Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

កម្មវិធី AVI Voice ៖ ទំនាក់ទំនងចិន – អាមេរិកលើសង្គ្រាមពាណិជ្ជកម្ម

ទំនាក់ទំនងចិន-អាមេរិកលើ សង្គ្រាមពាណិជ្ជកម្ម បញ្ហាហុងកុង ជនជាតិអ៊ុយហ្គួនៅស៊ីជាំង កោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងក្រោមរដ្ឋបាលលោកចូ បៃឌិនបញ្ហាហុងកុង បញ្ហាជនជាតិអ៊ុយហ្គួនៅខេត្តស៊ីជាំងរបស់ចិន បញ្ហាឯករាជ្យភាពកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូងគឺសុទ្ធសឹងតែជាបញ្ហាដ៏រសើបនៅក្នុងប្រទេសចិន ហើយវាក៏ជាបញ្ហាដែលអាមេរិកតែងតែលូកដៃចូលផងដែរ។ ក្នុងរដ្ឋបាលរបស់លោកឌូណាល់ត្រាំ ទាំងនេះគឺជាបញ្ហាដែលអាមេរិកនិងចិនមើលមុខគ្នាមិនត្រង់នោះឡើយ។ ចុះបើពេលក្នុងរដ្ឋបាលរបស់លោក ចូ បៃឌិនវិញ ថាតើបញ្ហានេះនឹងទៅជាយ៉ាងណា? យើងស្តាប់ការវិភាគរបស់ លោក ថុង ម៉េងដាវីត អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែលសម្របសម្រួលដោយ ស៊ុន មេសា ដូចតទៅ៖
Read More

កម្មវិធី AVI Voice ៖ បញ្ហាប្រឈមនិងការចាប់យកឱកាសក្នុងសម័យបច្ចេកវិទ្យានៃអាជីវកម្មកែច្នៃកសិកម្ម

កសិដ្ឋានកុសល៖ បញ្ហាប្រឈមនិងការចាប់យកឱកាសក្នុងសម័យបច្ចេកវិទ្យានៃអាជីវកម្មកែច្នៃកសិកម្មកសិដ្ឋានកុសលគឺជាកសិដ្ឋានដែលកែច្នៃស្វាយចន្ទីដោយប្រើប្រាស់កម្លាំងពលកម្មប្រជាសហគមន៍សុទ្ធសាធតាំងពីការដាំរហូតដល់ការចៃ្នចុងក្រោយ។ ក្នុងវឌ្ឍនភាពជិត១០ឆ្នាំកន្លងមកនេះ កសិដ្ឋានកុសលបានជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា ការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ។ យ៉ាងណាក៏ដោយក្នុងសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន កសិដ្ឋានកុសល កំពុងបានទាញប្រយោជន៍ពីបច្ចេកវិទ្យានេះដល់អាជីវកម្មមិនស្ទើរនោះទេដោយហេតុថាបច្ចេកវិទ្យា និងបណ្តាញសង្គម ជួយផ្សព្វផ្សាយដោយចំណាយតិចជាងមុន ហើយទៅដល់មនុស្សច្រើន។វាគ្មិន៖ លោក ខាន់ កុសល ម្ចាស់កសិដ្ឋានកុសល ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ អាស៊ាននឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP ជាមួយមហាអំណាច

ចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 15ខែវិច្ឆិកានេះ គឺជាកិច្ចប្រជុំកំពូលរបស់អាស៊ានលើកទី 37ដែលមានវៀតណាមជាប្រធានប្តូរវេន។ មានចំណុចសំខាន់ៗជាច្រើន ដែលអាស៊ានបានសម្រេចនិងឯកភាព។ ក្នុងនោះ អាស៊ាន នឹងចុះកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើតលំហូរពាណិជ្ជកម្មរវាងប្រទេស អាស៊ាននិងមហាអំណាចសេដ្ឋកិច្ច 5 ដែលមានចិននិងជប៉ុនជាដើម។ បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនមកដល់កម្ពុជាផងដែរ។វាគ្មិន៖ លោក លឹម ម៉េងហួ អនុប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖លោកចូបៃឌិន នឹងបន្តជំរុញទំនាក់ទំនងអាស៊ាន ប៉ុន្តែក៏បន្តការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយចិនផងដែរ

បណ្ឌិត ឈាង វណ្ណារិទ្ធិ៖ លោកចូបៃឌិន នឹងបន្តជំរុញទំនាក់ទំនងអាស៊ាន ប៉ុន្តែក៏បន្តការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយចិនផងដែរនៅទីបំផុតក្រោយភាពចម្រូងចម្រាស សហរដ្ឋអាមេរិក បានរកឃើញប្រធានាធិបតីអាណត្តិថ្មីដែលមកពីគណបក្សប្រជាធិបតេយ្យ។ នេះគឺជាការមើលឃើញ របស់លោកបណ្ឌិតឈាងវណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី ។ លោកបណ្ឌិតបានបន្តទៀតថា លោកចូ បៃឌិនដែលជាអ្នកប្រ ជាធិបតេយ្យ ដូចអតីតប្រធានាធិបតីបារ៉ាកអូបាម៉ាដែរ នឹងបន្តជំរុញទំនាក់ទំនងជាមួយនឹងអាស៊ាន ប៉ុន្តែ ក៏នឹងបន្តការប្រកួតប្រជែងយ៉ាងស្វិតស្វាញជាមួយនឹងចិនដែលជាដៃគូយុទ្ធសាស្ត្រ និងដៃគូឥទ្ធិពលផងដែរ។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖ វាគ្មិន៖ លោក​ បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ ឥណ្ឌានៅតែមិនទាន់ផ្តល់ភាពសំខាន់ដល់មេគង្គ ខណៈដែលកូរ៉េខាងត្បូងផ្តើមចាប់អារម្មណ៍ជាងមុន

សប្តាហ៍មុនយើងបាននិយាយពីចិន និងជប៉ុនដែលជាដៃគូយ៉ាងសកម្មរបស់ប្រទេសក្នុងមហាតំបន់មេគង្គ ហើយ នៅសប្តាហ៍នេះយើងបន្តចាប់អារម្មណ៍ប្រទេសចំនួនពីរបន្ថែមទៀត គឺឥណ្ឌានិងកូរ៉េខាងត្បូង។ លោកស្រី ហ៊ឹម សុធារ័ត្ន អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមើលឃើញថា ក្នុងទំនាក់១០ឆ្នាំជាមួយប្រទេសមេគង្គកន្លងមកនេះ កូរ៉េខាងត្បូងបានផ្តើមផ្តល់ទម្ងន់ និងផ្តើមងាកមកចាប់អារម្មណ៍ប្រទេសមេគង្គខ្លាំងជាងមុន ប៉ុន្តែមិនទាន់សកម្ម។ ដោយឡែកឥណ្ឌាវិញដែលមានទំនាក់ទំនង២០ឆ្នាំមកហើយ នៅតែមិនសូវមានសកម្មភាពខ្លាំងក្លានៅឡើយទេ។វាគ្មិន៖ លោកស្រី ហ៊ឹម សុធារ័ត្ន អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ វត្តមានចិននិងជប៉ុនចំណេញទាំងនយោបាយ និងការអភិវឌ្ឍន៍

លោក បណ្ឌិត ឡេង ធារិទ្ធ ប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រ បានមើលឃើញថាកិច្ចសហប្រតិបត្តិការរបស់ចិននិងជប៉ុនជាមួយបណ្តាប្រទេសក្នុងតំបន់មេគង្គដែលជាប្រទេសកំពុងអភិវឌ្ឍ បានកំពុងហុចផលផ្លែផ្កាយ៉ាងល្អប្រសើរលើរូបភាពនយោបាយ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងពិសេស។ លោកអះអាងថា ចិននិង ជប៉ុនបានទទួលស្គាល់នូវភាពសារសំខាន់របស់គ្នាទៅវិញទៅមក ហើយមិនប្រើប្រាស់ការប្រកួតប្រជែងដែលចង់ឱ្យម្នាក់ចេញពីសង្វៀននោះទេ។ បន្ថែមពីនេះ ប្រទេសទាំងពីរបានរួមចំណែកខ្លាំងលើការអភិវឌ្ឍន៍ដែលជាអ្វីដែលតំបន់មេគង្គត្រូវការពិតប្រាកដ។ សូមស្តាប់កិច្ចសម្ភាសន៍៖ ដឹកនាំនិងផលិតដោយ៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ ផលប៉ះពាល់នៃទឹកជំនន់

