Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI Insight

AVI Insight ៖ ម្ចាស់ផ្សារអនឡាញ ម៉ាយផ្សារ (My Phsar) មានមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោក

ម្ចាស់ផ្សារអនឡាញ ម៉ាយផ្សារមានមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោកផ្សារអនឡាញម៉ាយផ្សារ (My Phsar) ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មក គឺជាទម្រង់ផ្សារអនឡាញដែលបច្ចុប្បន្នមានលក់ផលិតផលជាង ៦ ពាន់មុខ និងមានក្រុមហ៊ុនប្រមាណជាង ១០០ បានដាក់លក់។ ទន្ទឹមនឹងនេះ លោកគង់ ប៊ុននរិន្ទ សហស្ថាបនិកផ្សារអនឡាញនេះ បានបញ្ជាក់ពីមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោកតាមរយៈអនឡាញ។ បន្ថែមពីនេះ លោកក៏បានកត់សម្គាល់ដែរថា ដោយសារតែការគម្រាមកំហែងពីមេរោគកូវីដ វាបានជំរុញឱ្យការធ្វើអាជីវកម្មនៅកម្ពុជាវិវត្តទៅកាន់បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។វាគ្មិន៖ លោកគង់ ប៊ុននរិន្ទ សហស្ថាបនិកផ្សារអនឡាញម៉ាយផ្សារ (My Phsar)ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ អាជីវកម្មដែលចង់ផ្លាស់ប្តូរខ្លួនទៅជាផ្នែកបច្ចេកវិទ្យាត្រូវប្រឈមនឹងបញ្ហាសំខាន់ចំនួន៣ធំៗ

ក្នុងសម័យកូវីដ ៖ អាជីវកម្មដែលចង់ផ្លាស់ប្តូរខ្លួនទៅជាផ្នែកបច្ចេកវិទ្យាត្រូវប្រឈមនឹងបញ្ហាសំខាន់ចំនួន៣ធំៗក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ អាជីវកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោក បាននិងកំពុងរងផលប៉ះពាល់ខ្លាំងជាពិសេសអាជីវកម្មដែលរកស៊ីតាមបែបប្រពៃណី ឬបូរាណព្រោះតែមិនមានអតិថិជនដែលទៅទិញដោយផ្ទាល់ ប៉ុន្តែទន្ទឹមនឹងនេះ មានអាជីវកម្មតិចណាស់ក្នុងស្រុកដែលបានត្រៀមខ្លួនរត់ទៅតាមបែបបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ លន់ បូរី សហស្ថាបនិក E-School Cambodia និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជា បានលើកឡើងថា អាជីវកម្មនៅកម្ពុជាដែលចង់អភិវឌ្ឍខ្លួនទៅជាអាជីវកម្មតាមបែបបច្ចេកវិទ្យា ត្រូវប្រឈមនឹងបញ្ហាសំខាន់យ៉ាងហោចចំនួន៣ គឺធនធានមនុស្ស ក្រុមការងារច្បាស់លាស់ និងធនធានថវិកា។វាគ្មិន៖ លោកសាស្ត្រាចារ្យ លន់ បូរី សហស្ថាបនិក E-School Cambodia និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ តួនាទីរបស់ស្រ្តីកម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

