Telephone
(+855) 16484108
Email
admin@asianvision.org
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

News

News

លទ្ធផលនៃគម្រោង «កម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ ច្រករបៀងមច្ឆា និងអង្ករ» The Outcomes of the “Cambodia-China in a New Era: Fish and Rice Corridor” Project

កាលពីថ្ងៃទី៩ ដល់ ១៣ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថានទូតនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានរួមគ្នាអនុវត្តគម្រោង «កម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ ច្រករបៀងមច្ឆា និងអង្ករ»។ គម្រោងនេះមានគោលបំណងប្រមូលផ្តុំអ្នកជំនាញកម្ពុជា និងចិន មន្ត្រីរដ្ឋាភិបាល និងវិស័យឯកជនដើម្បីធ្វើអន្តរកម្មនិងសុខដុមរមនាលើការណែនាំគោលនយោបាយដែលអាចជំរុញការអនុវត្តច្រករបៀងមច្ឆា និងអង្ករ ដែលជាគំនិតផ្តួចផ្តើមរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង កាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ដើម្បីលើកកម្ពស់កសិកម្មបែបអេកូឡូស៊ីទំនើបនៅតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា និងតំបន់បឹងទន្លេសាប។ ភាគីពាក់ព័ន្ធសំខាន់ៗជាង៣០រូប មកពីប្រទេសទាំងពីរបានចូលរួមក្នុងដំណើរទស្សនកិច្ចជាបន្តបន្ទាប់ដោយផ្តោតលើតំបន់កសិកម្ម ជលផល និងស្រែស្រូវក្នុងខេត្តដែលកំពុងរីកចម្រើនចំនួនបី នៅជុំវិញបឹងទន្លេសាបដ៏រស់រវើករួមមាន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តបាត់ដំបង។ ចំណុចសំខាន់នៃដំណើរទស្សនកិច្ចទាំងនេះ រួមមានការស្វែងយល់ស៊ីជម្រៅអំពីភូមិបណ្តែតទឹកផាត់សណ្ដាយ រោងចក្រអង្កររបស់ខេត្តបាត់ដំបង និងផលិតផលកសិកម្មរបស់ខេត្តកំពង់ធំ។ ក្រៅពីដំណើរទស្សនកិច្ចសិក្សានៅមូលដ្ឋាន អ្នកជំនាញនៃប្រទេសទាំងពីរបានចូលរួមសិក្ខាសាលាស្តីពី «ឧទាហរណ៍អំពីកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន៖ ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីប្រមូលទស្សនៈនិងការយល់ឃើញអំពីរបៀបដែលប្រទេសទាំងពីរអាចរួមគ្នាជំរុញសមាហរណកម្មទីផ្សាររបស់ខ្លួន ជាពិសេសលើផលិតផលជលផល និងអង្ករ។ ជារួម បទពិសោធន៍ដោយផ្ទាល់ទាំងនេះនឹងជួយឱ្យអ្នកចូលរួមក្តាប់បាននូវការជំរុញតថភាពនិងភាពស្មុគ្រស្មាញនៃបច្ចេកទេសផលិតកម្ម និងនវានុវត្តន៍កសិកម្ម។ មហិច្ឆតានៃគម្រោងនេះ គឺដើម្បីជំរុញមិនត្រឹមតែផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញដល់ការកែច្នៃ...
Read More

Asian Vision Institute (AVI) and the Christian Democratic Institute (CDI) Signed the MoU

On 18 November 2024, in Siem Reap Province, the Asian Vision Institute (AVI) and the Christian Democratic Institute (CDI) marked a significant milestone with the signing of a Memorandum of Understanding on Intellectual Exchange and Research Cooperation.This strategic partnership aims to foster mutual understanding, advance collaborative research and promote knowledge-sharing on key global politics, public...
Read More

Asian Vision Institute (AVI) Signed MoU with Moscow State Institute of International Relations (MGIMO)

On November 14, 2024, Moscow, Russian Federation, the Asian Vision Institute (AVI) and theMoscow State Institute of International Relations (MGIMO) signed a Memorandum ofUnderstanding (MoU) to foster the cooperation in the fields of research, education, and culturalexchange. The MoU was signed by Dr. Chheng Kimlong, President of the Asian Vision Institute(AVI), and Dr. Andrey Baykov,...
Read More

