Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI Insight

AVI Insight ៖ អតីតស្ថាបត្យករពីប្រទេសជប៉ុនម្នាក់បោះបង់ជំនាញចោល ស្រវ៉ាការកែច្នៃផលិតផលក្នុងស្រុក

លោក ឌៀប គីមសាន គឺជាម្ចាស់ស្រាមួយប្រភេទដែលមានឈ្មោះថា អូដំរី ស្រានេះបង្កើតឡើងចេញពីផ្លែក្រូចវល្លិ៍ (Passion)។ ជាស្រាដែលផលិតដោយកូនខ្មែរសុទ្ធសាទដែលមានទីតាំងនៅក្នុងខេត្តកោះកុង។ លោកចំណាយពេលជិត១០ឆ្នាំដើម្បីស្វែងរកផលិតផលស្រាមួយដែលទីផ្សារទទួលស្គាល់។ ក្រៅពីស្រាលោកក៏បានកែច្នៃគ្រឿងស៊ុបទាន់ចិត្តសម្រាប់ពលរដ្ឋទទួលទានផងដែរ។ សូមបញ្ជាក់ថា លោកឌៀប គីមសាន ធ្លាប់ជាអតីតនិស្សិតខ្មែរដែលសិក្សាជ្រៅជ្រះផ្នែកស្ថាបត្យកម្មនៅប្រទេសជប៉ុន។ ហេតុអ្វីបានជាលោកសម្រេចចិត្តបោះចោលជំនាញ ហើយស្រវ៉ាការកែច្នៃផលិតផលក្នុងស្រុក?វាគ្មិន៖ លោក ឌៀប គីមសាន គឺជាម្ចាស់ស្រាមួយប្រភេទដែលមានឈ្មោះថា អូដំរីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ ការប្រកួតប្រជែងរវាងមហាអំណាច G7 ចិន និងរុស្ស៊ី និងសម្ពាធនៃរដ្ឋតូចៗនៅតំបន់អាស៊ីអាគ្នេយ៍

កាលពីសប្តាហ៍មុន យើងឃើញថា មានព្រឹត្តការណ៍សំខាន់ចំនួន០២ដែរគួរឲ្យកត់សម្គាល់គឺ៖ កិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស ពីថ្ងៃទី១១​-១៣ ខែមិថុនា និងជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី នៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ហាចម្រូងចម្រាសនានារវាងអាមេរិក​-ចិន (បញ្ហាស៊ីងជាំង និងហុងកុង) និង បញ្ហារវាងអាមេរិក​-រុស្ស៊ី (បញ្ហានៃការចោទប្រកាន់ថារុស្ស៊ីបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ការបណ្តេញនូវអង្គទូតរវាងប្រទេសទាំងពីរ បញ្ហានៅគ្រីមៀរនិងអឺរ៉ុបខាងកើត និងការសម្លាប់អ្នកដឹកនាំនៃគណៈបក្សប្រឆាំងនៅរុស្ស៊ី)។ លោកបណ្ឌិត ក៏បានលើកឡើងថា ចរន្តស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ បានដាក់សំពាធខ្លាំងទៅដល់បណ្តាប្រទេសតូចៗ នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ដូចនេះ វាគ្រោះថ្នាក់ណាស់ បើយើងដើរខុសមួយជំហាន អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ចំពោះកម្ពុជាយើងដែលជាប្រធាន ASEM ឆ្នាំនេះ និង ASEAN ឆ្នាំក្រោយនេះ កម្ពុជាគួរបន្តមានការជឿទុកចិត្ត​ទៅលើប្រព័ន្ធពហុភាគីនិយមដែលមានភាពបើកចំហ បរិយាប័ន្ន និងគោរពនូវច្បាប់អន្តរជាតិ ដោយប្រកាន់ភ្ជាប់នូវធម្មនុញ្ញឬតួអង្គនៃអង្គការសហប្រជាជាតិជាស្នូល មិនមែនយកតួអង្គអាមេរិក ឬក៏លោកខាងលិចជាស្នូលនោះទេ។ សូមប្រិយមិត្តជាទីគោរពតាមដានសណ្តាប់កិច្ចសម្ភាសន៍ទាំងស្រុង ដូចតទៅ៖ សំណួរទី១៖ កាលពីថ្ងៃទី១១​-១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ យើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសមហាអំណាច និងអំណាចកណ្តាល G7 ទាំង០៧...
Read More

AVI Insight ៖ ASIP ជាជ្រុងនៃគំនិតអាជីវកម្មបែបថ្មីដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា

