Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

កម្មវិធី AVI Voice ៖ កម្ពុជានឹងចំណេញច្រើនពី RCEP ព្រោះជាច្រកទីផ្សារដ៏ធំបំផុត ប៉ុន្តែត្រូវត្រៀមខ្លួនឱ្យបានល្អ

អ្នកជំនាញ៖ កម្ពុជានឹងចំណេញច្រើនពី RCEP ព្រោះជាច្រកទីផ្សារដ៏ធំបំផុត ប៉ុន្តែត្រូវត្រៀមខ្លួនឱ្យបានល្អ
ប្លុកអាស៊ាន និងបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចចំនួន៥ដែលរួមមានចិន ជប៉ុន អូស្រ្តាលីជាដើម នៅអាស៊ីប៉ាស៊ីហ្វិក បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កាលពីពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ ក្នុងពេលដែលវៀតណាមជាប្រធានអាស៊ានប្តូរវេន។ កិច្ចព្រមព្រៀងនឹងផ្តល់ឱកាសឱ្យប្រទេសក្នុងកិច្ចព្រមព្រៀងអាចនាំចេញទំនិញរបស់ខ្លួនទៅក្នុងទីផ្សារប្រទេសជាដៃគូរហូត ៦៥% ដោយមិនជាប់ពន្ធ។ ក្នុងលក្ខខ័ណ្ឌបែបនេះ បណ្ឌិត ឆេង គឹមឡុង ជាអនុប្រធានទី ២ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាប្រធានមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យនៃអភិបាលកិច្ច បានមើលឃើញថាកម្ពុជានឹងចំណេញច្រើនជាងខាតប្រសិនបើកម្ពុជាត្រៀមខ្លួនបានល្អខណៈវាជាទីផ្សារធំបំផុតក្នុងពិភពលោក។ ការត្រៀមខ្លួនគឺទាំងរដ្ឋាភិបាលដែលត្រូវបង្កើតបរិយាកាសវិនិយោគឱ្យមានអំណោយផល ហើយនឹងការបណ្តុះបណ្តាលកម្លាំងពលកម្មឱ្យត្រូវជំនាញតម្រូវការដែលកំពុងខ្វះខាត។

ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា

Leave a Reply

Join our AVI Channel

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031