Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

By

chabsombol

AVI Insight ៖ អាជីវកម្មដែលចង់ផ្លាស់ប្តូរខ្លួនទៅជាផ្នែកបច្ចេកវិទ្យាត្រូវប្រឈមនឹងបញ្ហាសំខាន់ចំនួន៣ធំៗ

ក្នុងសម័យកូវីដ ៖ អាជីវកម្មដែលចង់ផ្លាស់ប្តូរខ្លួនទៅជាផ្នែកបច្ចេកវិទ្យាត្រូវប្រឈមនឹងបញ្ហាសំខាន់ចំនួន៣ធំៗក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ អាជីវកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោក បាននិងកំពុងរងផលប៉ះពាល់ខ្លាំងជាពិសេសអាជីវកម្មដែលរកស៊ីតាមបែបប្រពៃណី ឬបូរាណព្រោះតែមិនមានអតិថិជនដែលទៅទិញដោយផ្ទាល់ ប៉ុន្តែទន្ទឹមនឹងនេះ មានអាជីវកម្មតិចណាស់ក្នុងស្រុកដែលបានត្រៀមខ្លួនរត់ទៅតាមបែបបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ លន់ បូរី សហស្ថាបនិក E-School Cambodia និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជា បានលើកឡើងថា អាជីវកម្មនៅកម្ពុជាដែលចង់អភិវឌ្ឍខ្លួនទៅជាអាជីវកម្មតាមបែបបច្ចេកវិទ្យា ត្រូវប្រឈមនឹងបញ្ហាសំខាន់យ៉ាងហោចចំនួន៣ គឺធនធានមនុស្ស ក្រុមការងារច្បាស់លាស់ និងធនធានថវិកា។វាគ្មិន៖ លោកសាស្ត្រាចារ្យ លន់ បូរី សហស្ថាបនិក E-School Cambodia និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ តួនាទីរបស់ស្រ្តីកម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣

វាគ្មិន៖ លោកជំទាវ ជ្រឹង បុទុមរង្សី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិអ្នកសម្របសម្រួល៖លោកស្រី ហ៊ឹម សុធារ័ត្ន​ ក្នុងនាមស្រ្តីមួយរូបដែលកំពុងដើរតួនាទីស្នូលក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប (ASEM) លើកទី១៣ របស់កម្ពុជា តាំងពីដើមរហូតមកដល់បច្ចុប្បន្ន លោកជំទាវ ជ្រឹង បុទុមរង្សី បានលើកឡើងពីយន្តការមួយចំនួនដែលសមាជិកជាប្រទេសដៃគូរបស់ ASEM កំពុងជម្រុញក្នុងការលើកទឹកចិត្តស្ត្រីឲ្យចូលរួមក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ចឲ្យបានច្រើន​​ និងមានប្រសិទ្ធភាពជាងមុន។ បន្ថែមពីលើនេះ លោកជំទាវ មានការរំ​ពឹងខ្ពស់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នេះ​ នឹ​ងមានការកើនឡើងនៃចំនួនអ្នកចូលរួមដែលជាស្រ្តីច្រើន បើធៀបទៅនឹងកិច្ចប្រជុំកំពូល ASEM មុនៗ។ ដោយផ្អែកលើបទពិសោធន៍ជាង០២ឆ្នាំកន្លងមកនេះ លោកជំទាវ (ផ្ទាល់) បានចែករំលែកនូវបញ្ហាប្រឈមចំបងខ្លះៗ ក្នុងការរៀបចំកិច្ចប្រជុំនេះ ជាពិសេសក្នុងអំឡុងពេលរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩នេះ​ ហើយក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាបន្តតាមដាននូវវឌ្ឍនភាពរបស់ ASEM ព្រោះថានេះជាឱកាសដែលកម្ររកបាន ពោលគឺមានតែម្តងគត់ជារៀងរាល់៥០ឆ្នាំ។ ១. ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ តើកម្ពុជាធ្លាប់បានលើកយកប្រធានបទ សំខាន់ៗណាខ្លះទៅពិភាក្សានៅក្នុងកិច្ចប្រជុំឧត្តមមន្រ្តី? ហើយប្រធានបទណាខ្លះដែលមានលក្ខណៈក្តៅជាងគេ? វាគ្មិន៖ នៅក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នេះ កម្ពុជាបានដាក់ចេញនូវប្រធានបទមួយដ៏សំខាន់ គឺការពង្រឹងពហុភាគីនិយម ដើម្បីផលប្រយោជន៍រួម។ ប្រធានបទនេះមានសារៈសំខាន់ណាស់ក្នុងបរិបទសង្គមបច្ចុប្បន្ន ជាពិសេសនៅពេលដែលប្រទេសមហាអំណាចធំៗមួយចំនួនងាកទៅរកឯកព័ទ្ធនិយមវិញ។ ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលនេះ កម្ពុជាបានផ្ដួចផ្ដើមបង្កើតប្រធានបទនេះឡើង ដោយក្នុងន័យនេះ ការពិភាក្សាជារួមពីដៃគូទាំងអស់នឹងផ្ដោតសំខាន់ក្នុងការផ្ដល់ឱកាសឲ្យថ្នាក់ដឹកនាំកំពូលក្នុងប្រទេសជាដៃគូទាំង ៥៣ បានពិភាក្សាគ្នាថា តើមាននីតិវិធីអ្វីខ្លះក្នុងការបង្រួបបង្រួម និងផ្សារភ្ជាប់ទៅលើវិស័យធំៗ ដូចជាការពង្រឹងសន្តិសុខនៅក្នុងតំបន់ និងលើសកលលោក ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចឡើងវិញ ព្រមទាំងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។ ចំណែកឯចំណុចដែលក្តៅជាងគេនោះគឺ តើវេទិកាអាស៊ី-អឺរ៉ុបនេះ ក្នុងប្រធានបទពង្រឹងភាគីនិយមនេះ អាចចូលរួមដោះស្រាយដូចម្ដេចទៅលើការរីកត្បាតជាសកលរបស់ជំងឺកូវីដ-១៩។ ប្រធានបទនេះនឹងត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំកំពូលកម្រិតឧត្តមមន្រ្តី តាមប្រព័ន្ធអេឡិចត្រូនិកចំនួន ០២លើក រួចមកហើយ។  តួយ៉ាង ដោយមានការឯកភាពជារួម ប្រទេសជាដៃគូទាំងអស់បានមូលមតិគ្នាចេញជាសេចក្ដីថ្លែងការណ៍មួយ ដែលបានបង្ហាញពីឆន្ទៈរបស់ថ្នាក់ដឹកនាំទាំងអស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយត្រូវបានអនុម័ត ដោយអង្គការសហប្រជាជាតិ។...
Read More

