Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

AVI Voice៖ ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖អាទិភាព និងបញ្ហាប្រឈម

AVI Voice៖ ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖ អាទិភាព និងបញ្ហាប្រឈមAVI Voice៖ ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖ អាទិភាព និងបញ្ហាប្រឈមAVI Voice៖ ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖ អាទិភាព និងបញ្ហាប្រឈម កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានសហការជាមួយមូលនិធិខុនរាដអាដិនណោអ៊ែរប្រចាំនៅកម្ពុជា (KAS Cambodia) បានប្រារព្ធពិធីសម្ភោធសៀវភៅដ៏សំខាន់មួយក្រោមចំណងជើង «ភាពជាប្រធានអាស៊ានរបស់កម្ពុជាឆ្នាំ២០២២៖អាទិភាព និងបញ្ហាប្រឈម»។ សៀវភៅនេះត្រូវបានចងក្រងឡើងក្នុងគោលបំណងផ្ដល់ជាអនុសាសន៍គោលនយោបាយ និងធាតុចូលមួយចំនួនអំពីអាទិភាព និងបញ្ហាប្រឈមដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ គួរយកមកធ្វើការពិភាក្សាក្នុងកិច្ចប្រជុំពាក់ព័ន្ធនានារបស់អាស៊ាននៅឆ្នាំក្រោយ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ឆាយ បានសង្ខេបពីគុណតម្លៃស្នូលនៃសៀវភៅមួយក្បាលនេះ និងជាលើកឡើងអំពីអាទិភាព និងបញ្ហាប្រឈមនានាដែលបានចងក្រងនៅក្នុងសៀវភៅ ក៏ដូចជាទំនាក់ទំនងរវាងអាស៊ាន និងដៃគូខាងក្រៅផងដែរ។ សំណួរទី ១៖   ជាដំបូង តើអ្វីជាគុណតម្លៃស្នូលដែលបង្ហាញនៅក្នុងសៀវភៅនេះ? ក្នុងឱកាសនេះផងដែរ ខ្ញុំសុំថ្លែងអំណរគុណដល់ក្រុមការងារបានចូលរួមក្នុងការបង្កើតសៀវភៅមួយនេះ ដែលជាគម្រោងសហប្រតិបត្តិការរវាងស្ថាប័នពីរគឺវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងមូលនិធិខុនរ៉ាដអាដិនណៅអ៊ែរប្រចាំនៅកម្ពុជា (KAS Cambodia)។ យើងបានធ្វើការជាមួយគ្នាទៅលើសៀវភៅមួយនេះ ដែលយើងគិតថាជាសៀវភៅគោលនយោបាយស្រាវជ្រាវមួយ ដែលសំខាន់សម្រាប់ប្រទេសកម្ពុជាទាំងមូល។ ហើយនេះគឺជាសៀវភៅទីមួយនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាសៀវភៅទីមួយដែរ ដែលយើងពិភាក្សាទៅលើកម្ពុជាដែលត្រូវជាប្រធានអាស៊ាននៅឆ្នាំ២០២២ ស្វែងរកនូវអាទិភាពនិងបញ្ហាប្រឈមមួយចំនួន...
Read More