ASIP ជាជ្រុងនៃគំនិតអាជីវកម្មបែបថ្មីដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាកាលពីថ្ងៃទី០៥ ខែមិថុនាកន្លងទៅថ្មីៗនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានបង្កើតកម្មវិធីថ្មីមួយដែលមានឈ្មោះថា ឧទ្យាននវានុវត្តន៍សង្គមអង្គរ(Angkor Social Innovation Park)ក្នុងគោលបំណងផ្តល់ការសិក្សាស្រាវជ្រាវ ផ្តល់ការបណ្តុះបណ្តាល និងផ្តល់ការប្រឹក្សាស្តីពីនវានុវត្តន៍សង្គម។លោកឈត ឆរ៉ាវុធ សហស្ថាបនិកនៃកម្មវិធី បានលើកឡើងថា កម្មវិធីនេះគឺជាផ្នែកមួយសំខាន់ដើម្បីផ្តល់ការប្រឹក្សាយោបល់ និងជ្រុងនៃគំនិត និងបរិបទថ្មីសម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមដើម្បីជំរុញនិងជួយដល់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជាឱ្យកាន់រីកចម្រើនបន្ថែមទៀត។វាគ្មិន៖ លោក ឈត ឆរ៉ាវុធ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ រសនិយមរបស់ពលរដ្ឋខ្មែរមួយចំនួនបានផ្លាស់ប្តូរ និងងាកមកចាប់អារម្មណ៍ខ្លាំងលើការតុបតែងលំអរខាងក្នុង

អ្នកស្ថាបត្យកម្មលំអខាងក្នុង៖ ដោយសារកំណើជីវភាព រសនិយមនៃការរស់នៅរបស់ពលរដ្ឋបានផ្លាស់ប្តូរលើការតុបតែងការតុបតែងលំអរខាងក្នុងបានក្លាយជារឿងចាំបាច់មួយសម្រាប់ពលរដ្ឋកម្ពុជាដែលមានជីវភាពធូរធាមួយចំនួនធំ ជាពិសេសអ្នកដែលរស់នៅក្នុងរាជធានីភ្នំពេញ។ លោក ម៉ែន ប៊ុនណារ៉ូ ស្ថាបត្យករ និងជាអ្នកជំនាញលើការតុបតែងលំអខាងក្នុងនៃក្រុម Line Décor បានឱ្យដឹងថា រសនិយមរបស់ពលរដ្ឋខ្មែរមួយចំនួនបានផ្លាស់ប្តូរ និងងាកមកចាប់អារម្មណ៍ខ្លាំងលើការតុបតែងលំអរខាងក្នុងដើម្បីបង្កើនផាសុខភាពសម្រាប់ការរស់នៅ។ បើតាមការបញ្ជាក់ ពលរដ្ឋខ្មែរចង់បានការចនាដែលមានរចនាបទពីបច្ចឹមប្រទេស។វាគ្មិន៖ លោក ម៉ែន ប៊ុនណារ៉ូ ស្ថាបត្យករដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ ទស្សនាទានបៃតងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល P4G លើកទី២

នៅក្នុងកិច្ចប្រជុំកំពូល P4G មេដឹកនាំបានឯកភាពលើសកម្មភាពសម្រាប់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន រួមមាន៖ (១) ស្បៀង និងកសិកម្ម (២) ធនធានទឹក (៣)​ ថាមពល (៤) ទីក្រុង និងទីប្រជុំជន និង (៥) សេដ្ឋកិច្ចវិលជុំ។ ចំពោះសហរដ្ឋអាមេរិក នយោបាយការទូតលើការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុនេះ ហាក់ដូចជាមិនមានភាពប្រាកដប្រជានោះទេ។ ភាគច្រើន គឺអាស្រ័យទៅលើប្រធានាធិបតីជាប់ឆ្នោត។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម វ៉ាន់ មុនីនាថ រំពឹងទុកថា ការវិលត្រលប់របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យពិភពលោកឯកភាពនៅចំណុចសេសសល់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ឧទាហរណ៍ដូចជា មាត្រា៦ពាក់ព័ន្ធទៅនឹងតម្លាភាពកាបូន ឥណទានកាបូន និងវិធីសាស្រ្តគណនាកាបូន ការបង្កើនហិរញ្ញប្បទាន ការបង្កើនការបន្ស៊ាំ។ល។ ហើយសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងចូលរួមអនុវត្តការស្ដារបៃតងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ នេះហៅថាជាចំណុចរបត់មួយក្នុងការឆ្ពោះទៅសម្រេច បានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សំនួរទី១៖ តើកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ជាអ្វី? ហើយត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌអ្វី និងមានគោលបំណងចម្បងៗអ្វីខ្លះ? កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) គឺជាយន្តការសកលមួយដែលត្រូវបានរៀបចំឡើងដើម្បីគៀងគរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ រដ្ឋាភិបាល វិស័យអាជីវកម្ម ដៃគូសាធារណនិងឯកជន និងអង្គការសង្គមស៊ីវិលនៅក្នុងការបង្កើតគំនិតនានុវត្តន៍ និងដោះស្រាយឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពដូចជា...
Read More

