Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

By

chabsombol

ASEAN Economic Club opens with call for inclusive and sustainable recovery

Cambodian Prime Minister Hun Sen launched the ASEAN Economic Club at a forum on Sept 12 with a call for enhanced cooperation among regional countries for sustainable and inclusive economic recovery. With challenges like geopolitical tensions continuing to emerge, Hun Sen said the Association of Southeast Asian Nations must be united and strengthen the close...
Read More

AVI Voice: យុទ្ធសាស្ត្រក្របខ័ណ្ឌឥណ្ឌូ-ប៉ាស៊ីហ្វិក IPEF និងផលប៉ះពាល់ទៅកាន់តំបន់ទាំងមូល

សំណួរទី១៖ ជាបឋម សូម (វាគ្មិន) ជួយរៀបរាប់ទាក់ទងទៅនឹងទិដ្ឋភាពទូទៅទៅលើយុទ្ធសាស្ត្រនៃក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ក៏ដូចជាគោលបំណង និងទិសដៅរបស់ក្របខ័ណ្ឌនេះនៅក្នុងតំបន់។
Read More

AVI Voice: ស្ថានភាពនយោបាយផ្ទៃក្នុងថៃ និងការព្យួរតំណែងរបស់លោក Prayuth Chan-o-cha

ស្ថានភាពនយោបាយនៅប្រទេសថៃកំពុងតែមានភាពមិននឹងនរ ហើយក៏កំពុងតែមានការជជែងដេញដោលទៅលើការព្យួរដំណែងនាយករដ្ឋមន្ត្រីរបស់លោក Prayuth Chan-o-cha ផងដែរ។ ការណ៍នេះបានធ្វើឱ្យស្ថានភាពនយោបាយប្រទេសថៃមានភាពស្មុគស្មាញ និងបានការប្រឆាំងទៅលើការបន្តអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក Prayuth ដោយផ្អែកទៅលើធម្មនុញ្ញរបស់ប្រទេសថៃ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក សេង វណ្ណលី បានបន្យល់ពីការវិវត្តនូវស្ថានភាពនយោបាយក្នុងប្រទេសថៃ និងបានលើកឡើងសេនារីយ៉ូអំពីអនាគតនយោបាយថៃក៏ដូចជាតួនាទីរបស់លោកប្រយុទ្ធនៅក្នុងជួររដ្ឋាភិបាលផងដែរ។
Read More

នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ មជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្នុងភាពជាដៃគូជាមួយ Woomentum បានធ្វើការសម្ភោធកម្មវិធីបណ្តុះបណ្តាលសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល ដែលកម្មវិធីនេះនឹងមានការចូលរួមពីសំណាក់សហគ្រិនស្ត្រីចំនួន ៥០ នាក់ក្នុងរយៈពេលប្រាំមួយខែខាងមុខ

នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ មជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្នុងភាពជាដៃគូជាមួយ Woomentum បានធ្វើការសម្ភោធកម្មវិធីបណ្តុះបណ្តាលសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល ដែលកម្មវិធីនេះនឹងមានការចូលរួមពីសំណាក់សហគ្រិនស្ត្រីចំនួន ៥០ នាក់ក្នុងរយៈពេលប្រាំមួយខែខាងមុខ។ ការបណ្តុះបណ្តាលនេះមានគោលបំណងបំផុសគំនិតម្ចាស់អាជីវកម្មស្រ្តីជាមួយនឹងចក្ខុវិស័យនិងគោលបំណង ផ្តល់ជំនាញអនុវត្តដើម្បីប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការអភិវឌ្ឈនិងការលូតលាស់នៃអាជីវកម្ម ព្រមទាំងកសាងសង្គមដែលលើកកម្ពស់ទំនុកចិត្តដល់សហគមន៍ដែលមានស្ត្រីជាម្ចាស់អាជីវកម្ម។ ក្រុមការងាររបស់កម្មវិធីសហគ្រិនស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហគ្រិនខ្មែរ (KE) និងធនាគារស្ថាបនា ដែលបានគាំទ្រគំនិតផ្តួចផ្តើមក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលប្រកបដោយប្រសិទ្ធភាពនេះសម្រាប់សហគ្រិនស្ត្រីនៅកម្ពុជា។ On 23 August 2022, the Centre for Inclusive Digital Economy (CIDE) at Asian Vision Institute (AVI), in partnership with Woomentum, launched the Women’s Digital Entrepreneurship Programme (WDE) Training, which will involve...
Read More