AVI Voice៖ ការអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត

AVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគតAVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគតAVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញវត្តមានមក វាបានបង្កជាផលប៉ះពាល់ទៅលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអប់រំដែលជាវិស័យស្នូលនៅក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ វិស័យអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជាក៏ដូចជាកម្រិតសិក្សាដទៃទៀត បានផ្អាកដំណើរការមួយរយៈដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្រ្តក្នុងការទប់ទល់ទៅនឹងភាពភ័យក្លាចទៅនឹងវិបត្តិកូវីដ-១៩នេះ ដោយបានជ្រើសរើសប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយដែលកម្ពុជាមិនដែលធ្លាប់មានបទពិសោធន៍ពីមុនមក គឺប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដើម្បីអនុវត្តនូវមធ្យោបាយខាងលើនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ហាប់ ផល្ធី បានពន្យល់ពីផលលំបាក និងបញ្ហាប្រឈមនានាដែលនិស្សិតក៏ដូចជាគ្រូជួបប្រទះក្នុងការសិក្សាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងតួនាទីនៃបច្ចេកវិទ្យាជឿនលឿនក្នុងវិស័យអប់រំកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ សំណួរទី ១៖  ជាបឋម តើវិបត្តិនៃជំងឺកូវីដ-១៩នេះ បានជះឥទ្ធិពលយ៉ាងដូចម្ដេចខ្លះទៅដល់គ្រិះស្ថានអប់រំឧត្ដមសិក្សានៅកម្ពុជា និងផ្ដល់នូវបញ្ហាប្រឈមអ្វីខ្លះទៅដល់ដំណើរការសិក្សារបស់និស្សិតថ្នាក់ឧត្ដមសិក្សាទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស? យើងឃើញថាកម្ពុជាយើង មិនធ្លាប់បានគិតថាត្រូវជួបប្រទះការរៀនពីចម្ងាយ ប៉ុន្តែនៅពេលដែលជំងឺកូវីដមកដល់ វាក៏បានផ្ដាច់ទំនាក់ទំនងរវាងគ្រូនិងសិស្ស។ ដូច្នេះ នៅពេលដែលជំងឺនេះចូលមកដល់ដំបូងវាគឺជាអាសន្នមួយដែលផ្ដល់ការលំបាក់ខ្លាំង ទីមួយ វាបានផ្អាកនូវដំណើរការរៀនសូត្ររបស់និស្សិត ទីពីរ យើងមិនដឹងថាគួរប្រើប្រាស់មធ្យោបាយណាដើម្បីសម្របខ្លួន ដោយសារវាជាបញ្ហាប្រឈមថ្មីទាំងគ្រូនិងនិស្សិតមិនដែលធ្លាប់ជួបពីមុនមក។ ផលប៉ះពាក់ធំបំផុតនៃជំងឺកូវីដ-១៩ មកដល់វិស័យអប់រំនេះត្រង់ថា និស្សិត និងគ្រូមិនអាចជួបមុខគ្នាបាន ហើយវាបានធ្វើឲ្យមានចន្លោះមួយចំនួន ដូចជាសកលវិទ្យាល័យខ្លះដែលគេបានរៀបចំជាមុនគេមានវិធានការក្នុងការឆ្លើយតបទៅនឹងបញ្ហាបានភ្លាមៗ ប៉ុន្តែសាកលវិទ្យាល័យផ្សេងៗទៀតដូចជាសាកលវិទ្យាល័យរដ្ឋ ត្រូវមានការផ្អាកដំណើរការសិក្សាមួយរយៈដើម្បីផ្លាស់ប្ដូរការសិក្សាតាមបរិបទថ្មី ជាក់ស្ដែងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយ (Online Study)។ ម្យ៉ាងវិញទៀត...
Read More