AVI Insight ៖ សិល្បៈនៃការគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនឱ្យដូចជាគ្រួសារ

លោកជំទាវម៉ម ដាត្ថាលីណែត៖ សិល្បៈនៃការគ្រប់គ្រងនិងដឹកនាំក្រុមហ៊ុនឱ្យដូចជាគ្រួសារបង្កើតឡើងកាលពីឆ្នាំ២០១៥ Campure គឺជាក្រុមហ៊ុនមួយដែលនាំចូលផលិតផលចម្រុះទឹកនិងសម្ភារៈផ្ទះបាយពីប្រទេសកូរ៉េ។ ក្រុមហ៊ុននេះ ដឹកនាំដោយលោកជំទាវ ម៉ម ដាត្ថាលីណែត ដែលជាភាគទុននឹក និងជានាយកប្រតិបត្តិផងដែរ។ លោកជំទាវមានយុទ្ធសាស្ត្រដើម្បីបង្កើតក្រុមហ៊ុនមួយដែលមានភាពស្និទ្ធស្នាល និងការធ្វើឱ្យបុគ្គលិកស្រឡាញ់ក្រុមហ៊ុនដូចជារបស់ខ្លួនឯង។វាគ្មិន៖ លោកជំទាវម៉ម ដាត្ថាលីណែតដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ បច្ចុប្បន្នភាពនៃវិស័យថាមពលនៅកម្ពុជា

វាគ្មិន៖ ឯកឧត្តម  វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ៃនិងថាមពលព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ នៅមុនវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ហើយវិស័យថាមពល ក៏ជាវិស័យមួយដ៏សំខាន់ដែលបានចូលរួមចំណែកនៅក្នុងកំណើននេះផងដែរ។ អគ្គិសនីបានផ្គត់ផ្គង់ទៅដល់អតិថិជនតាមរយៈបណ្តាញអគ្គិសនីថ្នាក់ជាតិសម្រាប់ទ្រទ្រង់នូវតម្រូវការអាជីវកម្មក្នុងស្រុកប្រចាំឆ្នាំ ដែលមានកំណើនរវាង ១៤,៧៨% និង ២៧,៧៩% នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៩។ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា ត្រូវបានគេមើលឃើញថា មានលក្ខណៈដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យ ព្រមទាំងអាចធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅដល់អតិថិជនទៅតាមពេលវេលាដែលត្រូវការ។ សូមប្រិយមិត្តអ្នកស្តាប់មេត្តាសណា្តប់នូវកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងវិស័យថាមពលនៅកម្ពុជា ដូចតទៅនេះ។ សំនួរទី១៖ ជាក់ស្តែង ស្ថានីយផលិតអគ្គិសនីរបស់កម្ពុជាយើង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ តើបច្ចុប្បន្ន កម្ពុជាយើងមានស្ថានីយផលិតអគ្គិសនីចំនួនប៉ុន្មានហើយ? គិតមកដល់ត្រឹមឆ្នាំ២០២០ កម្ពុជាមាន៖ (១) រោងចក្រអគ្គិសនីប្រភេទដើរដោយប្រេងខ្មៅចំនួន២០ ជាស្ថានីយតូចៗនៅតាមបណ្តាខេត្តសម្រាប់ Backup មានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ (២)ស្ថានីយដើរដោយជីវម៉ាស់មានអានុភាព ១១១មេហ្គាវ៉ាត់ (៣) ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានចំនួន ១០ មានអានុភាព ៣៦០ម៉េហ្គាវ៉ាត់ (៤) ស្ថានីយដើរដោយធ្យូងថ្មមានចំនួន ០៣ មានអានុភាពសរុបចំនួន...
Read More

AVI Insight ៖ បណ្ឌិតតាន់ មុនីវណ្ណ បង្កើតគម្រោងយក្សដាំលម៉ើដើម្បីនាំចេញទៅកាន់ទីផ្សារពិភពលោកដែលកំពុងពេញនិយម

បណ្ឌិតតាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្កើតក្រុមហ៊ុនមួយដើម្បីដាំដំណាំកសិឧស្សាហកម្មលម៉ើនៅកម្ពុជាដើម្បីបំពេញទីផ្សារពិភពលោកដែលកំពុងត្រូវការនៅបណ្តាប្រទេសក្នុងតំបន់អារ៉ាប់។ បើតាមការបញ្ជាក់តម្រូវការទីផ្សារនៅមានចន្លោះប្រហោងខ្លាំង ហើយតម្លៃក្នុងទីផ្សារក៏ខ្ពស់ជាងដំណាំផ្សេងទៀតដែលកម្ពុជាកំពុងមាននិងនាំចេញទៅបរទេសផងដែរ។ លោកបន្តថា ជាមួយគម្រោងវិនិយោគនេះ វានឹងជាចំណែកមួយនៃកំណើនជីវភាពប្រជាពលរដ្ឋ ឱកាសការងារក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។វាគ្មិន៖ បណ្ឌិតតាន់ មុនីវណ្ណ គឺជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមន៍E-Commerce កម្ពុជាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ ជម្លោះរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

