Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

AVI Voice Ep139 ៖ ទស្សនវិស័យនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ (ភាគ ២)

កម្ពុជាតែងតែប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយ​ការបរទេសឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់អន្តរជាតិ ប្រកបដោយភាពបត់បែន វាងវៃ អព្យាក្រឹត និងតបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ​បានយ៉ាងឆាប់រហ័រ។ នេះគឺជាគោលជំហរគោលនយោបាយដ៏រឹងមាំ និងមានភាពត្រឹមត្រូវក៏ដូចជាប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងបាននឹងកំពុងបន្តអនុវត្តក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលនយោបាយការបរទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីកម្ពុជា គោលជំហរក្នុងការឆ្លើយតបទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងអាទិភាពរបស់កម្ពុជាក្នុងការពង្រឹងគោលជំហរឯករាជ្យ អព្យាក្រឹត មានភាពបត់បែន និងភាពចាស់ទុំនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ សំណួរទី ១៖ ភ្ជាប់ជាមួយនឹងចំនុចដែលបានលើកឡើងនេះ តើរាជរដ្ឋាភិបាលកម្ពុជាគួរតែពង្រឹងនូវជំហរ និងយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងដូចម្ដេចដើម្បីកែសម្រួលដល់ប្រទេសមួយចំនួនដែលតែងតែបង្ហាញអំពីទស្សនៈអវិជ្ជមានមកលើការអនុវត្តគោលនយោបាយការបរទេសរបស់កម្ពុជា? កម្ពុជានៅតែរក្សាគោលជំហរនិងនយោបាយការបរទេសឯករាជ្យ ដោយមិនយកប្រយោជន៍ប្រទេសជាតិជាថ្នូរនិងដោះដូរទៅនឹងការអូសទាញនយោបាយនិងជំនួយរបស់បរទេសណាមួយឡើយ។ ការអនុវត្តគោលនយោបាយការបរទេសឯករាជ្យ អាចអនុញ្ញាតិអោយកម្ពុជាមានលំហរការទូត និងស្វ័យភាពក្នុងការដាក់ចេញយុទ្ធសាស្រ្តការទូតរបស់ខ្លួន និងជៀសផុតពីការដាក់សម្ពាធរបស់បរទេស។ ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តការទូតនេះផងដែរ កម្ពុជាបានកំណត់យក ‘ចលនាមិនចូលបក្សសម្ព័ន្ធ’ ជាគោលការណ៍ស្នូលក្នុងការអនុវត្តគោលនយោបាយការបរទេសកម្ពុជា ហើយកម្ពុជាប្រឆាំងជាដាច់ខាតក្នុងយកមហាអំណាចណាមួយឬសម្ព័ន្ធណាមួយប្រឆាំងនឹងមហាអំណាចណាមួយឬសម្ព័ន្ធណាមួយ។ ក្នុងបរិការណ៍ដែលពិភពលោកកំពុងមានការចលាចល និងធ្លាក់ចុះនៃការគោរពច្បាប់អន្តរជាតិនិងពហុភាគីនិយម​ កម្ពុជាក៏បានក្លាយជនរងគ្រោះនៃការធ្វើនយោបាយតូបនីយកម្មលើបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រទេសរបស់ខ្លួន។ ជាក់ស្តែង សហរដ្ឋអាមេរិក បានចោទប្រកាន់កម្ពុជាថាបានអនុញ្ញាតិអោយកម្ពុជាធ្វើការអភិវឌ្ឍនិងទំនើបកម្មលើមូលដ្ឋានកងទ័ពសមុទ្រ នៅរាម និងបានចុះកិច្ចសន្យាសំងាត់ជាមួយនឹងរដ្ឋាភិបាលចិន ដែលអនុញ្ញាតិអោយកងទ័ពចិនអាចឈរជើងនៅមូលដ្ឋានទ័ពកម្ពុជាបាន។ ការចោទប្រកាន់ដោយគ្មានភស្តុតាងច្បាស់លាស់ និងមានចរិកនយោបាយនេះគឺផ្ទុយស្រលះពីរដ្ឋធមនុញ្ញកម្ពុជាដែលមិនចូលបក្សសម្ព័ន្ធនិងមិនអនុញ្ញាតិអោយកងទ័ពបរទេសអាចដាក់ទ័ពឬប្រើប្រាស់មូលដ្ឋានទ័ពកម្ពុជាដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសណាមួយឡើយ។ ជាអាទិ៍ កន្លងមកកងទ័ពជើងទឹកកម្ពុជានៅមូលដ្ឋានទ័ពសមុទ្ររាម ក៏បានទទួលបដិសណ្ឋារកិច្ចនិងអនុញ្ញាតិអោយនាវាចម្បាំងជប៉ុន ...
Read More

