Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

កម្មវិធី AVI Voice ៖ ខួបលើកទី៦៥នៃសមាជិកភាពរបស់កម្ពុជា នៅក្នុងអង្គការសហប្រជាជាតិ (United Nations)

ជាក់ស្តែង កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ គឺជាគម្រប់ខួបលើកទី៦៥នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការសហប្រជាជាតិ (UN)។ ក្នុងរយៈពេលជាង៦ទសវត្សកន្លងមកនេះ កម្ពុជាបានទទួលនូវគុណប្រយោជន៍ជាច្រើនពីអង្គការពិភពលោកមួយនេះ ក៏ដូចជាបានចូលរួមចំណែកយ៉ាងច្រើន ត្រឡប់ទៅអង្គការនេះផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានរៀបរាប់យ៉ាងក្បោះក្បាយពីសមិទ្ធិផលសំខាន់ៗរបស់កម្ពុជានៅក្នុងការចូលរួមចំណែករក្សាសន្តិសុខពិភពលោក និង គាំទ្រដល់សកម្មភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ   ដែលយើងអាចចាត់ទុកថាទាំងនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ពោលគឺកម្ពុជាតូច តែមានទឹកចិត្តធំធេងបរិសុទ្ធ។ វាគ្មិន៖ លោក​បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាប្រឹក្សានៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ អ្នកសម្របសម្រួល និងផលិតដោយ៖ ហ៊ឹម សុធារ័ត្ន
Read More

កម្មវិធី AVI Voice ៖ កម្ពុជាប្រទេសតូច ប៉ុន្តែចិត្តទូលាយ មិនយកបញ្ហាផ្ទាល់ខ្លួន(EBA)ជាមួយអឺរ៉ុបដើម្បីរារាំងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុប

បណ្ឌិតច័ន្ទបូរី ៖ កម្ពុជាប្រទេសតូច ប៉ុន្តែចិត្តទូលាយ មិនយកបញ្ហាផ្ទាល់ខ្លួន(EBA)ជាមួយអឺរ៉ុបដើម្បីរារាំងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហភាពអឺរ៉ុបអាស៊ាននិងសហភាពអឺរ៉ុប បានសម្រេចដំឡើងកម្រិតទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ទសាស្ត្រក្នុងកិច្ចប្រជុំលើកទី២៣ដែលធ្វើឡើងនៅដើមខែធ្នូនេះ។ ប៉ុន្តែការសម្រេចដំឡើងទំនាក់ទំនងនេះ ធ្វើឡើងនៅចំពេលដែលទំនាក់ទំនងរបស់អឺរ៉ុប និងសមាជិកអាស៊ានមានភាពល្អក់កករនឹងគ្នា ជុំវិញការនាំចូលដូងប្រេងរបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រព័ន្ធអនុគ្រោះពន្ធអ៊ីបីអេ នៅភូមា ឡាវ និងកម្ពុជា។ ទន្ទឹមនឹងនេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមើលឃើញថា កម្ពុជាដែលជាប្រទេសតូច ប៉ុន្តែចិត្តទូលាយដោយមិនយកបញ្ហាផ្ទាល់ខ្លួនជុំវិញការដកមួយផ្នែកប្រព័ន្ធអនុគ្រោះពន្ធ (EBA )របស់អឺរ៉ុប រាងរាំងដល់ការដំឡើងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងអឺរ៉ុបនោះទេ។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ ស្វែងយល់ពីនយោបាយថ្មីរបស់ជប៉ុនក្នុងរដ្ឋការនាយករដ្ឋមន្ត្រី Yoshihide Suga

គិតមកដល់ពេលនេះ លោក Yoshihide Suga បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានជាង៣ខែរួចហើយ ដោយជំនួសនាយករដ្ឋមន្ត្រីមុន លោក អាបេ ដ៏មានប្រជាប្រិយភាព។ ការនេះបានធ្វើឱ្យបណ្តាសារព័ត៌មានក្នុងលោកចាប់អារម្មណ៍នាយករដ្ឋមន្ត្រីវ័យចំណាស់រូបនេះ។ តើនាយករដ្ឋមន្ត្រីថ្មី មាននយោបាយបែបណា? ថាតើដើរតាមនាយករដ្ឋមន្ត្រីមុន ឬផ្សេង? សម្រាប់លោក ឡាក់ ចាន់សុខ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងគ្រូឧទ្ទេសផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមើលឃើញថា នាយករដ្ឋ ន្ត្រីរូបនេះ ផ្តោត លើការងារក្នុងស្រុក ច្រើនជាង ការងារ ការបរទេស ខណៈដែលជប៉ុនក៏ដូចជាបណ្តាប្រទេសផ្សេងទៀតកំពុងញ៉ាំញីដោយសារតែជំងឺកូវីដ១៩។ វាគ្មិន៖ ឡាក់ ចាន់សុខ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ តួនាទីរបស់លេខាធិការដ្ឋាន ACMECS ខ្សែសង្វាក់ផលិតកម្មនៃតំបន់ CLMV និងគម្រោងអភិវឌ្ឍន៍ផ្នែកទេសចរណ៍របស់ CLV