ពិធីសម្ភោធសៀវភៅជាផ្លូវការ«កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ការឆ្ពោះទៅរកសន្តិភាព និងវិបុលភាព»/Official Book Launching Ceremony “Mekong-Lancang Cooperation: Towards Peace and Prosperity”

[English Below] កាលពីថ្ងៃពុធ ទី៩ ខែតុលា ឆ្នាំ២០២៤ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានរៀបចំសម្ពោធសៀវភៅជាផ្លូវការស្ដីពី «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង៖ ការឆ្ពោះទៅរកសន្តិភាព និងវិបុលភាព» ដែលជាការបញ្ចប់នៃគម្រោងនាវាសន្តិភាពមេគង្គ–ឡានឆាង (MLPB)។ ព្រឹត្តិការណ៍នេះ ជាការបិទបញ្ចប់ដោយជោគជ័យកម្មវិធីសំខាន់ទាំងពីររបស់គម្រោងពោលគឺកម្មវិធីបណ្ដុះបណ្ដាលរយៈពេលពេញមួយសម្ដាហ៍លើនាវាទេសចរណ៍​តាមដងទន្លេងមេគង្គនៅកម្ពុជាសម្រាប់សមាជិកមកពីប្រទេសមេគង្គ-ឡានឆាង និងការបោះពុម្ពនៃសៀវភៅស្រាវជ្រាវតម្រង់ទិសគោលនយោបាយ ក្រោមការឧបត្ថម្ភពីមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២២។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ឯកឧត្ដម មាស គឹមហេង រដ្ឋលេខាធិការទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម WANG Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង លោកបណ្ឌិត ឆេង គីមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជានាយកគម្រោងនាវាសន្តិភាពមេគង្គ-ឡានឆាង បានចូលរួមជាកិត្តិយសក្នុងកម្មវិធីបើក។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសចំនួនប្រមាណ៩០រូបដែលមកពីវិស័យផ្សេងៗដូចជារដ្ឋាភិបាល តំណាងស្ថានទូត សមាជិកស្ថាប័ន ស្រាវជ្រាវ និងនិស្សិតសាកលវិទ្យាល័យ។ សៀវភៅដែលសម្ពោធថ្មីនេះ ដើរតួជាផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ដោយបានផ្ដល់នូវអនុសាសន៍ស្ដីពីការដោះស្រាយបញ្ហាប្រឈម ដែលកំពុងបន្តកើតមាន និងតម្រូវការអភិវឌ្ឍន៍នៃបណ្ដាប្រទេសមេគង្គ-ឡានឆាង។ គ្របដណ្ដប់លើប្រធានបទសំខាន់ៗដូចជា អភិបាលកិច្ចទឹក...
Read More

កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ធម្មនុញ្ញសន្តិភាព/Consultative Meeting on Peace Charter

[English Below] សេចក្ដីប្រកាសព័ត៌មាន/PRESS RELEASE នាថ្ងៃសុក្រ ទី០៦ ខែកញ្ញា ឆ្នាំ២០២៤ វិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងកិច្ចសហការជាមួយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមប្រឹក្សាសាកលសម្រាប់ភាពអត់ឱន និងសន្តិភាព (GCTP) ការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «សេចក្ដីព្រាងនៃធម្មនុញ្ញសន្តិភាព» នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ On Friday, 6th September 2024, the Asian Vision Institute (AVI), in collaboration with the National Assembly of the Kingdom of Cambodia and the Global Council for Tolerance and Peace (GCTP) Asia Pacific Regional Office, co-hosted a Consultative...
Read More

ញត្តិគាំទ្រ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

វិទ្យាស្ថានចក្ចុវិស័យអាស៊ី (AVI) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ហើយដឹកនាំ ផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំឡាវ និងវៀតណាម ក្នុងឆ្នាំ១៩៩៩ ។             គំនិតផ្តួចផ្តើមនៃការបង្កើតសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណត្រូវបានប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គប្រើប្រាស់ជាទូទៅ ដើម្បីជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសំខាន់ៗ នៅតាមបណ្តាខេត្តជាប់ព្រំដែន។ កន្លងមកប្រទេសក្នុងមហាអនុតំបន់ទន្លេងមេគង្គបានបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍ចំនួន៥ រួមមាន៖ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម, តំបន់ត្រីកោណ កម្ពុជា-ឡាវ-ថៃ, តំបន់ត្រីកោណ មីយ៉ាន់ម៉ា-ឡាវ-ថៃ, តំបន់ត្រីកោណ ចិន-ឡាវ-មីយ៉ាន់ម៉ា និងតំបន់ត្រីកោណ ចិន-ឡាវ-វៀតណាម។             កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម មានទម្រង់ជាវេទិកាពិភាក្សានិង ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងក្របខ័ណ្ឌរដ្ឋាភិបាលនិងរដ្ឋសភានៃប្រទេសទាំងបីដោយផ្តោតលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម​ សន្តិសុខ និង​សុខាភិបាលជាដើម  ហើយមានកម្មវិធីប្រជុំប្រចាំឆ្នាំជាច្រើនកម្រិត រួមមាន កិច្ចប្រជុំកំពូល កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល កិច្ចប្រជុំឧត្តមមន្ត្រី កិច្ចប្រជុំអនុគណៈកម្មការជំនាញនិងកិច្ចប្រជុំរដ្ឋមន្ត្រីស្តីពីកិច្ចសហប្រតិបត្តិការបង្ការនិងបង្ក្រាបបទល្មើស។ ក្រៅពីនេះ CLV-DTA ក៏បានបន្ថែមកម្រិតសហប្រតិបត្តិការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ក៏ដូចជាកិច្ចសហប្រតិបត្តិការ CLVនិងជប៉ុន,...
Read More

The Roundtable Discussion on “The European Elections 2024”

[English Below]កិច្ចពិភាក្សាតុមូលស្តីពី «ការបោះឆ្នោតសភាអឺរ៉ុបឆ្នាំ២០២៤» វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI), Konrad-Adenauer-Stiftung (KAS) និង Delegation of the European Union នៅទីក្រុងភ្នំពេញ បានសហការរៀបចំកិច្ចពិភាក្សាតុមូលស្តីពី «ការបោះឆ្នោតសភាអឺរ៉ុបឆ្នាំ ២០២៤» កាលពីថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។ កម្មវិធីពិភាក្សាតុមូលនេះបានប្រមូលផ្តុំអ្នកជំនាញការបោះឆ្នោតនៅសហភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីបច្ចុប្បន្នភាពនៃស្ថានភាពនយោបាយនៅអឺរ៉ុប ឥទ្ធិពលនៃការបោះឆ្នោតអឺរ៉ុបឆ្នាំ២០២៤ និងទិដ្ឋភាពភាពខុសគ្នារវាងសហភាពអឺរ៉ុប និងអាស៊ាន។ លើសពីនេះ កិច្ចពិភាក្សានេះបានលើកឡើងអំពីការផ្លាស់ប្តូរឥរិយាបថបោះឆ្នោតរបស់ប្រជាជនក្នុងយុគសម័យបច្ចេកវិទ្យាទំនើប និងការផ្លាស់ប្តូរគោលនយោបាយរបស់សហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃថាមវន្តរបស់សង្គម-នយោបាយក្នុងតំបន់ និងទិដ្ឋភាពភូមិសាស្ត្រនយោបាយសកល។ ជាពិសេស កិច្ចពិភាក្សាខាងលើក៏បានពិភាក្សាអំពីឥទ្ធិពលនៃលទ្ធផលនៃការបោះឆ្នោត និងបានសង្កត់ធ្ងន់លើសារៈសំខាន់របស់ការទូតសភាដែលមានលក្ខណៈសកម្ម និងបរិសកម្ម ដែលអាចចាប់ផ្តើមចេញពីសកម្មភាពជាក់ស្តែង និងប្រាកដប្រជានានា ដើម្បីពង្រឹង និងជំរុញទំនាក់ទំនងការទូតរវាងប្រទេសនិងប្រទេស ដើម្បីផលប្រយោជន៍រួម។ The Roundtable Discussion on “The European Elections 2024” The Asian Vision...
Read More
1 2 3 29

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.