AVI Voice Ep138 :ទស្សនវិស័យនៃគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សម្រាប់ការពង្រឹងទំនាក់ទំនងជាមួយដៃគូអន្តរជាតិ (ភាគ ១)

កម្ពុជាតែងតែប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយ​ការបរទេសឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់អន្តរជាតិ ប្រកបដោយភាពបត់បែន វាងវៃ អព្យាក្រឹត និងតបតទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ​បានយ៉ាងឆាប់រហ័រ។ នេះគឺជាគោលជំហរគោលនយោបាយដ៏រឹងមាំ និងមានភាពត្រឹមត្រូវក៏ដូចជាប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងបាននឹងកំពុងបន្តអនុវត្តក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលនយោបាយការបរទេសក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីកម្ពុជា គោលជំហរក្នុងការឆ្លើយតបទៅនឹងសម្ពាធភូមិសាស្រ្តនយោបាយ និងអាទិភាពរបស់កម្ពុជាក្នុងការពង្រឹងគោលជំហរឯករាជ្យ អព្យាក្រឹត មានភាពបត់បែន និងភាពចាស់ទុំនៃគោលនយោបាយការបរទេសរបស់កម្ពុជា។ សំណួរទី ១៖  ជាបឋម តើលោកអាចពន្យល់បន្តិចបានទេថាអ្វីទៅជាយុទ្ធសាស្រ្ត ឬគោលនយោបាយការបរទេសនៃរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នេះ? នៅក្នុងរាជរដ្ឋាភិបាលថ្មីនីតិកាលទី​៧ នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធីនយោបាយរបស់ខ្លួន ដែលបានសិក្សានិងវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែលបានអនុវត្តក្នុងនីតិកាលមុនៗ ក៏ដូចជាបរិការណ៍ជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន និងអនាគតផងដែរ។ នៅក្នុងកម្មវិធីនយោបាយនេះដែរគឺផ្តោតសំខាន់លើគោលនយោបាយចម្បងៗ ជាអាទិភាព គោលនយោបាយអភិវឌ្ឍតាមវិស័យ និងកម្មវិធីនយោបាយជាអាទិភាពខ្លាំងដែលត្រូវចាប់អនុវត្តចាប់ពីឆ្នាំ២០២៣ តទៅ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ ‘យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១’ ដែលផ្អែកលើគោលការណ៍ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចរីភាព សំដៅលើការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចនូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ‘យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១’ នេះគឺជាមគ្គុទេសក៍សម្រាប់តម្រង់សកម្មភាព របស់ស្ថាប័នរដ្ឋទាំងអស់ ក្នុងគោលដៅបន្តរក្សាអោយបាននូវសន្តិភាព...
Read More

AVI Voice Ep137 : ផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាក្នុងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្ចើដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែតុលា ដើម្បីចូលរួមនូវចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីបី។ គួររំលឹងផងដែរថា ២០២៣គឺជាឆ្នាំនៃការគំរប់ខួបលើកទី១០ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន ដែលបានចូលរួមចំណែកច្រើនដល់ការអភិវឌ្ឍន៍តំបន់ ជាពិសេសលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ នឹងពន្យល់អំពីសារប៉ានទូទៅនៃវេទិកាខ្សែក្រវាត់ និងផ្លូវ និងសមិទ្ធផលជារួមដែលកម្ពុជាសម្រេចបានក្រោមការអនុវត្តគម្រោង BRI ដែលបានរួមចំណែកដល់ការលើកម្ពស់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ សំណួរទី ១៖  កាលពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោកបានអញ្ជើញធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិន ដើម្បីចូលរួមនៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ គួររំលឹកផងផងដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឬក៏ហៅកាត់ថា BRI របស់ប្រទេសចិន បានចូលរួមចំណែកនៅក្នុងការសម្រួលយ៉ាងខ្លាំងទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ដោយអាចរាប់បញ្ចូលនៅក្នុងភាពជោគជ័យ នៃការអនុវត្តគម្រោងនានានៅក្នុងគំនិតផ្តួចផ្តើមមួយនេះផងដែរ។ ជាបឋមមុននឹងចូលទៅកាន់ប្រធានបទរបស់យើងខាងលើ តើលោកបណ្ឌិតអាចជួយរំលេចបន្តិចបានទេថា អ្វីទៅជាវេទិកាខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនមួយនេះ? ហើយតើវេទិកាមួយនេះផ្តោតសំខាន់ទៅលើមូលបទអ្វីខ្លះ? លោកបណ្ឌិត ស៊ឺន​...
Read More