AVI Voice៖ ការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌

AVI Voiceការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌AVI Voiceការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌AVI Voiceការបោះឆ្នោតនៅលីប៊ី និងស្ថានភាពមនុស្សធម៌ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ប្រទេសលីប៊ីនឹងបើកការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីមានការពន្យាពេលបោះឆ្នោតតាំងពីឆ្នាំ២០១៨ ហើយក៏មានការចូលរួមពីសំណាកតួអង្គអន្តរជាតិជាច្រើនរួមមានអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិកជាដើម។ បើទោះជាយ៉ាងណា ស្ថានភាពនៃវិបត្តិមនុស្សធម៌នៅលីប៊ីនៅតែបន្តអូសបន្លាយ ដោយសារតែអស្ថិរភាពនយោបាយ សន្តិសុខ និងសង្គមចាប់តាំងពីរបបរបស់លោក Gaddafi ត្រូវបានដួលរលំនៅឆ្នាំ២០១១។ ក្នុងកិច្ចសម្ភាហ៍នេះ លោក ធិន វុត្ថា បានបកស្រាយពីទិដ្ឋភាពទូទៅនៃការបោះឆ្នោតនៅលីប៊ីខាងមុខនេះ និងមូលហេតុធំចម្បងដែលបង្កនូវវិបត្តិមនុស្សធម៌ដ៏រាំរ៉ៃនៅប្រទេសនេះ។ សំណួរទី ១៖  ប្រទេសលីប៊ីបានប្រកាសពីការបោះឆ្នោតជាសកលរបស់ខ្លួននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ តើការបោះឆ្នោតនៅប្រទេសលីប៊ីមានដំណើរការបែបណា? ហេតុអ្វីបានជាការបោះឆ្នោតដែលគ្រោងនឹងធ្វើឡើងតាំងពីឆ្នាំ២០១៨ ត្រូវបានពន្យារហូតដល់ពេលនេះ? ខ្ញុំយល់ឃើញថា ដែលការបោះឆ្នោតនៅលីប៊ីគ្រោងធ្វើឡើងតាំងពីឆ្នាំ២០១៨ ប៉ុន្តែមិនអាចដំណើរការបានរហូតមកដល់បច្ចុប្បន្ននេះគឺ មែនទែនទៅយើងបានដឹងហើយថាគម្រោងរបស់លីប៊ីរៀងចំការបោះឆ្នោតនៅខែធ្នូ ឆ្នាំ២០១៨ ប៉ុន្តែដោយសារតែស្ថានភាពនៅលីប៊ីមានភាពរកាំរកូស ជម្លោះផ្ទៃក្នុង ការបាញ់បោះ ក៏ដូចជាអស្ថិរភាពជាដើម ដែលជាហេតុធ្វើឱ្យគម្រោងការរៀបចំការបោះឆ្នោតនៅចុងឆ្នាំ២០១៨ នេះមិនអាចដំណើរការបាន។ ហើយកាលនោះ ក៏មានអ្នកតំណាងរបស់អង្គការសហប្រជាជាតិផងដែរគឺ លោក Ghassan Salamé ​​បានប្រកាសពន្យាពេលការបោះឆ្នោតនេះដោយសំអាងទៅលើបញ្ហាដូចបានរៀបរាប់ខាងលើ។ ប៉ុន្តែរហូតមកដល់ឆ្នាំ២០១៩ កូនប្រុសរបស់អតីតប្រធានាធិបតីលីប៊ី...
Read More

AVI Voice៖ ដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUS

AVI Voiceដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUSAVI Voiceដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUSAVI Voiceដំណើរទស្សនកិច្ចមកកាន់អាស៊ីអាគ្នេយ៍ក្រោយកម្មវិធីអាវុធនុយក្លេអ៊ែរនៃសម្ព័ន្ធមិត្ត AUKUS កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ លោកជំទាវ Marise Payne រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍រួមមាន ម៉ាឡេស៊ី កម្ពុជា វៀតណាម និងឥណ្ឌូនេស៊ី ក្នុងគោលបំណងដើម្បីជំរុញទំនាក់ទំនងជាមួយប្រទេសដៃគូសំខាន់ៗទាំងនេះ រួមទាំងពង្រឹងការងាររួមគ្នាទៅលើការលើកកម្ពស់ការស្ដារសេដ្ឋកិច្ច និងសុខភាពពីជំងឺកូវីដ-១៩។ ដំណើរទស្សនកិច្ចនេះផងដែរ ត្រូវបានធ្វើឡើងក្រោយពីមានការរិះគុណ ក៏ដូចជាការបង្ហាញពីក្ដីព្រួយបារម្មណ៍ពីប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួនទៅលើគម្រោងនៃកម្មវិធីនាវាមុជទឹកដែលដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសអូស្រ្តាលី ដែលទទួលបានពីសម្ព័ន្ធមិត្តរបស់ខ្លួននៃសម្ព័ន្ធភាពត្រីភាគី AUKUS។ ក្នុងកិច្ចសម្ភាហ៍នេះ លោក ថុង ម៉េងដេវិត បានលើកឡើងពីគោលបំណងយុទ្ធសាស្រ្តនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី និងបានពន្យាល់បកស្រាយបន្ថែមពីស្ថានភាពអនាគតនៃតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីការមកដល់នៃវត្តមានរបស់សម្ព័ន្ធមិត្ត AUKUS។ សំណួរទី ១៖  កាលពីថ្ងៃទី៧-៨ ខែវិច្ឆិកា កន្លងទៅនេះ លោកជំទាវ Marise Payne រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីបានធ្វើដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលសម្ដែងការគួរសមចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជំនួបកិច្ចពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងការងារពាក់ព័ន្ធនានាជាមួយឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រកម្ពុជា។ ជាបឋម តើដំណើរទស្សនកិច្ចរបស់លោកជំទាវ Marise មកកាន់កម្ពុជានេះ ទទួលបាននូវលទ្ធផលជាផ្លែផ្កាអ្វីខ្លះ? ចំពោះលទ្ធផលនៃជំនួបរវាងលោកស្រីរដ្ឋមន្រ្តីការបរទេសអូស្រ្តាលី...
Read More