AVI Insight ៖ បញ្ហាកូវីដ គឺជាឱកាសដែលវេជ្ជបណ្ឌិតខ្មែរត្រូវបង្ហាញស្នាដៃថា ការព្យាបាលក្នុងស្រុកមិនអន់ឡើយ

បញ្ហាកូវីដ គឺជាឱកាសដែលវេជ្ជបណ្ឌិតខ្មែរត្រូវបង្ហាញស្នាដៃថា ការព្យាបាលក្នុងស្រុកមិនអន់ឡើយវេជ្ជបណ្ឌិត ឈាង ស៊ីដេត នាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល ឯកទេស អេគីបដែលជាគ្លីនិកជំនាញឯកទេសខាងក្រពះ ពោះវៀន និង ថ្លើម ដែលត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតចំនួន ០៤ នាក់នៅក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងនាំការថែទាំសុខភាពកម្ពុជាដល់កម្រិតខ្ពស់បំផុត។ ជាមួយនឹងវិបត្តិកូវីដដែលកំពុងញ៉ាំញីក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន លោកវេជ្ជបណ្ឌិត អះអាងថា ជាឱកាសដែលក្រុមគ្រូពេទ្យខ្មែរ ឬមន្ទីរសម្រាកព្យាបាលក្នុងស្រុកត្រូវពង្រឹងស្នាដៃជូនអតិថិជនដើម្បីឱ្យដឹងថាគុណភាពនិងសេវាកម្មពេទ្យក្នុងស្រុកមិនចាញ់បរទេសឡើយ៕វាគ្មិន៖ វេជ្ជបណ្ឌិត ឈាង ស៊ីដេត នាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល ឯកទេស អេគីបដែលជាគ្លីនិកជំនាញឯកទេសខាងក្រពះ ពោះវៀន និង ថ្លើមដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

Study urges help for youths to engage in the digital economy

A research report titled “Developing Cambodia’s Digital Economy: Youth’s Perspective”, presented during the 7th Annual National Bank of Cambodia (NBC) Macroeconomic Conference showed little consensus regarding platforms of choice but familiarity with their economic application. The study was compiled by associates of the Centre for Inclusive Digital Economy (CIDE), Chan Pirun and Nay Darlin,with support...
Read More

AVI Insight ៖កម្ពុជាគួរត្រៀមខ្លួនឱ្យរួចរាល់សម្រាប់នយោបាយការទូតបច្ចេកវិទ្យា (Cyber Diplomacy)ដែលជាទីលានថ្មីនៃការប្រជែងគ្នារបស់មហាអំណាច