AVI Voice Ep136 :គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងការពង្រឹងទីផ្សារក្នុងស្រុក

រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា បានប្រកាសអំពីការប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើទីផ្សាររបស់បរទេស ជំនួសវិញដោយការពង្រឹងនូវសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន និងពង្រីកនូវទីផ្សារបន្ថែមទៀតដោយផ្អែកលើគោលនយោបាយទីផ្សារចម្រុះ និងសេរី។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ នឹងពន្យល់អំពីគោលគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីបានដាក់ចេញពាក់ព័ន្ធទៅនឹងការប្ដេជ្ញាចិត្តពង្រឹងសមត្ថភាពទីផ្សារក្នុងស្រុក និងយន្តការនៃការពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព។ សំណួរទី១៖ នៅក្នុងន័យថាកម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីពង្រឹងនូវសមត្ថភាពទីផ្សារផ្ទៃក្នុងរបស់ខ្លួននោះ តើរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី លោកបានមានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រអ្វីដើម្បីពង្រឹងនូវសមត្ថភាពទីផ្សាររបស់ខ្លួននៅក្រៅពីការពឹងផ្អែកទៅលើប្រទេសមហាអំណាចនៅលើពិភពលោកផងដែរ? លោកបណ្ឌិត សឿន សំ: ជាការពិត ប្រសិនបើយើងសម្លឹងទៅមើលគោលនយោបាយរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលលោកបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជាយុទ្ធសាស្ត្រគោលសម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តតាមដើម្បីសម្រេចគោលដៅ។ យើងបានឃើញលោកលើកអំពី៥ចំណុច ដើម្បីជាទិសដៅសំខាន់។ ប៉ុន្តែខ្ញុំសូមជម្រាបជូនថា ប្រទេសកម្ពុជាយើងបានចុះកិច្ចពញរមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិនផង និងជាមួយប្រទេសកូរ៉េខាងត្បូងផង។ ខ្ញុំបានជួបជាមួយមន្ត្រីតំណាងរបស់ប្រទេសទាំង២ ដែលជាមន្ត្រីទូត។ ជាការពិតប្រទេសទាំង២ នៅក្នុងកិច្ចព្រមព្រៀងគឺគេមានពាក្យមួយដែលយើងគួរតែពិចារណាដែរគឺពាក្យថា ស្តង់ដារ។ ប្រសិនបើយើងនិយាយអំពីទំនិញកសិផល គឺកម្ពុជាយើងជាប្រទេសមួយកសិកម្មដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្មដើម្បីរស់ ប៉ុន្តែវិស័យកសិកម្មរបស់យើងគឺជាវិស័យកសិកម្មមួយដែលអាចនិយាយបានជាវិស័យកសិកម្មតាមបែបយថាកម្ម មានន័យថាយើងមិនទាន់បានប្រើប្រាស់បច្ចកទេសទំនើប ដើម្បីមកបណ្តុះ មកវិនិយោគលើវិស័យកសិកម្មនៅឡើយទេ។ ជាការពិតយើងមានខ្លះដែរ តែនៅចំនួនមួយតិចតួចណាស់ បើប្រៀបធៀបជាមួយនឹងអ្វីដែលចិនកំពុងតែត្រូវការ និងអ្វីដែលកូរ៉េខាងត្បូងកំពុងតែត្រូវការ យើងមិនអាចដឹងបានថាស្តង់ដារប្រទេសផ្សេងមានលក្ខណៈបែបណានោះទេ។ ការបំពេញ ការគោរព ការប្រតិបត្តិតាមស្តង់ដារនោះ ក្នុងវិស័យកសិកម្មគឺជារឿងមួយលំបាកសម្រាប់កសិករកម្ពុជា ដូចនេះហើយខ្ញុំឃើញប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកបានលើកឡើងអំពីការជ្រើសរើសអ្នកជំនាញកសិកម្មតាមភូមិឃុំ ដើម្បីធ្វើវិស័យកសិកម្មគឺជារឿងមួយល្អ ប៉ុន្តែប្រសិនបើយើងមានទិសដៅជាក់លាក់ក្នុងការនាំចេញវិស័យកសិកម្មក្នុងការពង្រឹងនូវសមត្ថភាពរបស់យើង យើងគួរតែយកគោលនយោបាយនោះមកផ្ទៀងផ្ទាត់គ្នា រវាងគោលនយោបាយ មន្ត្រីដែលយើងរើស...
Read More

