Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

December 8, 2021

AVI Voice៖ ការអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជា ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត

AVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគតAVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគតAVI Voiceការអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងនាពេលអនាគត ចាប់តាំងពីជំងឺរាតត្បាតកូវីដ-១៩ បានបង្ហាញវត្តមានមក វាបានបង្កជាផលប៉ះពាល់ទៅលើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យអប់រំដែលជាវិស័យស្នូលនៅក្នុងការអភិវឌ្ឍន៍សង្គមជាតិ។ វិស័យអប់រំថ្នាក់ឧត្ដមសិក្សានៅកម្ពុជាក៏ដូចជាកម្រិតសិក្សាដទៃទៀត បានផ្អាកដំណើរការមួយរយៈដើម្បីស្វែងរកដំណោះស្រាយ និងវិធីសាស្រ្តក្នុងការទប់ទល់ទៅនឹងភាពភ័យក្លាចទៅនឹងវិបត្តិកូវីដ-១៩នេះ ដោយបានជ្រើសរើសប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយដែលកម្ពុជាមិនដែលធ្លាប់មានបទពិសោធន៍ពីមុនមក គឺប្រើប្រាស់នូវបច្ចេកវិទ្យាទំនើបដើម្បីអនុវត្តនូវមធ្យោបាយខាងលើនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ហាប់ ផល្ធី បានពន្យល់ពីផលលំបាក និងបញ្ហាប្រឈមនានាដែលនិស្សិតក៏ដូចជាគ្រូជួបប្រទះក្នុងការសិក្សាក្នុងបរិបទនៃជំងឺកូវីដ-១៩ និងតួនាទីនៃបច្ចេកវិទ្យាជឿនលឿនក្នុងវិស័យអប់រំកម្ពុជានាពេលបច្ចុប្បន្ន និងអនាគត។ សំណួរទី ១៖  ជាបឋម តើវិបត្តិនៃជំងឺកូវីដ-១៩នេះ បានជះឥទ្ធិពលយ៉ាងដូចម្ដេចខ្លះទៅដល់គ្រិះស្ថានអប់រំឧត្ដមសិក្សានៅកម្ពុជា និងផ្ដល់នូវបញ្ហាប្រឈមអ្វីខ្លះទៅដល់ដំណើរការសិក្សារបស់និស្សិតថ្នាក់ឧត្ដមសិក្សាទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស? យើងឃើញថាកម្ពុជាយើង មិនធ្លាប់បានគិតថាត្រូវជួបប្រទះការរៀនពីចម្ងាយ ប៉ុន្តែនៅពេលដែលជំងឺកូវីដមកដល់ វាក៏បានផ្ដាច់ទំនាក់ទំនងរវាងគ្រូនិងសិស្ស។ ដូច្នេះ នៅពេលដែលជំងឺនេះចូលមកដល់ដំបូងវាគឺជាអាសន្នមួយដែលផ្ដល់ការលំបាក់ខ្លាំង ទីមួយ វាបានផ្អាកនូវដំណើរការរៀនសូត្ររបស់និស្សិត ទីពីរ យើងមិនដឹងថាគួរប្រើប្រាស់មធ្យោបាយណាដើម្បីសម្របខ្លួន ដោយសារវាជាបញ្ហាប្រឈមថ្មីទាំងគ្រូនិងនិស្សិតមិនដែលធ្លាប់ជួបពីមុនមក។ ផលប៉ះពាក់ធំបំផុតនៃជំងឺកូវីដ-១៩ មកដល់វិស័យអប់រំនេះត្រង់ថា និស្សិត និងគ្រូមិនអាចជួបមុខគ្នាបាន ហើយវាបានធ្វើឲ្យមានចន្លោះមួយចំនួន ដូចជាសកលវិទ្យាល័យខ្លះដែលគេបានរៀបចំជាមុនគេមានវិធានការក្នុងការឆ្លើយតបទៅនឹងបញ្ហាបានភ្លាមៗ ប៉ុន្តែសាកលវិទ្យាល័យផ្សេងៗទៀតដូចជាសាកលវិទ្យាល័យរដ្ឋ ត្រូវមានការផ្អាកដំណើរការសិក្សាមួយរយៈដើម្បីផ្លាស់ប្ដូរការសិក្សាតាមបរិបទថ្មី ជាក់ស្ដែងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ចបានប្រើប្រាស់មធ្យោបាយការសិក្សាពីចម្ងាយ (Online Study)។ ម្យ៉ាងវិញទៀត...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.