AVI Voice: ការកើនឡើងភាពតានតឹងបច្ចុប្បន្នជុំវិញបញ្ហាកោះតៃវ៉ាន់

AVI VoiceAVI VoiceAVI Voice ដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ស.រ.អ.គឺលោកស្រី Nancy Pelosi បានបង្កឱ្យមានកម្ដៅកាន់តែខ្លាំងបន្ថែមទៀតជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលបច្ចុប្បន្នរដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែពង្រឹងសកម្មភាពយោធានៅជុំវិញដែនទឹកកោះតៃវ៉ាន់។ សកម្មភាពនេះបានបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំង និងបង្កជាក្ដីព្រួយបារម្មណ៍ដល់សន្តិសុខ និងស្ថិរភាពតំបន់ទាំងមូល។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត តាំង សុខងី បានរៀបរាប់ពីស្ថានការណ៍តានតឹងបច្ចុប្បន្ន និងផលប៉ះពាល់ដល់ទំនាក់ទំនងអនាគតរបស់ប្រទេសទាំងពីរ ក៏ដូចជាផលបច្ច័យដល់សន្តិភាពក្នុងតំបន់ផងដែរ។ កាលពីដើមខែសីហាកន្លងទៅនេះ មាននូវដំណើរទស្សនកិច្ចក្រៅផ្លូវការមួយរបស់គណៈប្រតិភូជាន់ខ្ពស់របស់ស.រ.អ. ទៅកាន់ទឹកដីកោះតៃវ៉ាន់គឺលោកស្រតី Nancy Pelosi ដែលជាប្រធានសភារបស.រ.អ. ដែលការណ៍នេះបានបង្កឱ្យមានការកើនឡើងនូវភាពតានតឹងរវាងទំនាក់ទំនងប្រទេសចិននិងស.រ.អ. និងប្រទេសចិននិងកោះតៃវ៉ាន់។ ភ្លាមៗនោះរដ្ឋាភិបាលទីក្រុងប៉េកាំងបានបញ្ចេញនូវប្រិតកម្មភ្លាមៗទៅលើដំណើរទៅដល់របស់គណៈប្រតិភូជាន់ខ្ពស់របស់ស.រ.អ.រូបនេះ ហើយក៏បានបញ្ចេញសកម្មភាពភ្លាមៗទៅលើការធ្វើសមយុទ្ធយោធា និងបានបង្កើននូវសកម្មភាពយោធានានានៅជុំវិញដែនច្រកសមុទ្រកោះតៃវ៉ាន់ ដើម្បីជាការព្រមានទៅរដ្ឋាភិបាលក្រុងតៃប៉ិ និងជាសារប្រឆាំងទៅនឹងទង្វើរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។ សំណួរទី ១៖  ជាបឋម តើ (វាគ្មិន) អានរៀបរាប់បន្តិចបានទេអំពីស្ថានភាពនៃភានតានតឹងនៅច្រកសមុទ្រកោះតៃវ៉ាន់នាពេលបច្ចុប្បន្ននេះ? មុននឹងឆ្លើយនឹងសំណួរ ខ្ញុំ សូមលើកបន្តិច ពាក់ព័ន្ធនឹងប្រវត្តិនៃកោះតៃវ៉ាន់  ៖ ដូចយើង បានដឹងហើយថា ក្រោយពីចាញ់សង្រ្គាម គណបក្សកុម្មុយនិស្តចិន ដឹកនាំដោយ លោក ម៉ៅ សេទុង ក្នុងឆ្នាំ១៩៤៩ របបសាធារណរដ្ឋចិន ដឹកនាំដោយ លោក ​ជាង កៃជៀក បានភាសខ្លួនទៅបង្កើតរដ្ឋាភិបាលមួយនៅលើកោះតៃវ់ាន់ ក្នុងឋានៈជារដ្ឋស្របច្បាប់ដែលមានអាសនៈនៅក្នុងអង្គការសហប្រជាជាតិ។ ប៉ុន្តែនៅខែតុលា ឆ្នាំ១៩៧១...
Read More