AVI Voice Ep135 : ស្វែងយល់អំពីសៀវភៅស្ដីពី RCEP៖ វគ្គទីមួយ – ការវិភាគភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់»

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាការស្រាវជ្រាវកម្រិតខ្ពស់ និងផ្នែកច្បាប់ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានប្រារព្វពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសៀវភៅស្ដីពី “Regional Comprehensive Economic Partnership: Part 1 – Geo-Political, Geo-Economic and Legal Analysis” ដែលសៀវភៅនៃផ្ដោតសំខាន់ទៅលើទិដ្ឋភាពបីដែលរួមមានភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់លើការអនុវត្តនៃកិច្ចព្រមព្រៀង RCEP។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា SOK Khieu Rosette នឹងពន្យល់អំពីគោលបំណង និងគុណតម្លៃនៃការតាក់តែងសៀវភៅមួយក្បាលនេះ ក៏ដូចជាសារៈសំខាន់ជាធាតុចូលគោលនយោបាយសម្រាប់ការអនុវត្តជាក់ស្ដែងនៃកិច្ចព្រមព្រៀងសេរីមួយនេះ។ សំណួរទី ១៖ នៅថ្ងៃទី 19 ខែសីហា ឆ្នាំ 2023 មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ និងការសិក្សាផ្នែកច្បាប់ (CARLS) នៃ AVI បានចាប់ផ្តើមការបោះពុម្ពជាផ្លូវការនៃ RCEP ដែលផ្តោតលើភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការសិក្សាផ្នែកច្បាប់។ សៀវភៅនេះបានប្រមូលនូវទិដ្ឋភាពពីអ្នកប្រាជ្ញ និងអ្នកជំនាញជាច្រើន ជាពិសេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងច្បាប់។ ដូចគ្នានេះផងដែរ ខ្ញុំសូមអបអរសាទរបងចំពោះការបោះពុម្ពផ្សាយដោយជោគជ័យ និងរៀបចំព្រឹត្តិការណ៍សម្ពោធជាផ្លូវការ។...
Read More

AVI Voice Ep134: ស្វែងយល់អំពីសៀវភៅស្ដីពី RCEP៖ វគ្គទីមួយ – ការវិភាគភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់»

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ មជ្ឈមណ្ឌលសិក្សាការស្រាវជ្រាវកម្រិតខ្ពស់ និងផ្នែកច្បាប់ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានប្រារព្វពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃសៀវភៅស្ដីពី “Regional Comprehensive Economic Partnership: Part 1 – Geo-Political, Geo-Economic and Legal Analysis” ដែលសៀវភៅនៃផ្ដោតសំខាន់ទៅលើទិដ្ឋភាពបីដែលរួមមានភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តសេដ្ឋកិច្ច និងផ្នែកច្បាប់លើការអនុវត្តនៃកិច្ចព្រមព្រៀង RCEP។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា SOK Khieu Rosette នឹងពន្យល់អំពីគោលបំណង និងគុណតម្លៃនៃការតាក់តែងសៀវភៅមួយក្បាលនេះ ក៏ដូចជាសារៈសំខាន់ជាធាតុចូលគោលនយោបាយសម្រាប់ការអនុវត្តជាក់ស្ដែងនៃកិច្ចព្រមព្រៀងសេរីមួយនេះ។
Read More