Asian Vision Institute · កម្មវិធី AVI VOICE ៖ ជម្លោះរ៉ាំរ៉ៃរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាប្រវត្តិសាស្រ្ត ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីនបានកើតឡើងចាប់តាំងពីពេលដែលអ៊ីស្រាអែលបានបង្កើតឡើងជារដ្ឋមួយ នៅឆ្នាំ១៩៤៨ មកម្លេះ។ កាលពីពេលថ្មីៗនេះ ជម្លោះរវាងប្រទេសអ៊ីស្រាអែល និងប៉ាឡេស្ទីន ក៏បានចាប់ផ្ដើមឡើងសារជាថ្មីម្តងទៀត ក្រោយពីមានការវាយប្រហារដោយគ្រាប់រ៉ុកកែត ពីក្រុមឧទ្ទាមហាម៉ាសរបស់ប៉ាឡេស្ទីនទៅលើអ៊ីស្រាអែល តាមរយៈការបាញ់បោះគ្រាប់រ៉ុកកែតដាក់ឲ្យគ្នាទៅវិញទៅមក ដែលបណ្ដាលឲ្យមាននូវការបាក់អាគារ និងបានធ្វើឲ្យបាត់បង់នូវជីវិតប្រជាជនស្លូតត្រង់ជាង ២០០នាក់ ដែលក្នុងនោះក៏មានកុមារ និងស្រ្តីដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក លឹម ម៉េងហួរ បានលើកឡើងថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល មិនត្រឹមតែជាជម្លោះរវាងភាគីទាំងពីរនោះទេ ប៉ុន្តែក៏មានពាក់ព័ន្ធជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេងៗដែលរស់នៅជុំវិញអុីស្រាអ៊ែល​ និងមហាអំណាចផ្សេងៗទៀត។ លោកយល់ឃើញថា ស្ថានភាព ក៏ដូចជាភាពតានតឹងរបស់ភាគីទាំងពីរ មិនអាចដោះស្រាយបានដោយងាយក្នុងពេលឆាប់ៗនេះទេ។ រាល់ចំណាត់ការ ឬកិច្ចព្រមព្រៀងណាមួយ ត្រូវតែធ្វើឡើងដោយមានការឯកភាពពីភាគីទាំងពីរ គឺភាគីអ៊ីស្រាអែល និងប៉ាឡេស្ទីន ហើយត្រូវតែមានការចូលរួមពីប្រទេសផ្សេងៗនៅជុំវិញអុីស្រាអ៊ែល ក៏ដូចជាមហាអំណាចនានា ជាពិសេសគឺសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់អុីស្រាអ៊ែលស្រាប់តែម្ដង។ សំនួរទី១៖ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន មិនមែនទើបតែនឹងចាប់ផ្តើមនោះទេ។ ជាក់ស្តែង ជម្លោះនេះ បានកើតឡើងតាំងពី...
Read More

AVI Insight ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍

Asian Vision Institute · AVI Insight ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ បណ្ឌិត ងួនផាន ភក្តី ៖ តំបន់ទេសចរណ៍ពារាំងខេត្តសៀមរាបគឺជាពេជ្យមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍កាលពីថ្ងៃទី ១២ ខែមេសា ក្រុមការងាររបស់បណ្ឌិតងួនផាន ភក្តីនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានសរសេរគោលនយោបាយសង្ខេបខ្លីមួយស្តីពីការបង្កើតសហគមន៍អេកូទេសចរណ៍តាមរយៈការអភិវឌ្ឍដោយផ្តោតលើប្រជាជន៖ ករណីមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ ក្នុងស្រុកពារាំងនៃខេត្តសៀមរាប ប្រទេសកម្ពុជា។ ក្នុងនោះ លោកបណ្ឌិតបានលើកឡើងថា តំបន់ទេសចរណ៍ធម្មជាតិពារាំងគឺជាពេជ្យមិនទាន់ច្នៃដែលនឹងមានសក្តានុពលដែលមានសមត្ថភាពបង្កើនកំណើនជីវភាពរបស់ពលរដ្ឋក្នុងតំបន់។វាគ្មិន៖ បណ្ឌិត ងួនផាន ភក្តី ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាពនៃវិទ្យាស្ថានចក្ខុវិស័យអាសុីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More
1 2 3 4 5 6 7

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.