ប្រធានវិទ្យាស្ថានជាតិការទូត៖ កម្ពុជាគួរត្រៀមខ្លួនឱ្យរួចរាល់សម្រាប់នយោបាយការទូតបច្ចេកវិទ្យា (Cyber Diplomacy)ដែលជាទីលានថ្មីនៃការប្រជែងគ្នារបស់មហាអំណាចឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅនេះ បានបញ្ចេញអត្ថបទមួយក្នុងវិទ្យាស្ថានចក្ខុវិស័យអាស៊ីក្រោមចំណងជើងថា Cyber Diplomacy: An International Cooperation Instrument for Cambodia in the Digital Age? (ការទូតនៅក្នុងប្រព័ន្ធអ៊ីនធឺណែត៖ឧបករណ៍កិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់កម្ពុជា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល)។ ក្នុងនោះ ឯកឧត្តម ទាន សំណាង បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលនេះ ដែលជាសង្គ្រាមសម័យថ្មីរបស់មហាអំណាចនោះ កម្ពុជាដែលជាប្រទេសតូចត្រូវត្រៀមខ្លួនឱ្យរួចរាល់សម្រាប់សមរភូមិថ្មីនេះ។ វាគ្មិន៖ ឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

កម្មវិធី AVI VOICE ៖ ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា

ប្រធានបទ៖ ចំណាត់ការអាស៊ាន និងជំហកម្ពុជា ចំពោះបញ្ហានយោបាយផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាវាគ្មិន៖ បណ្ឌិត​ ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយនៃវិទ្យាស្ថានចក្ខុវិស័យ​ (AVI)​អ្នកសម្របសម្រួល៖លោកស្រី ហ៊ឹម សុធារ័ត្ន ពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានយ៉ាងស្វិតស្វាញទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានគូសបញ្ជាក់ពីហេតុផលចំនួន០៣ ដែលធ្វើឲ្យរបបសឹកមីយ៉ាន់ម៉ាសម្រេចចិត្តធ្វើរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងមកនេះ។ លោកបានលើកឡើងពីការឆ្លើយតបរបស់បណ្តាប្រទេសសមាជិកអាស៊ាន និងលទ្ធផលនៃកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីល្ងាចថ្ងៃទី០២ ខែមីនា ដើម្បីពិភាក្សាជុំវិញស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ានេះ។ លើសពីនេះ តាមការសង្កេតរបស់ លោកបណ្ឌិត ច័ន្ទបូរី  ជាគោលជំហបច្ចុប្បន្ន កម្ពុជាគោរពនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ប៉ុន្តែកម្ពុជាក៏កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះវឌ្ឍនភាពនៃស្ថានភាពនយោបាយនៅក្នុងប្រទេសនេះ ផងដែរ ។  ១. ចាប់តាំងពីដើមខែកុម្ភៈ មិនថាប្រជាជនសាមញ្ញ អ្នកសិក្សាស្រាវជ្រាវ អ្នកវិភាគ ក៏ដូចជាអ្នកនយោបាយ ពោលគឺពិភពលោកទាំងមូលតែម្តង កំពុងតែតាមដានសឹងតែគ្រប់នាទី គ្រប់ពេលវេលាទៅលើវឌ្ឍនភាពជុំវិញស្ថានការណ៍នយោបាយផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយព័ត៌មានចុងក្រោយមានមនុស្សប្រហែល ៣៨នាក់ហើយ ដែលត្រូវបានស្លាប់នៅក្នុងបាតុកម្មប្រឆាំងនឹងរបបយោធានេះ ។ តើលោកបណ្ឌិត យល់ឃើញយ៉ាងដូចម្តេចចំពោះស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ានេះ? វាគ្មិន៖ ព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ មកដល់ពេលនេះ បានទាក់ទាញនូវចំណាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ​ ជាពិសេសអាស៊ានដែលជាអង្គការតំបន់ ហើយមានមីយ៉ាន់ម៉ាជាសមាជិក។ អ្វីដែលគេកាន់តែព្រួយបារម្ភនោះ គឺជាការបង្ក្រាបដោយហិង្សារបស់ថ្នាក់ដឹកនាំរបបសឹកមីយ៉ាន់ម៉ាទៅលើអ្នកធ្វើបាតុកម្មដែលគាំទ្រទៅលើរបបដឹកនាំស៊ីវិលរបស់លោកស្រី​Aung San Suu...
Read More

AVI Insight ៖ អាជីវកម្មដែលស្ត្រីដឹកនាំភាគច្រើន មានបញ្ហាប្រឈមសំខាន់ ៣ គឺបច្ចេកវិទ្យា ប្រព័ន្ធការងារ និងបរិយកាសការងារ