AVI Voice: ​អន្ទាក់ទណ្ឌកម្មសេដ្ឋកិច្ច បន្ទាប់ពីកើតឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន

AVI VoiceAVI VoiceAVI Voice សំណួរទី១៖   ជាបឋម ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនសហគមន៍អន្តរជាតិបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើប្រទេសរុស្ស៊ីលើមូលដ្ឋាន នៃការឈ្លានពានទៅលើដែលអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ជាពិសេសពីសំណាក់ ប្រទេសមួយចំនួននៅក្នុងតំបន់អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកជាដើម។ មិនយូរប៉ុន្មានទណ្ឌកម្មទាំងនោះ ក៏បានផ្តល់ជាផលអវិជ្ជមាននៃសេដ្ឋកិច្ចប្រទេសទាំងនោះវិញ ជាពិសេសគឺទាក់ទងទៅនឹងការឡើងថ្លៃប្រេង ដែលប្រទេសរស្ស៊ី គឺជាប្រទេសដែលនាំប្រេងច្រើនជាងគេនៅលើពិភពលោក។ ជាបឋម សូម (វាគ្មិន) អាចជួយរៀបរាប់បន្តិចពីទណ្ឌកម្មសេដ្ឋកិច្ចផ្សេងៗដែលប្រទេសទាំងនោះបានដាក់លើរុស្ស៊ី? ចាប់តាំងពីមានការផ្ទុះសង្គ្រាមនៅប្រទេសអ៊ុយក្រែន ដោយសារមានការវាយប្រហារដោយប្រទេសរុស្ស៊ីមក។យើងឃើញថាប្រទេសមួយចំនួន ជាពិសេសប្រទេសនៅសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេស ដែលជាដៃគូសំខាន់របស់អង្គការណាតូជាដើមនោះ បានចាប់ផ្តើមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងទណ្ឌកម្មមួយចំនួនទៀត រួមទាំងទណ្ឌកម្មការទូត ទណ្ឌកម្មទៅលើបុគ្គល គឺសំដៅទៅលើមន្ត្រីជាន់ខ្ពស់របស់រុស្ស៊ី ក៏ដូចជាមន្ត្រី ឬក៏ជាពាណិជ្ជករធំៗរបស់រុស្ស៊ី ដែលកំពុងតែរកស៊ីប្រតិបត្តិការអាជីវកម្មពាណិជ្ជកម្មទូទៅ នៅបណ្ដាប្រទេសធំៗលើពិភពលោក។ លើសពីនេះទៀតគឺដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។ អម្បាញ់មិញគឺជាទណ្ឌកម្មផ្នែកនយោបាយ ទណ្ឌកម្មទៅលើបុគ្គល ទណ្ឌកម្មដែលមានលក្ខណៈស្រួចស្រាល់គឺសម្រិតសម្រាំងទៅលើបុគ្គល នយោបាយ បុគ្គលពាណិជ្ជកម្មធំៗ។ ទាក់ទងទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច យើងមានឃើញដាក់ទៅលើទំនិញសំខាន់របស់ប្រទេសរុស្ស៊ី ដែលធំជាងគេបំផុតនោះ គឺការរឹតត្បិតទៅលើការនាំចូលទំនិញជាប្រេងឥន្ធនៈ ប្រេងសាំង និងឧស្ម័នជាដើម មកពីប្រទេសរុស្ស៊ី ដែលប្រទេសរុស្ស៊ីគឺជាប្រទេសដ៏ធំបំផុតមួយ ក្នុងចំណោមបណ្ដាប្រទេសធំៗលើពិភពលោកដែលផលិត និងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នទៅលើពិភពលោក ជាពិសេសទៅលើសហគមន៍អឺរ៉ុបនេះតែម្ដង។ ទំនិញផ្សេងៗទៀតរួមមានដែក...
Read More