ដោយផ្អែកលើការផ្សាយបន្តផ្ទាល់តាមរយៈគេហទំព័រ Facebook ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃទៅ០៩ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កិច្ចប្រជុំកំពូល ACMECS លើកទី៩ កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV លើកទី១១ បានបញ្ជប់ដោយរលូន និងទទួលបាននូវផ្លែផ្កាដ៏គួរឱ្យកត់សម្គាល់ជាច្រើន ដែលជាអត្ថប្រយោជន៍រួមរបស់ប្រជាជននៃបណ្តាប្រទេសមេគង្គ។ ក្នុងនោះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានលើកឡើងពីសមិទ្ធិផលសំខាន់ៗចំនួន០៣នៃកិច្ចប្រជុំកំពូល ACMECS ដែលរួមមាន (១) ការចូលរួមចំណែករបស់កម្ពុជានៅក្នុង ACMECS Development Fund ដែលមានទឹកប្រាក់ចំនួន ៧លានដុល្លារអាមេរិក (២) គំនិតផ្តួចផ្តើមក្នុងការបង្កើតលេខាធិការដ្ឋាន ACMECS និង (៣)​ វិធានការស្វែងរកវ៉ាក់សាំង COVID-19 បន្ថែមតាមរយៈជំនួយនានាពីដៃគូអភិវឌ្ឍន៍។  លោកក៏បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តរបស់ប្រមុខដឹកនាំក្នុងការស្តារសេដ្ឋកិច្ចក្នុងតំបន់ឡើងវិញក្រោយវិបត្តិ COVID-19 តាមរយៈការប្រែក្លាយតំបន់ CLMV ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សកលទំនើប (Advance Global Business Hub) និងគម្រោងអភិវឌ្ឍន៍ផ្នែកទេសចរណ៍ (Tourism Development Plan)...
Read More

កម្មវិធី AVI Voice ៖ សារៈសំខាន់នៃភាពបន្ស៊ីរវាងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ACMECS CLMV និង CLV ដោយផ្អែកលើវិស័យអាទិភាពរបស់យន្តការនិមួយៗ

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទៅ០៩ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ប្រមុខដឹកនាំនៃបណ្តាប្រទេសមេគង្គ នឹងចូលរួមតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់តំបន់ចំនួន០៣ គឺ៖ កិច្ចប្រជុំកំពូល ACMECS លើកទី៩ កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV លើកទី១១ ដោយមានកម្ពុជាជាប្រធាននៃកិច្ចប្រជុំ ACMECS រីឯឡាវជាប្រធាននៃកិច្ចប្រជុំ CLMV និង CLV។ ក្នុងនោះ បណ្ឌិត ឈាង វណ្ណារិទ្ធិ បានគូសបញ្ជាក់ពីសក្តានុពលដ៏គួរឱ្យកត់សម្គាល់ និងភាពទាក់ទាញរបស់កិច្ចសហប្រតិបត្តិការ ACMECS ចំពោះដៃគូអភិវឌ្ឍន៍ធំៗ និងមធ្យមនានា ដោយឡែក លោកក៏បានលើកឡើងពីចំណុចខ្វះខាតនៃកិច្ចសហប្រតិបត្តិការ CLMV និង CLV ដែលជាហេតុធ្វើឱ្យយន្តការទាំង២នេះ មានដំណើរការយឺតយ៉ាវជាងកិច្ចសហប្រតិបត្តិការមេគង្គដទៃទៀត។ ដើម្បីបង្កើននូវប្រសិទ្ធភាព និងដើម្បីចៀសវាងនូវដំណើរការជាន់គ្នារវាងយន្តការទាំង៣ខាងលើ លោកបានស្នើឱ្យបណ្តាប្រទេសមេគង្គគិតគូពីសារៈសំខាន់នៃភាពបន្ស៊ីគ្នាក្នុងចំណោមកិច្ចសហប្រតិបត្តិការក្នុងតំបន់មេគង្គ ទាំងអស់ ដោយកំណត់ឱ្យបាននូវវិស័យអាទិភាពតាមយន្តការនិមួយៗ ព្រមទាំងកំណត់នូវជំនួយហិរញ្ញវត្ថុរបស់ប្រទេសជាដៃគូអភិវឌ្ឍន៍ទៅតាមវិស័យអាទិភាពទាំងនោះ។ វាគ្មិន៖ លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ ដឹកនាំនិងផលិតដោយ៖ ហ៊ឹម សុធារ័ត្ន
Read More