AVI Voice : ការវិលត្រឡប់រសប់លោក ថាក់ស៊ីន និងរបត់នយោបាយបច្ចុប្បន្ននៅថៃ

ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដែលលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា សម្រេចចិត្តវិលចូលស្រុកវិញក្រោយការនិរទេសក្រៅប្រទេសអស់រយៈពេលជា ១៥ឆ្នាំ និងការខកខានការសន្យាក្នុងការវិលចូលស្រុកវិញជាច្រើនលើកច្រើនសារ។ នៅថ្ងៃដដែលនោះ សភារបស់ប្រទេសថៃក៏បានបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក Srettha ឱ្យក្លាយជានាយករដ្ឋមន្ត្រីអាណត្តិថ្មី ដែលនេះគឺ ជាការបើកទំព័រនយោបាយថ្មីនៅប្រទេសថៃផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សុទ្ធ ឆាយហេង នឹងពន្យល់អំពីសាវតានៃលទ្ធភាពដែលអាចធ្វើឱ្យលោក ថាក់ស៊ីន វិលត្រឡប់ចូលស្រុកវិញ និងគោលនយោបាយថ្មីនៃគណបក្សភឿថៃក្រោមការដឹកនាំរបស់លោក Srettha។
Read More

AVI Voice: កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកសម្រាប់តៃវ៉ាន់ និងហានិភ័យចំពោះសន្តិសុខតំបន់

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ ថ្មីៗនេះ ថា ខ្លួនបានផ្តល់កញ្ចប់ជំនួយយោធាចំនួន ៣៤៥ លានដុល្លារដល់កោះតៃវ៉ាន់ ដែលនេះជាកញ្ចប់ដ៏ធំដំបូងរបស់រដ្ឋបាល លោក Joe Biden ដើម្បីជួយកោះតៃវ៉ាន់ទប់ទល់នឹងចិន។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា នឹងពន្យល់អំពីគោលជំហរ និងផលប្រយោជន៍ដែលតៃវ៉ាន់ទទួលបានអំពីការផ្ដល់ជំនួយពីស.រ.អា. និងផលប៉ះពាល់ដល់ស្ថានភាពសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងជាមួយនឹងប្រទេសចិនពាក់ព័ន្ធទៅនឹងបញ្ហាជុំវិញច្រកសមុទ្រតៃវ៉ាន់។
Read More

AVI Voice : ការផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ថ្មីនៅប្រទេសកម្ពុជា និងផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន

AVI VoiceAVI VoiceAVI Voice ការផ្ដល់ឱកាសដល់យុវជន និងថ្នាក់ដឹកនាំវ័យក្មេងនៅកម្ពុជាគឺជាភាពចាំបាច់ក្នុងការបន្តនូវកេរ្តិ៍តំណែរ និងស្នាដៃនៃសន្តិភាពដែលវីរៈជនជំនាន់មុនបានបន្សល់ទុកឱ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឆេង គីមឡុង នឹងផ្សល់នូវទស្សនៈពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរថ្មីនៅកម្ពុជា ជាពិសេសលោកនឹងពន្យល់អំពីផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នៅកម្ពុជាបច្ចុប្បន្ន និងសមត្ថភាពនៃថ្នាក់ដឹកនាំវ័យក្មេងក្នុងការថែរក្សាសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ សំណួរទី ១: ជាបឋម តើលោកបណ្ឌិតអាចផ្តល់នូវទស្សនៈផ្ទាល់ខ្លួនបន្តិចបានទេពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរថ្មីមួយនេះ? លោកបណ្ឌិត ឆេង​ គីមឡុង: បាទ នេះគឺជារបត់ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រនយោបាយនយោបាយរបស់កម្ពុជា បើយើងក្រឡេកមើលរយៈពេល ៣០ឆ្នាំកន្លងមកនេះ ឬក៏នៅឆ្ងាយជាងនេះទៅទៀត។ ប៉ុន្តែបើសិនជាមើលចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់ឆ្នាំ ២០២៣ នេះគឺជាការកំណត់ថ្មីមួយនូវការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីមានការបោះឆ្នោតលើកទី១ នៅក្នុងឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ គឺមានរយៈពេល៣០ឆ្នាំគត់ ដែល ៣០ឆ្នាំនេះ បញ្ជាក់អំពីការខិតខំប្រឹងប្រែងផ្លាស់ប្តូរមុខមាត់របស់កម្ពុជានៅក្នុងយុគសម័យថ្មី ការផ្លាស់ប្តូរដែលយើងបានទើបតែដឹងលឺនៅក្នុងរយៈពេលថ្មីៗបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលកំពូលបំផុតរបស់កម្ពុជា គឺជាការផ្តល់ឪកាសឱ្យអ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយជាអ្នកបន្តវេន ដែលនៅក្នុងនោះគឺមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីការប្រកាសជាផ្លូវការដោយរដ្ឋសភា និងការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្ររួចរាល់នៅក្នុងប្រមាណជាង ២សប្តាហ៍ខាងមុខទៀតនេះ។ ការផ្លាស់ប្តូរនេះគឺអាចជាកម្លាំងចលករថ្មីមួយផ្តល់សន្ទុះទៅដល់ការធ្វើពិពិទកម្ម ការពង្រឹង និងកែទម្រង់នៅក្នុងការដឹកនាំរដ្ឋ ដើម្បីបន្តធានានូវស្ថេរភាព វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាដែលបានផលដោយសារតែការទទួលបាននូវសុខសន្តិភាពចាប់តាំងពីចុងឆ្នាំ១៩៩៨ កន្លងមក។​...
Read More