AVI Voice៖ កិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

AVI Voiceកិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុAVI Voiceកិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុAVI Voiceកិច្ចប្រជុំកំពូល COP26 និងកាលានុវត្តភាពក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ មហាសន្និបាទស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុងក្លាស្កូ ប្រទេសស្កុតឡេន ទើបតែបានបញ្ចប់ទៅកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។ កិច្ចប្រជុំនេះត្រូវបានគេចាត់ទុកថាជាកិច្ចប្រជុំដ៏សំខាន់មួយ ដែលជាវេទិកាសម្រាប់ឲ្យប្រទេសអភិវឌ្ឍន៍ធ្វើការប្តេជ្ញាចិត្តទៅលើការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងផ្ដល់នូវកាលានុវត្តភាពដល់ប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការទប់ស្កាត់ការរងគ្រោះពីការប្រែប្រួលអាកាសធាតុ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានបន្យល់អំពីគោលការណ៍ និងរបៀបវារៈនៃក្រមខណ្ឌ COP របស់អង្គការសហប្រជាជាតិ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំនេះផងដែរ។ សំណួរទី ១៖  សន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុឆ្នាំ២០២១ ឬ COP26 ឆ្នាំនេះត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងក្លាស្កូ ប្រទេសស្កុតឡេន ដែលចាប់ផ្ដើមពីថ្ងៃទី៣១ ខែតុលា រហូតសល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ ជាបឋម លោកបណ្ឌិតជួយរំលិចបន្តិចបានទេថា តើសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ ឬ COP26 នេះជាអ្វី? ហើយមានគោលការណ៍ និងរបៀបវារៈអ្វីខ្លះ? តើវេទិការនេះផ្ដល់នូវកាលានុវត្តភាពអ្វីខ្លះដល់ពិភពលោកទាំងមូលក្នុងការដោះស្រាយ និងទប់ទល់ការប្រែប្រួលអាកាសធាតុ? COP26 នេះជាពាក្យកាត់របស់ភាសាអង់គ្លេសគឺ 26th Conference...
Read More

AVI Voice៖ ភាពមិនស្អិតរមួតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅចន្លោះការប្រកួតប្រជែងមហាអំណាច

