Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

April 24, 2023

AVI Voice : លទ្ធផល និងវឌ្ឍនភាពស្តីពីជំនួបទ្វេភាគីនៃរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន (មានវីដេអូ)

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីចិន និងជប៉ុនបានជួបប្រជុំទ្វេភាគីនៅឯទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិភាក្សាលើបញ្ហានានានៅក្នុងតំបន់និងអន្តរជាតិ និងស្វែងរកនូវដំណោះស្រាយរួមចំពោះភាពតានតឹងទាំងនោះ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក វុន ផានិត បានពន្យល់លម្អិតអំពីគោលបំណងយុទ្ធសាស្រ្តនិងរបៀបវារៈនៃជំនួបទ្វេភាគីនេះ ក៏ដូចជាជំហររៀងៗខ្លួនរបស់ប្រទេសទាំងពីរក្នុងបញ្ហាសមុទ្រចិនខាងត្បូង។  សំណួរទី១៖   រដ្ឋមន្ត្រីការបរទេសជប៉ុនបានជួបសមភាគីចិន នៅទីក្រុងប៉េកាំង ព្រមទាំងបានពិភាក្សាដោយបើកចំហអំពីភាពមិនសមស្របគ្នាទៅលើបញ្ហាមួយចំនួន ដោយមហាអំណាចអាស៊ីទាំងពីរកំពុងតែស្វែងរកមូលដ្ឋានរួមគ្នាចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់។ ដោយផ្អែកតាមខ្លឹមសារជារួមនៃកិច្ចពិភាក្សានេះ តើមានរបៀបវារៈអ្វីខ្លះដែលត្រូវបានលើកឡើងអំឡុងពេលនៃកិច្ចពិភាក្សាមួយនេះ? តើជំនួបទ្វេភាគីនេះទទួលបាននូវលទ្ធផលផ្លែផ្ការអ្វីខ្លះ? លោក វុន ផានិត៖ បាទសូមអរគុណ។ ជំនួបទ្វេភាគីរវាងរដ្ឋមន្ត្រីការបរទេសចិន និងជប៉ុន ដែលបានកើតឡើងនៅក្នុងប្រទេសចិនពីថ្ងៃទី១ ដល់ថ្ងៃទី២ ក្នុងខែនេះ។ ជាក់ស្តែង វាមិនមែនជារឿងថ្មីទេដែលថ្នាក់ដឹកនាំចិន ក៏ដូចជាថ្នាក់ដឹកនាំជប៉ុនទៅទស្សនកិច្ចទៅ វិញទៅមក ដោយនេះបើតាមការសិក្សាស្រាវជ្រាវកន្លងមកគឺយើងឃើញចាប់ពីឆ្នាំ ២០១៤មក នាយករដ្ឋមន្ត្រី អាបេ បានធ្វើទស្សនកិច្ចនៅប្រទេសចិន រហូតដល់ឆ្នាំ២០១៩ គឺមានជំនួប ២ទៅ៣ ដងរួចមកហើយ។ ជាក់ស្តែងចិនដែលធ្វើទស្សនកិច្ចទៅកាន់ជប៉ុនវិញ ក៏មានចាប់ពីឆ្នាំ២០១១ ដល់ ២០១៩ តាមរយៈនាយករដ្ឋមន្ត្រីរបស់ចិន ក៏ដូចជាប្រធានាធិបតីជាដើម។ ក្នុងដំណើរទស្សនកិច្ចនោះប្រទេសទាំង២បានសិក្សាស្វែងយល់ពីគ្នដើម្បីដោះស្រាយបញ្ហាជម្លោះដែលនៅសេសសល់ ក៏ដូចជាកាតបន្ថយនូវភាពតានតឹងនៅក្នុងបញ្ហាភូមិ សាស្រ្តនយោបាយ ជាពិសេសរឿងដែលពាក់ព័ន្ធជាមួយជម្លោះលើកោះសមុទ្រចិន ខាងកើត។​​ ពាក់ព័ន្ធជាមួយទស្សនកិច្ចថ្មីៗនេះគឺលោករដ្ឋមន្ត្រីការបរទេសជប៉ុន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.