វាគ្មិន៖ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអ្នកសម្របសម្រួល៖លោកស្រី ហ៊ឹម សុធារ័ត្ន​ ក្នុងនាមស្រ្តីមួយរូបដែលកំពុងដើរតួនាទីស្នូលក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) លើកទី១៣ របស់កម្ពុជា តាំងពីដើមរហូតមកដល់បច្ចុប្បន្ន លោកជំទាវ ជ្រឹង បុទុមរង្សី បានលើកឡើងពីយន្តការមួយចំនួនដែលសមាជិកជាប្រទេសដៃគូរបស់ ASEM កំពុងជម្រុញក្នុងការលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឲ្យបានច្រើន​​ និងមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីលើនេះ លោកជំទាវ មានការរំ​ពឹងខ្ពស់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះ​ នឹ​ងមានការកើនឡើងនៃចំនួនអ្នកចូលរួមដែលជាស្រ្តីច្រើន បើធៀបទៅនឹងកិច្ចប្រជុំកំពូល ASEM មុនៗ។ ដោយផ្អែកលើបទពិសោធន៍ជាង០២ឆ្នាំកន្លងមកនេះ លោកជំទាវ (ផ្ទាល់) បានចែករំលែកនូវបញ្ហាប្រឈមចំបងខ្លះៗ ក្នុងការរៀបចំកិច្ចប្រជុំនេះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩នេះ​ ហើយក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាបន្តតាមដាននូវវឌ្ឍនភាពរបស់ ASEM ព្រោះថានេះជាឱកាសដែលកម្ររកបាន ពោលគឺមានតែម្តងគត់ជារៀងរាល់៥០ឆ្នាំ។ ១. ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ តើកម្ពុជាធ្លាប់បានលើកយកប្រធានបទ សំខាន់ៗណាខ្លះទៅពិភាក្សានៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តី? ហើយប្រធានបទណាខ្លះដែលមានលក្ខណៈក្តៅជាងគេ? វាគ្មិន៖ នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នេះ កម្ពុជាបានដាក់ចេញនូវប្រធានបទមួយដ៏សំខាន់ គឺការពង្រឹងពហុភាគីនិយម ដើម្បីផលប្រយោជន៍រួម។ ប្រធានបទនេះមានសារៈសំខាន់ណាស់ក្នុងបរិបទសង្គមបច្ចុប្បន្ន ជាពិសេសនៅពេលដែលប្រទេសមហាអំណាចធំៗមួយចំនួនងាកទៅរកឯកព័ទ្ធនិយមវិញ។ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ កម្ពុជាបានផ្ដួចផ្ដើមបង្កើតប្រធានបទនេះឡើង ដោយក្នុងន័យនេះ ការពិភាក្សាជារួមពីដៃគូទាំងអស់នឹងផ្ដោតសំខាន់ក្នុងការផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំកំពូលក្នុងប្រទេសជាដៃគូទាំង ៥៣ បានពិភាក្សាគ្នាថា តើមាននីតិវិធីអ្វីខ្លះក្នុងការបង្រួបបង្រួម និងផ្សារភ្ជាប់ទៅលើវិស័យធំៗ ដូចជាការពង្រឹងសន្តិសុខនៅក្នុងតំបន់ និងលើសកលលោក ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចឡើងវិញ ព្រមទាំងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ចំណែកឯចំណុចដែលក្តៅជាងគេនោះគឺ តើវេទិកាអាស៊ី-អឺរ៉ុបនេះ ក្នុងប្រធានបទពង្រឹងភាគីនិយមនេះ អាចចូលរួមដោះស្រាយដូចម្ដេចទៅលើការរីកត្បាតជាសកលរបស់ជំងឺកូវីដ-១៩។ ប្រធានបទនេះនឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលកម្រិតឧត្តមមន្រ្តី តាមប្រព័ន្ធអេឡិចត្រូនិកចំនួន ០២លើក រួចមកហើយ។  តួយ៉ាង ដោយមានការឯកភាពជារួម ប្រទេសជាដៃគូទាំងអស់បានមូលមតិគ្នាចេញជាសេចក្ដីថ្លែងការណ៍មួយ ដែលបានបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវបានអនុម័ត ដោយអង្គការសហប្រជាជាតិ។...
Read More

AVI Insight ៖ បញ្ហាកូវីដ គឺជាឱកាសដែលវេជ្ជបណ្ឌិតខ្មែរត្រូវបង្ហាញស្នាដៃថា ការព្យាបាលក្នុងស្រុកមិនអន់ឡើយ

