Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

August 7, 2023

AVI Voice : ការផ្លាស់ប្តូរថ្នាក់ដឹកនាំជំនាន់ថ្មីនៅប្រទេសកម្ពុជា និងផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន

AVI VoiceAVI VoiceAVI Voice ការផ្ដល់ឱកាសដល់យុវជន និងថ្នាក់ដឹកនាំវ័យក្មេងនៅកម្ពុជាគឺជាភាពចាំបាច់ក្នុងការបន្តនូវកេរ្តិ៍តំណែរ និងស្នាដៃនៃសន្តិភាពដែលវីរៈជនជំនាន់មុនបានបន្សល់ទុកឱ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឆេង គីមឡុង នឹងផ្សល់នូវទស្សនៈពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូរថ្មីនៅកម្ពុជា ជាពិសេសលោកនឹងពន្យល់អំពីផលប៉ះពាល់ដល់ការអភិវឌ្ឍន៍នៅកម្ពុជាបច្ចុប្បន្ន និងសមត្ថភាពនៃថ្នាក់ដឹកនាំវ័យក្មេងក្នុងការថែរក្សាសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។ សំណួរទី ១: ជាបឋម តើលោកបណ្ឌិតអាចផ្តល់នូវទស្សនៈផ្ទាល់ខ្លួនបន្តិចបានទេពាក់ព័ន្ធទៅនឹងការផ្លាស់ប្តូរថ្មីមួយនេះ? លោកបណ្ឌិត ឆេង​ គីមឡុង: បាទ នេះគឺជារបត់ថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រនយោបាយនយោបាយរបស់កម្ពុជា បើយើងក្រឡេកមើលរយៈពេល ៣០ឆ្នាំកន្លងមកនេះ ឬក៏នៅឆ្ងាយជាងនេះទៅទៀត។ ប៉ុន្តែបើសិនជាមើលចាប់តាំងពីឆ្នាំ ១៩៩៣ មកដល់ឆ្នាំ ២០២៣ នេះគឺជាការកំណត់ថ្មីមួយនូវការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍បំផុត បន្ទាប់ពីមានការបោះឆ្នោតលើកទី១ នៅក្នុងឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ គឺមានរយៈពេល៣០ឆ្នាំគត់ ដែល ៣០ឆ្នាំនេះ បញ្ជាក់អំពីការខិតខំប្រឹងប្រែងផ្លាស់ប្តូរមុខមាត់របស់កម្ពុជានៅក្នុងយុគសម័យថ្មី ការផ្លាស់ប្តូរដែលយើងបានទើបតែដឹងលឺនៅក្នុងរយៈពេលថ្មីៗបន្ទាប់ពីមានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលកំពូលបំផុតរបស់កម្ពុជា គឺជាការផ្តល់ឪកាសឱ្យអ្នកដឹកនាំវ័យក្មេងជំនាន់ក្រោយជាអ្នកបន្តវេន ដែលនៅក្នុងនោះគឺមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយទៅជានាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីការប្រកាសជាផ្លូវការដោយរដ្ឋសភា និងការតែងតាំងជាផ្លូវការដោយព្រះមហាក្សត្ររួចរាល់នៅក្នុងប្រមាណជាង ២សប្តាហ៍ខាងមុខទៀតនេះ។ ការផ្លាស់ប្តូរនេះគឺអាចជាកម្លាំងចលករថ្មីមួយផ្តល់សន្ទុះទៅដល់ការធ្វើពិពិទកម្ម ការពង្រឹង និងកែទម្រង់នៅក្នុងការដឹកនាំរដ្ឋ ដើម្បីបន្តធានានូវស្ថេរភាព វឌ្ឍនភាព និងវិបុលភាពរបស់កម្ពុជាដែលបានផលដោយសារតែការទទួលបាននូវសុខសន្តិភាពចាប់តាំងពីចុងឆ្នាំ១៩៩៨ កន្លងមក។​...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.