កម្មវិធី AVI Voice ៖ តុល្យការចុងក្រោយនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូលASEM និងប្រយោជន៍របស់កម្ពុជា

កាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រុមឧត្តមមន្ត្រីនៃប្រទេសកម្ពុជា និងប្រទេសសម្របសម្រួលកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប(ASEM) បានបើកកិច្ចប្រជុំដើម្បីបង្ហាញពីវឌ្ឍនភាពចុងក្រោយមុនពេលកិច្ចប្រជុំកំពូលដែលធ្វើឡើងនៅខែមិថុនាឆ្នាំ ២០២១ខាងមុខ។ ក្នុងនោះ អ្នកជំនាញការបរទេសនិងភូមិសាស្ត្រនយោបាយ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានមើលឃើញថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចទាំងការងារបច្ចេកទេស និងឯកសារផ្លូវការ។ បន្ថែមពីនេះ លោកបណ្ឌិត បានមើលឃើញពីឱកាសនិងមោទនភាពរបស់កម្ពុជាដែលជាប្រទេសតូច និងធ្លាប់ជាប្រទេសហែកហួរដោយសារសង្គ្រាមបានក្លាយជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដែលមានទាំងប្រទេសមហាអំណាចចួលរួមផងដែរ។ បន្ថែមពីនេះ កិច្ចប្រជុំនឹងបង្ហាញឱ្យពិភពលោកកាន់តែច្បាស់ពីទិដ្ឋភាពពិតប្រាកដនិងការអភិវឌ្ឍនៅកម្ពុជា។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ របាយការណ៍ផ្លូវការបង្ហាញថា សហគ្រិនស្ត្រីមានបញ្ហាប្រឈមសំខាន់៣ក្នុងការដឹកនាំអាជីវកម្ម

សមាគមសហគ្រិនស្ត្រីនៅកម្ពុជា បានចេញរបាយការណ៍ផ្លូវការលើកដំបូងរបស់ខ្លួនដែលសិក្សាស្រាវជ្រាវពីបញ្ហាប្រឈមរបស់សហគ្រិនស្ត្រីភាគច្រើនបំផុតនៅកម្ពុជា។ ក្នុងនោះ បញ្ហាប្រឈមសំខាន់៣ក្នុងការដឹកនាំអាជីវកម្ម គឺ ទី១ កង្វះខាតការអប់រំ និងចំណេះដឹងរួមទាំងការទទួលបានព័ត៌មាន ទី២ កង្វះខាតធនធានថវិកា​និងការទទួលបានហិរញ្ញប្បទាន និងទី៣ គឺផលិតផលមិនទាន់អនុលោមតាមបទដ្ឋាននៃទីផ្សារប្រទេសនាំចូល។ វាគ្មិន៖ អ្នកស្រី ជា សុខលាង ប្រធានគណៈកម្មការតស៊ូមតិនៃសមាគមសហគ្រិនស្ត្រីកម្ពុជា ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ បញ្ហាចម្បង ២ សំខាន់របស់សហគ្រិនគឺចំណេះដឹងនិងដើមទុន