បញ្ហាកូវីដ គឺជាឱកាសដែលវេជ្ជបណ្ឌិតខ្មែរត្រូវបង្ហាញស្នាដៃថា ការព្យាបាលក្នុងស្រុកមិនអន់ឡើយវេជ្ជបណ្ឌិត ឈាង ស៊ីដេត នាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល ឯកទេស អេគីបដែលជាគ្លីនិកជំនាញឯកទេសខាងក្រពះ ពោះវៀន និង ថ្លើម ដែលត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតចំនួន ០៤ នាក់នៅក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងនាំការថែទាំសុខភាពកម្ពុជាដល់កម្រិតខ្ពស់បំផុត។ ជាមួយនឹងវិបត្តិកូវីដដែលកំពុងញ៉ាំញីក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន លោកវេជ្ជបណ្ឌិត អះអាងថា ជាឱកាសដែលក្រុមគ្រូពេទ្យខ្មែរ ឬមន្ទីរសម្រាកព្យាបាលក្នុងស្រុកត្រូវពង្រឹងស្នាដៃជូនអតិថិជនដើម្បីឱ្យដឹងថាគុណភាពនិងសេវាកម្មពេទ្យក្នុងស្រុកមិនចាញ់បរទេសឡើយ៕វាគ្មិន៖ វេជ្ជបណ្ឌិត ឈាង ស៊ីដេត នាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល ឯកទេស អេគីបដែលជាគ្លីនិកជំនាញឯកទេសខាងក្រពះ ពោះវៀន និង ថ្លើមដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖កម្ពុជាគួរត្រៀមខ្លួនឱ្យរួចរាល់សម្រាប់នយោបាយការទូតបច្ចេកវិទ្យា (Cyber Diplomacy)ដែលជាទីលានថ្មីនៃការប្រជែងគ្នារបស់មហាអំណាច

ប្រធានវិទ្យាស្ថានជាតិការទូត៖ កម្ពុជាគួរត្រៀមខ្លួនឱ្យរួចរាល់សម្រាប់នយោបាយការទូតបច្ចេកវិទ្យា (Cyber Diplomacy)ដែលជាទីលានថ្មីនៃការប្រជែងគ្នារបស់មហាអំណាចឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅនេះ បានបញ្ចេញអត្ថបទមួយក្នុងវិទ្យាស្ថានចក្ខុវិស័យអាស៊ីក្រោមចំណងជើងថា Cyber Diplomacy: An International Cooperation Instrument for Cambodia in the Digital Age? (ការទូតនៅក្នុងប្រព័ន្ធអ៊ីនធឺណែត៖ឧបករណ៍កិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់កម្ពុជា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល)។ ក្នុងនោះ ឯកឧត្តម ទាន សំណាង បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលនេះ ដែលជាសង្គ្រាមសម័យថ្មីរបស់មហាអំណាចនោះ កម្ពុជាដែលជាប្រទេសតូចត្រូវត្រៀមខ្លួនឱ្យរួចរាល់សម្រាប់សមរភូមិថ្មីនេះ។ វាគ្មិន៖ ឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ បណ្ឌិត ងួនផាន ភក្តី ខេត្តព្រះវិហារគឺជារបៀងបូរាណនិងតំណភ្ជាប់វប្បធម៌ទាំងតំបន់ និងក្នុងស្រុក

បណ្ឌិត ងួនផាន ភក្តី ខេត្តព្រះវិហារគឺជារបៀងបូរាណនិងតំណភ្ជាប់វប្បធម៌ទាំងតំបន់ និងក្នុងស្រុកបណ្ឌិតងួនផាន ភក្តី ដែលជាប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសិក្សាសន្តិភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី កាលពីពេលថ្មីៗនេះ បញ្ចេញអត្ថបទមួយរបស់ខ្លួនដោយមើលពីតួនាទីដ៏សំខាន់របស់ខេត្តព្រះវិហារដែលមានសម្បត្តិវប្បធម៌ដ៏ច្រើនអនេកដោយមិនទាន់គិតពីប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្នុងនោះ លោកបណ្ឌិតបានអះអាងថា ខេត្តព្រះវិហារគឺជាច្រករបៀងបូរាណដែលតភ្ជាប់ប្រាសាទចំនួនពី២ក្នុងប្រទេសថៃនិងប្រសាទរបស់ប្រទេសឡាវដែលជាតំណរភ្ជាប់ដែលបង្ហាញពីទំនាក់ទំនងក្នុងតំបន់លើផ្នែកវប្បធម៌។ បន្ថែមពីនេះ ព្រះវិហារមានសក្តានុពលជាច្រើនបន្ថែមទៀតទាំងរូបិយនិងអរូបិយ។ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More
1 5 6 7

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.