AVI Voiceភាពមិនស្អិតរមួតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅចន្លោះការប្រកួតប្រជែងមហាអំណាចAVI Voiceភាពមិនស្អិតរមួតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅចន្លោះការប្រកួតប្រជែងមហាអំណាចAVI Voiceភាពមិនស្អិតរមួតនៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក នៅចន្លោះការប្រកួតប្រជែងមហាអំណាច ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅតែបន្តភាពមិនស៊ីជម្រៅក្រោមទស្សនៈរបស់អាមេរិកលើបញ្ហាសិទ្ធមនុស្ស និងលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ទន្ទឹមនឹងនេះ ភាពតានតឹងនៃការប្រកួតប្រជែងមហាអំណាចសហរដ្ឋអាមេរិកនិងចិន នៅតែបន្តភាពស្មុគស្មាញក្នុងតំបន់និងពិភពលោកទាំងមូល ដែលជាក្ដីកង្វល់ដល់កម្ពុជាដែលនឹងត្រូវធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់លម្អិតអំពីមូលហេតុ និងបច្ចុប្បន្នភាពនៃទំនាក់ទំនងមិនស្អិតរមួតរវាងកម្ពុជានិងសហរដ្ឋអាមេរិក និងបានលើកឡើងពីយន្តការដែលកម្ពុជាគួរអនុវត្តក្នុងក្របខណ្ឌតំបន់អាស៊ានដើម្បីដោះស្រាយ និងបន្ធូរបន្ថយភាពតាន់តឹងការប្រកួតប្រជែងមហាអំណាចនៅក្នុងតំបន់។ សំណួរទី ១៖     លោកបណ្ឌិតបានចូលរួមក្នុងការសរសេរសៀវភៅដែលមានចំណងជើងថា “Asia Policy” ឬ «គោលនយោបាយអាស៊ី» ហើយលោកបណ្ឌិតបានសរសេរអត្ថបទអំពី “Are Cambodia-U.S. relations mendable?” ឬជាភាសាខ្មែរមានន័យថា «តើទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិកអាចប្រែប្រួលបានដែរឬទេ?»។ តើលោកបណ្ឌិតអាចជួយរៀបរាប់ត្រួសៗបន្តិចអំពីខ្លឹមសារ និងអត្ថន័យរបស់អត្ថបទនេះបានដែរឬទេ? អត្ថបទនេះផ្ដោតទៅលើការវិភាគ និងការវិវត្តន៍ថ្មីៗនៃទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកជាពិសេសក្នុងបរិបទនៃសតវត្សទី២១ នេះថ្មីនេះ ដោយមើលពីលក្ខខណ្ឌ និងកត្តាផ្សេងៗដែលប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីជាពិសេសបញ្ហាសិទ្ធិមនុស្ស លិទ្ធិប្រជាធិបតេយ្យ ឥទ្ធិពលរបស់ប្រទេសចិននៅកម្ពុជានិងក្នុងតំបន់ជាទូទៅ និងបំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនៅក្នុងរបប លន់ នុល ដែលកម្ពុជាចាត់ទុកថាជាបំណុលកខ្វក់កើតចេញពីរបបដែលធ្វើរដ្ឋប្រហារនៅឆ្នាំ១៩៧០ ហើយក៏ជាចំណុចចាប់ផ្ដើមនៃសង្រ្គាមស៊ីវិលជាងម្ភៃឆ្នាំ។ បញ្ហាស្មុគស្មាញទាក់ទងនឹងសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យជាពិសេសក្រោយពីគណបក្សប្រឆាំង (គណបក្សសង្រ្គោះជាតិ)...
Read More

AVI Voice៖ តួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩

AVI Voiceតួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩AVI Voiceតួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩AVI Voiceតួនាទីស្ថាប័នស្រាវជ្រាវក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ ស្ថាប័នស្រាវជ្រាវ ឬ Think Tank បាននឹងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការផ្ដល់នូវគំនិត និងធាតុចូលសំខាន់ៗដល់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ វិស័យឯកជន និងវិស័យផ្សេងៗទៀត។ លើសពីនេះទៅទៀត ក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ស្ថាប័នស្រាវជ្រាវកាន់តែចូលរួមចំណែកយ៉ាងសំខាន់ក្នុងជួយជ្រោមជ្រែងដល់ការស្ដារសេដ្ឋកិច្ចរបស់ប្រទេសជាតិឲ្យមានភាពប្រសើរឡើងវិញផងដែរ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ងួន គីមលី បានបកស្រាយពីគុណតម្លៃរបស់ស្ថាប័នស្រាវជ្រាវ និងលើកឡើងពីតួនាទីចម្បងដែលស្ថាប័នស្រាវជ្រាវទាំងនោះបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសផងដែរ។ សំណួរទី ១៖  ពាក់ព័ន្ធទៅនឹង Think Tank ឬក៏ស្ថាប័នស្រាវជ្រាវនេះដែរយើងឃើញថា បច្ចុប្បន្នមានវត្តមានក៏ដូចជាសកម្មភាពរបស់ស្ថាប័នស្រាវជ្រាវទាំងនោះមានការគួឲ្យកត់សម្គាល់ខ្លាំង។ តើលោកបណ្ឌិតអាចជួយរៀបរាប់បានទេថា តើអ្វីជា Think Tank ឬក៏ស្ថាប័នស្រាវជ្រាវ? ភាសាអង់គ្លេសហៅ Think Tank បើយើងបកជាភាសាខ្មែរ គឺអ្នកខ្លះគេហៅថា ធនាគារខួរក្បាល ឬក៏និយាយឲ្យស្រួលស្ដាប់ គឺវិទ្យាស្ថានស្រាវជ្រាវ។ វាជាស្ថាប័នមួយដែលមានការប្រមូលផ្តុំនៅអ្នកជំនាញផ្សេងៗ ដែលចូលរួមចំណែកដើម្បីវិភាគស្រាវជ្រាវ និងផ្តល់នូវគំនិតក៏ដូចជាទស្សនៈទានទៅលើវិស័យផ្សេងៗ មានដូចជា  វិស័យសេដ្ឋកិច្ច នយោបាយ ទំនាក់ទំនងអន្តរជាតិ សង្គម និងវិស័យដទៃៗទៀតមានដូចជា កសិកម្ម ឬក៏បរិស្ថានជាដើម។ ហើយខ្ញុំចង់ជម្រាបជូនបងប្អូនសាធារណជនឲ្យបានជ្រាបថា...
Read More