AVI Voice: ការលាលែងពីតំណែងរបស់លោក Boris Johnson និងមាគ៌ាអនាគតរបស់អង់គ្លេស

លោក Boris Johnson បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បន្ទាប់ពីមានរឿងក្ដីអាម៉ាសជាច្រើនទាក់ទងទៅនឹងសកម្មភាព និងទង្វើរបស់គាត់នានា។ ការលារលែងពីតំណែងរបស់លោក នឹងផ្ដល់នូវផលប៉ះពាល់ទៅដល់តួនាទីរបស់ចក្រភពអង់គ្លេសក្នុងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ីផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានពន្យល់ពីមូលហេតុចម្បងដែលជាកាតាលីករជម្រុញឱ្យលោក Boris Johnson លាលែងពីតំណែង និងបកស្រាយពីអនាគតរបស់អង់គ្លេសក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី។
Read More

AVI Voice: និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក

AVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកAVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកAVI Voice និន្នាការដ៏គួរឱ្យព្រួយបារម្មណ៍នៃចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោក {{svg_share_icon}}Free Download Register to download ចលនានៃអាវុធនុយក្លេអ៊ែរកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ក្នុងបរិបទនៃប្រកួតប្រជែងភូមិសាស្រ្តនយោបាយរវាងមហាអំណាច ក៏ដូចជាបញ្ហានៅឧបទ្វីបកូរ៉េដែលមិនទាន់មានដំណោះស្រាយដាច់ស្រេចនៅឡើយ។ បញ្ហានេះបានបង្កជាការព្រួយបារម្មណ៍របស់សហគមន៍អន្តរជាតិពាក់ព័ន្ធទៅនឹងសុវត្តិភាពសន្តិសុខពិភពលោក ក៏ដូចជាស្ថេរភាពនៃទំនាក់ទំនងអន្តរជាតិផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ធិន វុត្ថា បានពន្យល់លម្អិតអំពីកត្តាចម្បងដែលនាំឱ្យពិភពលោកបច្ចុប្បន្នងាកទៅរកកន្លងនៃមហាអំណាចនុយក្លេអ៊ែរ និងផលបច្ច័យដល់សន្តិសុខពិភពលោក។ សំណួរទី១៖ សូម (វាគ្មិន) រៀបរាប់អំពីចលនាអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំក៏ចង់បញ្ជាក់ជូនផងដែរ អំពីចលនានៃអាវុធនុយក្លេអ៊ែរនៅលើពិភពលោកបច្ចុប្បន្ននេះហើយយើងសង្កេតឃើញថាបច្ចុប្បន្នកំណើននៃការផលិតអាវុធនុយក្លេអ៊ែរនៅលើពិភពលោកនេះហាក់បីដូចជាថមថយ បានន័យថាចំនួននៃការផលិតអាវុធនុយក្លេអ៊ែរនេះវាថយចុះ បើយើងប្រៀបធៀបជាមួយនឹងឆ្នាំទៅ។ ប៉ុន្តែទោះបីជាមានការថយចុះនៃការផលិតនូវអាវុធនុយក្លេអ៊ែរនេះយ៉ាងណាក៏ដោយ ប៉ុន្តែអាវុធនុយក្លេអ៊ែរដែលត្រូវបង្កើតឡើងនៅខាងក្រោយនេះគឺជាអាវុធនុយក្លេអ៊ែរដែលទំនើបជាងមុន។ បើយើងយោងទៅតាមការប៉ានប្រមាណរបស់ «​វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ» គាត់បានលើកឡើងថាក្បាលគ្រាប់នុយក្លេអ៊ែរដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២២នេះមានប្រហែលជាង ១២ម៉ឺនគ្រាប់ ឬ១២៧០០០គ្រាប់ជាងនៅដើមឆ្នាំ២០២២។ ពោលគឺតិចជាងអំឡុង ពី៣០០ទៅ៤០០គ្រាប់ បើយើងប្រៀបធៀបជាមួយនឹងឆ្នាំ២០២១ហើយក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរទាំង១២៧០០ជាងគ្រាប់នេះគឺ៩0ភាគរយ កំពុងស្ថិតនៅលើកណ្ដាប់ដៃរបស់រុស្ស៊ីហើយនិងអាមេរិក​។ ការប្រមើលចុងក្រោយរបស់«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ» បានