បន្ទាប់ពីបើកកិច្ចប្រជុំក្រៅផ្លូវការកាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអាស៊ានមានកម្ពុជាផងដែរបានរួមគ្នាសម្តែងនូវការព្រួយបារម្ភ និងអំពាវនាវឱ្យស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហានៅក្នុងប្រទេសភូមា។ ប៉ុន្តែកម្ពុជា គឺខុសពីប្រទេសសមាជិកអាស៊ានមួយចំនួនធំដោយមិនមានប្រតិកម្ម និងទស្សនៈដាច់ឡែកណាមួយចំពោះបញ្ហានៅភូមានោះឡើយ។ លោកបណ្ឌិតឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិថា នេះ គឺដោយសារតែកម្ពុជានៅរក្សាការប្រកាន់ជំហរនយោបាយមិនលូកលាន់ផ្ទៃក្នុងនៃប្រទេសដទៃ។ ប៉ុន្តែលោកឈាង វណ្ណារិទ្ធ ក៏អះអាងថា ការធ្វើបែបនេះ ក៏ជានយោបាយការបរទេសបត់បែនមួយផងដែរ ពោល គឺកម្ពុជាគិតគូរបញ្ហាផ្ទៃក្នុងរបស់ប្រទេសភូមាតាមយន្តការអាស៊ាន តែមិនពាក់ព័ន្ធដោយផ្ទាល់ណាមួយទេ។
Full article available: www.rfi.fr/km