AVI Voice៖ការស្ដារ និងការកសាងសន្តិភាពឡើងវិញនៅឧបទ្វីបកូរ៉េ

AVI Voiceការស្ដារ និងការកសាងសន្តិភាពឡើងវិញនៅឧបទ្វីបកូរ៉េAVI Voiceការស្ដារ និងការកសាងសន្តិភាពឡើងវិញនៅឧបទ្វីបកូរ៉េAVI Voiceការស្ដារ និងការកសាងសន្តិភាពឡើងវិញនៅឧបទ្វីបកូរ៉េ បញ្ហានៅឧបទ្វីបកូរ៉េ គឺជាបញ្ហាដ៏ស្មុគស្មាញមួយដែលអូសបន្លាយជាច្រើនទសវត្សរ៍រហូតដល់បច្ចុប្បន្ន។ ហើយដំណើរការឈានទៅរកការចរចា និងការពិភាក្សារវាងកូរ៉េទាំងពីរ និងរវាងកូរ៉េខាងជើងនិងប្រទេសដែលជាភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដើម្បីស្វែងរកដំណោះស្រាយនៅឧបទ្វីបកូរ៉េ ក៏ជាបញ្ហាមួយដែលធ្វើឲ្យពិភពលោកមានភាពស្មុគស្មាញ និងពិបាកនឹងដោះស្រាយផងដែរ។ ក្នុងកិច្ចសម្ភាហ៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានពន្យល់អំពីយន្តការ និងគោលការណ៏សំខាន់ៗដែលជាមូលដ្ឋានគ្រិះសម្រាប់ការផ្សះផ្សាសន្តិភាពនៅឧបទ្វីបកូរ៉េ និងលើកឡើងអំពីបទពិសោធន៍មេរៀនទាក់ទងនឹងគោលនយោបាយឈ្នះឈ្នះរបស់កម្ពុជាក្នុងការកសាងសន្តិភាពនៅក្រោយសង្រ្គាម។ សំណួរទី ១៖  លោកបណ្ឌិតបានធ្វើបទបង្ហាញអំពី «កិច្ចសហប្រតិបត្តិការតំបន់ដើម្បីសន្តិភាព និងសំណើសន្តិភាពឆ្ពោះទៅការបង្រួបបង្រួមឧបទ្វីបកូរ៉េ» នៅក្នុងកម្មវិធីសិក្ខាសាលាដែលរៀបចំដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)។ តើចំណុចដែលលោកបណ្ឌិតបានលើកឡើងជាសំណើឆ្ពោះទៅរកការស្តារ និងកសាងសន្តិភាពនៅឧបទ្វីបកូរ៉េនោះមានអ្វីខ្លះ? បញ្ហាឧបទ្វីបកូរ៉េ គឺជាបញ្ហាមួយស្មុគស្មាញ អ៊ីចឹងទេការស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិរួមរបស់កូរ៉េទាំងពីរគឺជាបញ្ហាមួយដ៏សំខាន់ក៏ប៉ុន្តែវាស្មុគស្មាញ។ កន្លងទៅនេះ ក្រោយពីសង្គ្រាមកូរ៉េផុតរលត់ទៅតាំងពីឆ្នាំ១៩៥៣មក យើងឃើញថា នៅឧបទ្វីបកូរ៉េមិនទាន់មានកិច្ចព្រមព្រៀងសន្តិភាពនៅឡើយ គឺមានត្រឹមតែកិច្ចព្រមព្រៀងឈប់បាញ់ ដូចនេះបញ្ហានៅឧបទ្វីបកូរ៉េនៅតែជាបញ្ហាស្មុគស្មាញហើយផុយស្រួយនៅឡើយ។ ដើម្បីកសាងនូវវប្បធម៌សន្តិភាពក៏ដូចជាពង្រឹងនូវសន្តិភាពនៅឧបទ្វីបកូរ៉េ យើងត្រូវបង្កើតនូវលក្ខខណ្ឌ ឬក៏បរិយាកាសដើម្បីសម្រួលដល់ការចរចាគ្នាការពិភាក្សាគ្នា ពីព្រោះថាការពិភាក្សាគ្នាមានសារៈសំខាន់ក្នុងការកសាង និងការយល់គ្នាទៅវិញទៅមកក៏ដូចជាការកសាងទំនុកចិត្តពីគ្នាទៅវិញទៅមកផងដែរ។ ដូច្នេះអ្វីដែលសំខាន់បំផុត គឺធ្វើយ៉ាងណាបង្កើតបរិយាកាសល្អដើម្បីឲ្យមានការពិភាក្សាក៏ដូចជាការចរចារវាងកូរ៉េទាំងពីរ រវាងកូរ៉េជាមួយនឹងប្រទេសសំខាន់ៗ ជាពិសេសប្រទេសនៅក្នុងកិច្ចប្រជុំប្រាំមួយភាគី ដែលមានកូរ៉េខាងជើង កូរ៉េខាងត្បូង ចិន ជប៉ុន រុស្ស៊ី និងសហរដ្ឋអាមេរិក...
Read More