ផលប៉ះពាល់នៃទឹកជំនន់ ជាវិញ្ញាសារលំបាកមួយទៀតសម្រាប់រដ្ឋដើម្បីសម្រេចគោលដៅឆ្នាំ២០៣០គិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងនៅកម្ពុជាបានសម្លាប់មនុស្ស២៤នាក់ក្នុងនោះមានក្មេង៨នាក់។ នេះជាព័ត៌មានផ្លូវការចុងក្រោយពីគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលានេះ។ ទឹកជំនន់ដ៏កំណាចនាឆ្នាំនេះបានធ្វើឱ្យពលរដ្ឋស្លូតត្រង់ចំនួនជាង២០ម៉ឺននាក់រងផលប៉ះពាល់ក្នុងនោះ អ្នកស្រុកជិត២ម៉ឺន៦ពាន់នាក់បានបង្ខំចាកចេញពីផ្ទះសម្បែង។ ចំពោះបញ្ហានេះ បណ្ឌិត ឆេង គឹមឡុង ប្រធានមជ្ឈមណ្ឌលនវានុវត្តន៍និងប្រជាធិបតេយ្យនៃអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ទឹកជំនន់ឆ្នាំនេះនឹងធ្វើឱ្យទិសដៅរបស់រដ្ឋាភិបាលក្នុងការសម្រេចជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០នឹងកាន់តែលំបាក ខណៈដែលកម្ពុជាកំពុងរងគ្រោះដោយសារមេរោគរាតត្បាតសកលកូវីដ១៩ស្រាប់ ប៉ុន្តែលោកនៅតែមានសុទ្ធិដ្ឋិនិយមថា កម្ពុជាអាចសម្រេចបាន។ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ ការដំឡើងភាពជាដៃគូមេគង្គ-អាមេរិក ហាក់ដូចជាស្រាល និងយឺតពេលបន្តិច

ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៣ អាមេរិកនិងប្រទេសក្នុងតំបន់មេគង្គ បានដំឡើងកម្រិតគំនិតផ្តួចផ្តើមទន្លមេគង្គក្រោម ទៅជាកិច្ចសហប្រតិបត្តិការមេគង្គ-អាមេរិក ដើម្បីពង្រឹភាពជាដៃគូរវាងភាគីទាំងពីរ។ អ្នកជំនាញភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ាន ក៏ដូចជាកម្ពុជា បានសាទរចំពោះការដំឡើងកម្រិតទំនាក់ទំនងនេះ ប៉ុន្តែបានវាយតម្លៃថាអាមេរិកបានដើរក្រឡាអុកយឺតពេលបន្តិច ហើយទម្ងន់នៃកិច្ចសហប្រតិបត្តិការក៏ស្រាលដែរ បើប្រៀបធៀបនឹងចិន ឬ ជប៉ុន។ អ្នកជំនាញមួយចំនួន បានអះអាងថា បើអាមេរិកមានចេតនាចង់បង្កើតកិច្ចសហការពិតប្រាកដមែននោះ នឹងនាំឱ្យតំបន់មេគង្គមានភាពរីកចម្រើននិងការអភិវឌ្ឍ ប៉ុន្តែបើកិច្ចសហការនេះគឺជាយុទ្ធសាស្ត្រក្តាអុកដើម្បីឡោមព័ន្ធចិន និងចង់បន្ថយឥទ្ធិពលចិនវិញនោះ នឹងអាចនាំអាសន្នដល់តំបន់ទៅវិញទេ។ សូមស្តាប់កិច្ចសម្ភាសន៍រវាង ស៊ុន មេសា និង បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី ដែលជាអ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាទីប្រឹក្សានៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី៖ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ ម្ចាស់កសិដ្ឋានកុសល កែច្នៃស្វាយចន្ទីដោយខ្លួនឯងព្រោះចង់បង្កើតគុណតម្លៃឱ្យចន្ទីខ្មែរនៅលើទីផ្សារក្នុងស្រុកនិងពិភពលោក