AVI Voice: ចិនរៀបចំផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅ ស្របពេលនៃភាពចលាចលលើពិភពលោក

AVI VoiceAVI VoiceAVI Voice ពិភពលោកកំពុងតែជួបប្រទះការកើនឡើងកម្ដៅផ្នែកសន្តិសុខ និងភូមិសាស្រ្តនយោបាយ ខណៈដែលប្រទេសចិនក្រោមការដឹកនាំរបស់លោក Xi Jinping កំពុងតែពង្រឹងផ្នែកយោធា និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងន័យការពារដែនអធិបតេយ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃការពង្រឹងបន្ថែមនូវផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅរបស់ចិន និងទស្សនៈរបស់រដ្ឋបាលទីក្រុងប៉េកាំងទៅលើស្ថានភាពបច្ចុប្បន្ននៅលើពិភពលោក។ សំណួរទី ១៖ ជាបឋម ថ្មីៗនេះ លោក Xi Jinping បានជំរុញឱ្យយោធារបស់ខ្លួនពង្រឹងនូវផែនការសម្រាប់សង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែមានភាពស៊ីជម្រៅ ដើម្បីបង្កើនឱកាសជ័យជម្នះនៅក្នុងសង្រ្គាមជាក់ស្ដែង ដែលនេះគឺជាការអំពាវនាវរបស់លោកទៅកាន់កងទ័ព ដើម្បីការពារអធិបតេយ្យភាព និងទឹកដីរបស់ចិន។ តើលោកយល់ឃើញយ៉ាងណាចំពោះការអំពាវនាវរបស់លោក Xi ទៅកាន់កងទ័ពរបស់ខ្លួនមួយនេះ? បាទសូមអរគុណចំពោះសំនួរមួយនេះ សុផារិទ្ធិ។ ការលើកឡើងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺសំដៅទៅលើការធ្វើទំនើបកម្មយោធានិងការពង្រឹងសមត្ថភាពកងទ័ពដើម្បីឆ្លើយតបទៅនឹងបំរែបំរួលសន្តិសុខតំបន់និងអន្តរជាតិ ក៏ដូចជាការថែររក្សាស្ថេរភាពនិងសន្តិសុខនៅក្នុងប្រទេសនិងតាមបណ្តោយព្រំដែនចិន។ លោកមានបំណងចង់កែប្រែកងទ័ពចិនអោយទៅជាកងទ័ពទំនើបដោយបំពាក់ដោយសព្វាវុធនិងបច្ចេកវិទ្យាទំនើបអោយបានក្នុងឆ្នាំ ២០៣៥។ ការធ្វើទំនើបកម្មយោធាចិនគឺជាដំណើរការកំនែទម្រង់រចនាសម្ព័ន្ធយោធា ការធ្វើសមយុទ្ធជាមួយនឹងសព្វាវុធទំនើបនិងថ្មីៗ និងការកសាង‘ពត៌មានវិទ្យាបនីយកម្មយោធា’ ឬ Military Informationisation ដែលផ្តោតសំខាន់លើការហ្វឹកហាត់សមត្ថភាពកងទ័ពក្នុងការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ការធ្វើអោយបស្ស៊ីគ្នារវាងសព្វាវុធទំនើបនិងកងទ័ពក្នុងការស៊ើបការណ៏យកពត៌មាន និងកសាងជំនាញច្បាស់លាស់។ ការធ្វើពត៌មានវិទ្យាបនីយកម្មយោធារបស់ចិនគឺរួមមានការធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (A.I) និងស្វ័យយ័តភាព (Autonomy)...
Read More
1 2 3 19

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.