Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI Insight ៖

AVI Insight ៖ អតីតស្ថាបត្យករពីប្រទេសជប៉ុនម្នាក់បោះបង់ជំនាញចោល ស្រវ៉ាការកែច្នៃផលិតផលក្នុងស្រុក

លោក ឌៀប គីមសាន គឺជាម្ចាស់ស្រាមួយប្រភេទដែលមានឈ្មោះថា អូដំរី ស្រានេះបង្កើតឡើងចេញពីផ្លែក្រូចវល្លិ៍ (Passion)។ ជាស្រាដែលផលិតដោយកូនខ្មែរសុទ្ធសាទដែលមានទីតាំងនៅក្នុងខេត្តកោះកុង។ លោកចំណាយពេលជិត១០ឆ្នាំដើម្បីស្វែងរកផលិតផលស្រាមួយដែលទីផ្សារទទួលស្គាល់។ ក្រៅពីស្រាលោកក៏បានកែច្នៃគ្រឿងស៊ុបទាន់ចិត្តសម្រាប់ពលរដ្ឋទទួលទានផងដែរ។ សូមបញ្ជាក់ថា លោកឌៀប គីមសាន ធ្លាប់ជាអតីតនិស្សិតខ្មែរដែលសិក្សាជ្រៅជ្រះផ្នែកស្ថាបត្យកម្មនៅប្រទេសជប៉ុន។ ហេតុអ្វីបានជាលោកសម្រេចចិត្តបោះចោលជំនាញ ហើយស្រវ៉ាការកែច្នៃផលិតផលក្នុងស្រុក?វាគ្មិន៖ លោក ឌៀប គីមសាន គឺជាម្ចាស់ស្រាមួយប្រភេទដែលមានឈ្មោះថា អូដំរីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ បញ្ហាប្រឈម និងឱកាសរបស់សហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងយុគ្គសម័យឌីជីថល

បញ្ហាប្រឈម និងឱកាសរបស់សហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងយុគ្គសម័យឌីជីថលកាលពីថ្ងៃទី ២៣ និង ២៤ ខែមីនានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងដៃគូ បានបង្កើតការពិភាក្សាមួយស្តីពីសហគ្រិនភាពក្នុងយុគសម័យឌីជីថល។ ក្នុងនោះ ការពិភាក្សាមានទាំងតំណាងរាស្ត្រ ដៃគូអភិវឌ្ឍ រដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ក្នុងនោះ កញ្ញាទូច សុជាតា ជាសហស្ថាបនិកនៃក្រុមហ៊ុន WeMall Cambodia ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីផង និងជាវាគ្មិនផង បានលើកឡើងថា បើទោះបីជាកម្ពុជាមានការរីកចម្រើន ហើយកំណើនស្ត្រីក្នុងការដឹកនាំអាជីវកម្ម ឬជាអ្នកដឹកនាំក្នុងស្ថាប័នរដ្ឋក៏ដោយ ប៉ុន្តែស្ត្រីនៅតែមានចំនួនតិច និងមានបញ្ហាប្រឈម និងឧបសគ្គច្រើនជាងស្ត្រី។ តើសហគ្រិនស្ត្រីនៅកម្ពុជាមានបញ្ហាប្រឈម និងឱកាសកម្រិតណាក្នុងសង្គមកម្ពុជា? វាគ្មិន៖ កញ្ញាទូច សុជាតា ជាសហស្ថាបនិកនៃក្រុមហ៊ុន WeMall Cambodiaដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖បណ្ឌិតឆេង គីមឡុង បានបង្ហាញក្តីបារម្ភថា ការអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនឹងប៉ះពាល់វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ

គិតត្រឹមខែមីនា ឆ្នាំ ២០២១ នេះ ការរីករាលដាលនៃជំងឺកូវីដនៅកម្ពុជាមានរយៈពេលជាង ១ ឆ្នាំហើយ។ បន្ថែមពីនេះ ស្ថានភាពនៃការរីករាលដាលនៃការរាតត្បាតកាន់តែធ្ងន់ធ្ងរតាមរយៈព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ កុម្ភៈ។ ជាមួយស្ថានភាពបែបនេះ បណ្ឌិត ឆេង គីមឡុង បានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងដែលនឹងអាចឈានទៅដល់វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ខណៈដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបន្តអូសបន្លាយ។ យ៉ាងណាក៏ដោយ លោកបណ្ឌិតបានស្នើឱ្យវិស័យឯកជនត្រូវប្រឹងប្រែងសម្របខ្លួនឱ្យបានជាមួយនឹងស្ថានការណ៍លំបាកមួយនេះ ខណៈដែលរដ្ឋាភិបាលបានបញ្ចេញវិធានការអន្តរាគមន៍ដល់ជុំទី ៨ ហើយ។វាគ្មិន៖ បណ្ឌិតឆេង គីមឡុង អនុប្រធានទី ២ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ ម្ចាស់ផ្សារអនឡាញ ម៉ាយផ្សារ (My Phsar) មានមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោក

ម្ចាស់ផ្សារអនឡាញ ម៉ាយផ្សារមានមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោកផ្សារអនឡាញម៉ាយផ្សារ (My Phsar) ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មក គឺជាទម្រង់ផ្សារអនឡាញដែលបច្ចុប្បន្នមានលក់ផលិតផលជាង ៦ ពាន់មុខ និងមានក្រុមហ៊ុនប្រមាណជាង ១០០ បានដាក់លក់។ ទន្ទឹមនឹងនេះ លោកគង់ ប៊ុននរិន្ទ សហស្ថាបនិកផ្សារអនឡាញនេះ បានបញ្ជាក់ពីមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោកតាមរយៈអនឡាញ។ បន្ថែមពីនេះ លោកក៏បានកត់សម្គាល់ដែរថា ដោយសារតែការគម្រាមកំហែងពីមេរោគកូវីដ វាបានជំរុញឱ្យការធ្វើអាជីវកម្មនៅកម្ពុជាវិវត្តទៅកាន់បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។វាគ្មិន៖ លោកគង់ ប៊ុននរិន្ទ សហស្ថាបនិកផ្សារអនឡាញម៉ាយផ្សារ (My Phsar)ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.