Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

June 15, 2022

AVI Voice៖ វឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២

AVI Voiceវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២AVI Voiceវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២AVI Voiceវឌ្ឍនភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន (CCFTA) ក្នុងឆមាសទី១នៃឆ្នាំ២០២២ រយៈពេលមួយឆមាសនៃឆ្នាំ២០២២នេះ យើងសង្កេតឃើញនូវសកម្មភាពសេដ្ឋកិច្ចដ៏មានសកត្តានុពលរបស់កម្ពុជា ក្រោមការអនុវត្តនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (Cambodia-China FTA)។ លើសពីនេះ យើងក៏ឃើញនូវវឌ្ឍនភាពដ៏ល្អប្រសើរទៅលើខ្សែចង្វាក់នៃការនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរផងដែរ។ ក្នុងកិច្ចសម្ភាសន៏នេះ លោកបណ្ឌិត ឆេង គឹមឡុង បានពន្យល់បកស្រាយលម្អិតទាក់ទងទៅនឹងវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ក៏ដូចជាទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។ សំណួរទី ១៖ ជាបឋម ចាប់តាំងពីការដាក់ចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីដើមឆ្នាំ២០២២រហូតមកដល់ពេលបច្ចុប្បន្ន តើយើងសង្កេតឃើញថាមាននូវការផ្លាស់ប្តូរអ្វីខ្លះទៅលើសកម្មភាពពាណិជ្ជកម្មក៏ដូចជាការនាំចេញឬនាំចូលផលិតផលរវាងប្រទេសកម្ពុជានិងប្រទេសចិនដែរ?  ចាប់តាំងពីការចូលជាធរមាននៃកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ចិន គឺយើងហៅថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាហើយបានធ្វើសច្ចាប័នចូលជាធរមានចាប់ពី ខែកុម្ភៈ ឆ្នាំ២០២២មកនេះ។ យើងឃើញថាល្បឿននិងកំណើននៃការផ្តោះប្តូរពាណិជ្ជកម្មទ្វេភាគីនេះ ហាក់ដូចជាមានសន្ទុះកើនឡើង នេះប្រហែលជាដោយសារតែការធូរស្បើយនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលទាំងពីរអនុវត្តនូវផែនការសកម្មភាពជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផង និងមួយផ្នែកទៀតបានមកដោយសារតែការខិតខំប្រឹងប្រែង ដែលបានសម្របសម្រួលដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដូចជាមានការកែសម្រួល និងការបន្ធូរបន្ថយនូវលក្ខខណ្ឌនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ការលុបបំបាត់នូវការយកពន្ធត្រួតគ្នាជាដើម ក៏ដូចជាការសម្រួលទៅដល់ការអនុវត្តនូវកម្មវិធីគោរពទៅតាមស្តង់ដារដែលផលិតផលកម្ពុជាអាចនាំទៅប្រទេសចិនបាន។ ដូច្នេះនៅក្នុងរយៈពេលថ្មីៗនេះ ជាពិសេសគឺ៤ខែ ចាប់តាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះចូលជាធរមាន យើងឃើញថាកំណើននៃការនាំចេញនាំចូល ដែលយើងហៅថាជាពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនោះ កើនឡើងប្រមាណប្រហែលជិត៤០ភាគរយ បើប្រៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។  សំណួរទី ២៖ កិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើម «ផ្លូវមួយខ្សែក្រវាត់មួយ» ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចធំមួយរបស់ប្រទេសចិនផងដែរ ដែលត្រូវបានរួមបញ្ចូលនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជានិងចិន តើកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះបានចូលរួមចំណែកអ្វីខ្លះទៅដល់ការអនុវត្តន៍...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.