លោកស្រី ទីវ ចាន់ដេត៖ បញ្ហាចម្បង ២ សំខាន់របស់សហគ្រិនគឺចំណេះដឹងនិងដើមទុនលោកស្រី ទីវ ចាន់ដេត នាយិកាក្រុមហ៊ុន IPML Service ដែលជាក្រុមហ៊ុនបោះពុម្ភធំ១ក្នុងចំណោមក្រុមហ៊ុនជាច្រើននៅកម្ពុជា។ លោកស្រី បានលើកឡើងថាចំណេះដឹងគឺជាកត្តាសំខាន់បំផុតមួយសម្រាប់ការដឹកនាំស្ថាប័នមួយឱ្យជោគជ័យ។ បន្ថែមពីនេះ លោកស្រី ក៏បានអះអាងទៀតថា ហិរញ្ញវតុដែលជាដើមទុនក៏ជាចំណុចគាំទ្រដែលមិនអាចខ្វះបានឡើយហើយជាកត្តាលំបាកបំផុតរបស់សហគ្រិនថ្មីៗ។ លោកស្រីក៏បានបញ្ជាក់ផងដែរក្នុងអាជីវកម្ម១១ឆ្នាំមកនេះ កត្តាដែលធ្វើឱ្យក្រុមហ៊ុនលោកស្រីអាចបន្តឈរជើងបានក្នុងទីផ្សារគឺ ការគោរពតាមសន្យាឱ្យទៅអតិថិជន ហើយភ្ជាប់និងវប្បធម៌របស់ក្រុមហ៊ុនទាំងបីគឺ ចង់ ស្មោះត្រង់ និងឧស្សាហ៍។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ កម្ពុជានឹងចំណេញច្រើនពី RCEP ព្រោះជាច្រកទីផ្សារដ៏ធំបំផុត ប៉ុន្តែត្រូវត្រៀមខ្លួនឱ្យបានល្អ

អ្នកជំនាញ៖ កម្ពុជានឹងចំណេញច្រើនពី RCEP ព្រោះជាច្រកទីផ្សារដ៏ធំបំផុត ប៉ុន្តែត្រូវត្រៀមខ្លួនឱ្យបានល្អប្លុកអាស៊ាន និងបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៥ដែលរួមមានចិន ជប៉ុន អូស្រ្តាលីជាដើម នៅអាស៊ីប៉ាស៊ីហ្វិក បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ ក្នុងពេលដែលវៀតណាមជាប្រធានអាស៊ានប្តូរវេន។ កិច្ចព្រមព្រៀងនឹងផ្តល់ឱកាសឱ្យប្រទេសក្នុងកិច្ចព្រមព្រៀងអាចនាំចេញទំនិញរបស់ខ្លួនទៅក្នុងទីផ្សារប្រទេសជាដៃគូរហូត ៦៥% ដោយមិនជាប់ពន្ធ។ ក្នុងលក្ខខ័ណ្ឌបែបនេះ បណ្ឌិត ឆេង គឹមឡុង ជាអនុប្រធានទី ២ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យនៃអភិបាលកិច្ច បានមើលឃើញថាកម្ពុជានឹងចំណេញច្រើនជាងខាតប្រសិនបើកម្ពុជាត្រៀមខ្លួនបានល្អខណៈវាជាទីផ្សារធំបំផុតក្នុងពិភពលោក។ ការត្រៀមខ្លួនគឺទាំងរដ្ឋាភិបាលដែលត្រូវបង្កើតបរិយាកាសវិនិយោគឱ្យមានអំណោយផល ហើយនឹងការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យត្រូវជំនាញតម្រូវការដែលកំពុងខ្វះខាត។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ E-school Cambodia ទម្រង់សិក្សាតាមអនឡាញត្រូវប៉ាន់ដោយសារកូវីដ

E-school Cambodia ទម្រង់សិក្សាតាមអនឡាញត្រូវប៉ាន់ដោយសារកូវីដបង្កើតឡើងនៅឆ្នាំ២០១៧ E-School Cambodia គឺជាទម្រង់នៃការសិក្សាអនឡាញសម្រាប់សិស្សថ្នាក់មតេយ្យរហូតដល់ថ្នាក់បញ្ចប់វិទ្យាល័យ។ អាជីវកម្មនេះ ត្រូវប៉ាន់នៅក្នុងអំឡុងពេលដែលប្រទេសកម្ពុជាក៏ដូចជាតំបន់ បានរីករាលដាលនៃជំងឺកូវីដ១៩ដែលហាមប្រាមការជួបជុំ និងបិទសាលារៀនកន្លងទៅនេះ។ លោក លន់ បូរី ទីប្រឹក្សាជាន់ខ្ពស់នៃEschool Cambodia បានលើកឡើងថា ដោយសារតែបញ្ហាកូវីដនេះ បានធ្វើឱ្យការសិក្សាតាមអនឡាញវិស័យអប់រំនៅកម្ពុជាបានដើរលឿនជាងស្ថានការណ៍ជាក់ស្តែងប្រមាណ១០ឆ្នាំ។
Read More
1 13 14 15 16 17 19

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.