ម្ចាស់កសិដ្ឋានកុសល កែច្នៃស្វាយចន្ទីដោយខ្លួនឯងព្រោះចង់បង្កើតគុណតម្លៃឱ្យចន្ទីខ្មែរនៅលើទីផ្សារក្នុងស្រុកនិងពិភពលោកមានអាយុ ៣៤ ឆ្នាំ លោក ខាន់ កុសល គឺជាម្ចាស់កសិដ្ឋានកុសលដែលមានផ្ទៃដី៧០ហិកតានៅខេត្តព្រះវិហារ។ ក្នុងនាមជាកូនកសិករ និងអ្នកសិក្សាលើផ្នែកកសិកម្ម កុសលដែលធ្លាប់ស្គាល់រស់ជាតិនៃការលក់ផលិតផលដែលពឹងផ្អែកលើតម្លៃទីផ្សាររបស់បរទេស បានសម្រេចបង្កើតកសិដ្ឋានកែច្នៃដោយខ្លួនឯងដើម្បីគ្រប់គ្រងបានទាំងតម្លៃនិងបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងជាអាហារមានសុវត្ថិភាពខ្ពស់ជូនអតិថិជន។ មិនតែប៉ុណ្ណោះ ម្ចាស់កសិដ្ឋានវ័យក្មេងរូបនេះ ក៏មានមហិច្ឆតាចង់ឱ្យចន្ទីរបស់ខ្មែរក្លាយជាអាហារតំណាងរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកក្នុងនាមជាអាហារផ្នែកសម្រន់។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI Voice ៖ សមុទ្រចិនខាងត្បូងស្ងប់ស្ងាត់ខណៈអាមេរិកកាំងត្រៀមបោះឆ្នោត

សមុទ្រចិនខាងត្បូងស្ងប់ស្ងាត់ខណៈអាមេរិកកាំងត្រៀមបោះឆ្នោតជម្លោះក្នុងសមុទ្រចិនខាងគឺជាជំងឺមហារីករបស់ពិភពលោកមួយក្នុងចំណោមជំងឺផ្សេងៗទៀត។ បញ្ហានេះតែងតែកើនឡើងកំដៅជារឿយៗជាពិសេសក្នុងអំឡុងចុងឆ្នាំ២០១៩ ដែលមានព្រឹត្តិការណ៍ប៉ះទង្គិចគ្នាតិចតួចរវាងមហាអំណាចចិន និងអាមេរិក។ ប៉ុន្តែស្ថានកាណ៍នេះបច្ចុប្បន្ន បានស្ងប់ស្ងាត់ទៅជាពិសេសក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងរៀបចំការឃោសនាបោះឆ្នោតដើម្បីឈានទៅរកការបោះឆ្នោតនៅដើមខែវិច្ឆិកានេះ។ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី លោកថុង ម៉េងដាវីត បានមើលឃើញថា ស្ថានការណ៍នៅសមុទ្រចិនខាងត្បូងបានស្ងប់ស្ងាត់ជាងធម្មតាដោយសារតែប្រទេសអាស៊ានទាំងអស់មិនទុកចិត្ត និងមិនឃើញភាពច្បាស់លាស់នៃនយោបាយការបរទេសរបស់អាមេរិកជុំវិញបញ្ហានេះ។ បន្ថែមពីនេះ អាស៊ានមិនចង់ឱ្យបញ្ហាសមុទ្រចិនខាងត្បូងនេះក្លាយជាសន្លឹកបៀសម្រាប់ការបោះឆ្នោតនៅអាមេរិកដែលអាចជាគ្រោះថ្នាក់ធ្ងន់ធ្ងរ៕ សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More
1 14 15 16 17 18 19

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.