Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

លោកបណ្ឌិត ស៊ឺន សំ

AVI Voice Ep137 : ផលប្រយោជន៍សេដ្ឋកិច្ចកម្ពុជាក្នុងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញធ្ចើដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិនកាលពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែតុលា ដើម្បីចូលរួមនូវចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទីបី។ គួររំលឹងផងដែរថា ២០២៣គឺជាឆ្នាំនៃការគំរប់ខួបលើកទី១០ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន ដែលបានចូលរួមចំណែកច្រើនដល់ការអភិវឌ្ឍន៍តំបន់ ជាពិសេសលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ នឹងពន្យល់អំពីសារប៉ានទូទៅនៃវេទិកាខ្សែក្រវាត់ និងផ្លូវ និងសមិទ្ធផលជារួមដែលកម្ពុជាសម្រេចបានក្រោមការអនុវត្តគម្រោង BRI ដែលបានរួមចំណែកដល់ការលើកម្ពស់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ សំណួរទី ១៖  កាលពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត លោកបានអញ្ជើញធ្វើដំណើរទស្សនកិច្ចការងារទៅកាន់ប្រទេសចិន ដើម្បីចូលរួមនៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងទីក្រុង ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ គួររំលឹកផងផងដែរថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ឬក៏ហៅកាត់ថា BRI របស់ប្រទេសចិន បានចូលរួមចំណែកនៅក្នុងការសម្រួលយ៉ាងខ្លាំងទៅដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក៏ដូចជាការកាត់បន្ថយភាពក្រីក្ររបស់កម្ពុជា ដោយអាចរាប់បញ្ចូលនៅក្នុងភាពជោគជ័យ នៃការអនុវត្តគម្រោងនានានៅក្នុងគំនិតផ្តួចផ្តើមមួយនេះផងដែរ។ ជាបឋមមុននឹងចូលទៅកាន់ប្រធានបទរបស់យើងខាងលើ តើលោកបណ្ឌិតអាចជួយរំលេចបន្តិចបានទេថា អ្វីទៅជាវេទិកាខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនមួយនេះ? ហើយតើវេទិកាមួយនេះផ្តោតសំខាន់ទៅលើមូលបទអ្វីខ្លះ? លោកបណ្ឌិត ស៊ឺន​...
Read More

AVI Voice Ep136 :គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងការពង្រឹងទីផ្សារក្នុងស្រុក

រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា បានប្រកាសអំពីការប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើទីផ្សាររបស់បរទេស ជំនួសវិញដោយការពង្រឹងនូវសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន និងពង្រីកនូវទីផ្សារបន្ថែមទៀតដោយផ្អែកលើគោលនយោបាយទីផ្សារចម្រុះ និងសេរី។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ នឹងពន្យល់អំពីគោលគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីបានដាក់ចេញពាក់ព័ន្ធទៅនឹងការប្ដេជ្ញាចិត្តពង្រឹងសមត្ថភាពទីផ្សារក្នុងស្រុក និងយន្តការនៃការពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព។ សំណួរទី១៖ នៅក្នុងន័យថាកម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីពង្រឹងនូវសមត្ថភាពទីផ្សារផ្ទៃក្នុងរបស់ខ្លួននោះ តើរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី លោកបានមានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រអ្វីដើម្បីពង្រឹងនូវសមត្ថភាពទីផ្សាររបស់ខ្លួននៅក្រៅពីការពឹងផ្អែកទៅលើប្រទេសមហាអំណាចនៅលើពិភពលោកផងដែរ? លោកបណ្ឌិត សឿន សំ: ជាការពិត ប្រសិនបើយើងសម្លឹងទៅមើលគោលនយោបាយរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលលោកបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជាយុទ្ធសាស្ត្រគោលសម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តតាមដើម្បីសម្រេចគោលដៅ។ យើងបានឃើញលោកលើកអំពី៥ចំណុច ដើម្បីជាទិសដៅសំខាន់។ ប៉ុន្តែខ្ញុំសូមជម្រាបជូនថា ប្រទេសកម្ពុជាយើងបានចុះកិច្ចពញរមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិនផង និងជាមួយប្រទេសកូរ៉េខាងត្បូងផង។ ខ្ញុំបានជួបជាមួយមន្ត្រីតំណាងរបស់ប្រទេសទាំង២ ដែលជាមន្ត្រីទូត។ ជាការពិតប្រទេសទាំង២ នៅក្នុងកិច្ចព្រមព្រៀងគឺគេមានពាក្យមួយដែលយើងគួរតែពិចារណាដែរគឺពាក្យថា ស្តង់ដារ។ ប្រសិនបើយើងនិយាយអំពីទំនិញកសិផល គឺកម្ពុជាយើងជាប្រទេសមួយកសិកម្មដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្មដើម្បីរស់ ប៉ុន្តែវិស័យកសិកម្មរបស់យើងគឺជាវិស័យកសិកម្មមួយដែលអាចនិយាយបានជាវិស័យកសិកម្មតាមបែបយថាកម្ម មានន័យថាយើងមិនទាន់បានប្រើប្រាស់បច្ចកទេសទំនើប ដើម្បីមកបណ្តុះ មកវិនិយោគលើវិស័យកសិកម្មនៅឡើយទេ។ ជាការពិតយើងមានខ្លះដែរ តែនៅចំនួនមួយតិចតួចណាស់ បើប្រៀបធៀបជាមួយនឹងអ្វីដែលចិនកំពុងតែត្រូវការ និងអ្វីដែលកូរ៉េខាងត្បូងកំពុងតែត្រូវការ យើងមិនអាចដឹងបានថាស្តង់ដារប្រទេសផ្សេងមានលក្ខណៈបែបណានោះទេ។ ការបំពេញ ការគោរព ការប្រតិបត្តិតាមស្តង់ដារនោះ ក្នុងវិស័យកសិកម្មគឺជារឿងមួយលំបាកសម្រាប់កសិករកម្ពុជា ដូចនេះហើយខ្ញុំឃើញប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកបានលើកឡើងអំពីការជ្រើសរើសអ្នកជំនាញកសិកម្មតាមភូមិឃុំ ដើម្បីធ្វើវិស័យកសិកម្មគឺជារឿងមួយល្អ ប៉ុន្តែប្រសិនបើយើងមានទិសដៅជាក់លាក់ក្នុងការនាំចេញវិស័យកសិកម្មក្នុងការពង្រឹងនូវសមត្ថភាពរបស់យើង យើងគួរតែយកគោលនយោបាយនោះមកផ្ទៀងផ្ទាត់គ្នា រវាងគោលនយោបាយ មន្ត្រីដែលយើងរើស...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.