AVI Voice៖ ភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩

AVI Voiceភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩AVI Voiceភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩AVI Voiceភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ បច្ចុប្បន្នតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ានត្រូវបានក្លាយជាតំបន់ស្នូលនៃសេដ្ឋកិច្ចពិភពលោក និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រទេសមហាអំណាចជាច្រើន ហើយក៏ត្រូវបានគេឲ្យតម្លៃថា ជាតំបន់ដែលមានទម្ងន់ភូមិសាស្រ្តសេដ្ឋកិច្ចផងដែរ។ ស្របពេលជាមួយគ្នានេះ វិស័យឧស្សាហកម្មបច្ចេកវិទ្យាក៏ត្រូវបានក្លាយជា វិស័យសំខាន់មួយនៅក្នុងដំណើរការវឌ្ឍន៍ភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោកទាំងមូល ជាពិសេសនៅក្នុងបរិបទនៃវិបត្តិកូវីដ-១៩។ ក្នុងកិច្ចសម្ភាស៍នេះ លោកបណ្ឌិត ឆេង គីមឡុង បានលើកឡើងអំពីលក្ខណៈភូមិសាស្រ្តសេដ្ឋកិច្ចរបស់អាស៊ាន និងផលប្រយោជាន៍សក្តានុពលនៃឧស្សាហកម្មបច្ចេកវិទ្យាសម្រាប់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាកម្ពុជានៅក្រោយវិបត្តិកូវីដ-១៩។ សំណួរទី១៖     បច្ចុប្បន្នយើងឃើញថាតំបន់អាស៊ីអាគ្នេយ៍ក៏ដូចជាតំបន់អាស៊ានទាំងមូល គឺកំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់មហាអំណាច ក៏ដូចជាប្រទេសអំណាចកណ្តាលនៅលើពិភពលោក ជាពិសេសគឺពាក់ព័ន្ធទៅនឹងវិស័យសេដ្ឋកិច្ចតែម្តង។ គេក៏បានឲ្យតម្លៃថាតំបន់អាស៊ីអាគ្នេយ៍ គឺជាតំបន់មួយដែលមានទម្ងន់ភូមិសាស្ត្រសេដ្ឋកិច្ច។ តើភូមិសាស្ត្រសេដ្ឋកិច្ចនេះគឺជាអ្វីដែល? ភូមិសាស្ត្រសេដ្ឋកិច្ចនេះ គឺជាមែកធាងថ្មីមួយនៃវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលផ្តោតទៅលើនយោបាយភូមិសាស្ត្របូករួមទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលនៃប្រទេសមួយ នៅក្នុងការចាប់ដៃគូពាណិជ្ជកម្ម ដៃគូសេដ្ឋ ជាមួយនឹងរដ្ឋផ្សេងមួយទៀតដែលជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ឬក៏ដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងការជំរុញទំនាក់ទំនង ក៏ដូចជាការប្រើនូវគោលនយោបាយមួយចំនួនដើម្បីបញ្ចៀសនូវជម្លោះក៏ដូចជាការចាប់យកនូវកាលានុវត្តភាពថ្មីៗ ទៅតាមការប្រែប្រួលនៃបរិយាកាសនយោបាយ និងស្ថានភាពសេដ្ឋកិច្ចនៅលើពិភពលោក។ សម្រាប់តំបន់អាស៊ានពិតជាមានសារៈសំខាន់ និងមានទម្ងន់ផ្នែកសេដ្ឋកិច្ចយ៉ាងពិតប្រាកដមែន។ សំណួរទី២៖     ពាក់ព័ន្ធទៅនឹងទម្ងន់សេដ្ឋកិច្ចរបស់តំបន់អាស៊ីអាគ្នេយ៍ តើតំបន់អាស៊ីអាគ្នេយ៍ឬក៏តំបន់អាស៊ាននេះមានលក្ខណៈភូមិសាស្ត្រសេដ្ឋកិច្ចយ៉ាងដូចម្ដេច ដែលអាចទាក់ទាញនូវចំណាប់អារម្មណ៍របស់ប្រទេសមហាអំណាច និងអំណាចកណ្តាលបាន? បើយើងពិនិត្យមើលទៅលើកត្តាប្រជាសាស្រ្តជាតិសាសន៍ យើងហៅថាប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឬតំបន់អាស៊ាននេះ គឺមានប្រមាណ៦៧០លាននាក់ នៅក្នុងនោះយើងឃើញថាប្រជាជនវ័យក្មេង គឺមានចំនួនច្រើន។...
Read More