ក្នុងពេលកូវីដ៖ អាជីវកម្មដែលស្ត្រីដឹកនាំភាគច្រើន មានបញ្ហាប្រឈមសំខាន់ ៣ គឺបច្ចេកវិទ្យា ប្រព័ន្ធការងារ និងបរិយកាសការងារនៅថ្ងៃទី០៧ ខែមីនានេះមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានរៀបចំសិក្ខាសាលាតាមរយៈវីឌេអូពីចម្ងាយ(ហ្ស៊ូម)ក្រោមចំណងជើងថា ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងសម័យកូវីដ។ សិក្ខាសាលានេះគឺធ្វើឡើងដើម្បីអបអរសាទរទិវាសិទ្ធិនារីថ្ងៃទី០៨ មិនាខាងមុខ។ ក្នុងនោះ កញ្ញា ស៊ុន មល្លីកា អ្នកសម្របសម្រួលនៃកម្មវិធី បានមើលឃើញថាស្ត្រីដែលជាអ្នកដឹកនាំអាជីវកម្មក្នុងសម័យកូវីដនេះ ជួបប្រទះបញ្ហាប្រឈម៣សំខាន់គឺ ប្រព័ន្ធការងារឬសង្វាក់ផលិតកម្ម ភាពរអាក់រអួល នៃបច្ចេកវិទ្យា និងបរិយាកាសការងារដែលអាចធ្វើឱ្យស្ត្រីពិបាកទទួលយក ឬងាយមានភាពតានតឹង។ សម្រាប់បញ្ហា វាទាមទារឱ្យភាគីពាក់ព័ន្ធត្រូវតែបង្កើនជំនួយបន្ថែមព្រោះថាអាជីវកម្ម ឬសហគ្រិនភាព គឺជាផ្នែកសំខាន់បំផុតមួយក្នុងការជ្រោងសេដ្ឋកិច្ច៕ វាគ្មិន៖ កញ្ញា ស៊ុន មល្លីកា គឺជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

Constructive role stressed for Myanmar

ASEAN balance between engagement and noninterference garners praise The Association of Southeast Asian Nations’ balanced approach to the situation in Myanmar meets the principle of noninterference and is aimed at a peaceful resolution of the country’s issues, experts say. Yang Razali Kassim, senior fellow with the S. Rajaratnam School of International Studies at Nanyang Technological...
Read More

បណ្ឌិតឈាង វណ្ណារិទ្ធ៖បញ្ហានៅភូមា គឺកម្ពុជាប្រើប្រាស់នយោបាយការបរទេសបត់បែនដោយមិនពាក់ព័ន្ធផ្ទាល់នោះទេ

បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​កាលពី​ថ្ងៃអង្គារ​ រដ្ឋមន្រ្តីការបរទេស​អាស៊ាន​មាន​កម្ពុជា​ផង​ដែរ​បាន​រួមគ្នា​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ និង​អំពាវនាវ​ឱ្យស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហានៅ​ក្នុងប្រទេស​ភូមា។​ ប៉ុន្តែ​កម្ពុជា ​គឺ​ខុសពី​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ធំ​ដោយ​មិន​មាន​ប្រតិកម្ម​ និង​ទស្សនៈ​ដាច់ឡែក​ណាមួយ​ចំពោះ​បញ្ហា​នៅ​ភូមានោះ​ឡើយ​។ ​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ​នេះ ​គឺដោយសារ​តែ​កម្ពុជា​នៅ​រក្សា​ការ​ប្រកាន់ជំហរ​នយោបាយ​មិន​លូកលាន់​ផ្ទៃក្នុង​នៃប្រទេស​ដទៃ​។ ​ប៉ុន្តែ​លោក​ឈាង វណ្ណារិទ្ធ​ ក៏​អះអាង​ថា ​ការធ្វើបែបនេះ ​ក៏​ជា​នយោបាយ​ការបរទេស​បត់បែន​មួយផងដែរ​ ពោល ​គឺ​កម្ពុជា​គិតគូរ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ភូមា​តាម​យន្តការ​អាស៊ាន ​តែ​មិន​ពាក់ព័ន្ធ​ដោយផ្ទាល់​ណាមួយទេ​។ Full article available: www.rfi.fr/km
Read More

Cambodia’s preparation for the ASEAN chairmanship in 2022

The year 2022 is just around the corner and Cambodia will soon undertake the role of ASEAN chairmanship for the third time. This would be a moment of pride and also pressure. ASEAN has always been an integral part of Cambodia’s foreign policy. Despite being a latecomer, Cambodia has proven to be an active and...
Read More
1 18 19 20 21 22 34

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.