Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

September 25, 2023

AVI Voice Ep136 :គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិថ្មីក្នុងការពង្រឹងទីផ្សារក្នុងស្រុក

រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់កម្ពុជា បានប្រកាសអំពីការប្ដេជ្ញាចិត្តក្នុងការកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើទីផ្សាររបស់បរទេស ជំនួសវិញដោយការពង្រឹងនូវសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន និងពង្រីកនូវទីផ្សារបន្ថែមទៀតដោយផ្អែកលើគោលនយោបាយទីផ្សារចម្រុះ និងសេរី។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ស៊ឺន សំ នឹងពន្យល់អំពីគោលគោលនយោបាយដែលរាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីបានដាក់ចេញពាក់ព័ន្ធទៅនឹងការប្ដេជ្ញាចិត្តពង្រឹងសមត្ថភាពទីផ្សារក្នុងស្រុក និងយន្តការនៃការពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព។ សំណួរទី១៖ នៅក្នុងន័យថាកម្ពុជាត្រូវធ្វើយ៉ាងណាដើម្បីពង្រឹងនូវសមត្ថភាពទីផ្សារផ្ទៃក្នុងរបស់ខ្លួននោះ តើរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី លោកបានមានដាក់ចេញនូវគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រអ្វីដើម្បីពង្រឹងនូវសមត្ថភាពទីផ្សាររបស់ខ្លួននៅក្រៅពីការពឹងផ្អែកទៅលើប្រទេសមហាអំណាចនៅលើពិភពលោកផងដែរ? លោកបណ្ឌិត សឿន សំ: ជាការពិត ប្រសិនបើយើងសម្លឹងទៅមើលគោលនយោបាយរបស់សម្តេចនាយករដ្ឋមន្រ្តី ដែលលោកបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជាយុទ្ធសាស្ត្រគោលសម្រាប់រដ្ឋាភិបាលក្នុងការអនុវត្តតាមដើម្បីសម្រេចគោលដៅ។ យើងបានឃើញលោកលើកអំពី៥ចំណុច ដើម្បីជាទិសដៅសំខាន់។ ប៉ុន្តែខ្ញុំសូមជម្រាបជូនថា ប្រទេសកម្ពុជាយើងបានចុះកិច្ចពញរមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិនផង និងជាមួយប្រទេសកូរ៉េខាងត្បូងផង។ ខ្ញុំបានជួបជាមួយមន្ត្រីតំណាងរបស់ប្រទេសទាំង២ ដែលជាមន្ត្រីទូត។ ជាការពិតប្រទេសទាំង២ នៅក្នុងកិច្ចព្រមព្រៀងគឺគេមានពាក្យមួយដែលយើងគួរតែពិចារណាដែរគឺពាក្យថា ស្តង់ដារ។ ប្រសិនបើយើងនិយាយអំពីទំនិញកសិផល គឺកម្ពុជាយើងជាប្រទេសមួយកសិកម្មដែលប្រជាពលរដ្ឋភាគច្រើនពឹងផ្អែកទៅលើវិស័យកសិកម្មដើម្បីរស់ ប៉ុន្តែវិស័យកសិកម្មរបស់យើងគឺជាវិស័យកសិកម្មមួយដែលអាចនិយាយបានជាវិស័យកសិកម្មតាមបែបយថាកម្ម មានន័យថាយើងមិនទាន់បានប្រើប្រាស់បច្ចកទេសទំនើប ដើម្បីមកបណ្តុះ មកវិនិយោគលើវិស័យកសិកម្មនៅឡើយទេ។ ជាការពិតយើងមានខ្លះដែរ តែនៅចំនួនមួយតិចតួចណាស់ បើប្រៀបធៀបជាមួយនឹងអ្វីដែលចិនកំពុងតែត្រូវការ និងអ្វីដែលកូរ៉េខាងត្បូងកំពុងតែត្រូវការ យើងមិនអាចដឹងបានថាស្តង់ដារប្រទេសផ្សេងមានលក្ខណៈបែបណានោះទេ។ ការបំពេញ ការគោរព ការប្រតិបត្តិតាមស្តង់ដារនោះ ក្នុងវិស័យកសិកម្មគឺជារឿងមួយលំបាកសម្រាប់កសិករកម្ពុជា ដូចនេះហើយខ្ញុំឃើញប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លោកបានលើកឡើងអំពីការជ្រើសរើសអ្នកជំនាញកសិកម្មតាមភូមិឃុំ ដើម្បីធ្វើវិស័យកសិកម្មគឺជារឿងមួយល្អ ប៉ុន្តែប្រសិនបើយើងមានទិសដៅជាក់លាក់ក្នុងការនាំចេញវិស័យកសិកម្មក្នុងការពង្រឹងនូវសមត្ថភាពរបស់យើង យើងគួរតែយកគោលនយោបាយនោះមកផ្ទៀងផ្ទាត់គ្នា រវាងគោលនយោបាយ មន្ត្រីដែលយើងរើស...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.