AVI Voice៖ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការការពារអតីតថ្នាក់ដឹកនាំជាន់ខ្ពស់

AVI Voiceវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការការពារអតីតថ្នាក់ដឹកនាំជាន់ខ្ពស់AVI Voiceវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការការពារអតីតថ្នាក់ដឹកនាំជាន់ខ្ពស់AVI Voiceវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីការការពារអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ កាលពីពេលថ្មីៗនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីគំនិតផ្ដួចផ្ដើមវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធកំណត់ឲ្យថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសញ្ជាតិតែមួយគត់ គឺសញ្ជាតិខ្មែរ។ ក្នុងកិច្ចសម្ភាស៍នេះ កញ្ញា ម៉េង មុនីរួត្ន បានបកស្រាយអំពីដំណើរការនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងអំពីគោលបំណងក៏ដូចជាផលវិជ្ជមាននៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកនេះដល់សង្គមកម្ពុជាផងដែរ។ សំណួរទី១៖   ជាដំបូង ពាក់ព័ន្ធទៅនឹងទិដ្ឋភាពច្បាប់ តើអ្វីទៅជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ? ហើយតើការធ្វើវិសោធនកម្មនេះទៀតសោធមាននីតិវិធីបែបណាខ្លះ? រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ជា​ច្បាប់​កំពូល​របស់​ជាតិ ដែលបាន​ឆ្លង​កាត់​ការ​ធ្វើ​វិសោធនកម្ម ឬ​ការ​កែប្រែ ចំនួន ៨ ​លើក​ រួច​មក​ហើយ​​​ក្នុង​រយៈ​ពេល​ជាង ២០ឆ្នាំ​កន្លងមកនេះ គឺតាំងពីឆ្នាំ ១៩៩៣ មក ។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញគឺជា ការកែប្រែ ឬបន្ថែមទៅលើបទដ្ឋាន ខ្លឹមសារ និងមាត្រានៃច្បាប់រដ្ឋធម្មនុញ្ញ ។ ចំពោះ ការធ្វើវិសោធនកម្មនៃច្បាប់រដ្ឋធម្មនុញ្ញ គឺមាននីតិវិធីដូចតទៅ៖​ យោងមាត្រា​ ១៥៣ថ្មី (ពីរ មាត្រា១៥១ថ្មី) នៃរដ្ឋធម្មនុញ្ញកម្ពុជា អ្នកដែលមានសិទ្ធិផ្តើមគំនិតសើរើ...
Read More
1 7 8 9 10 11 19

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.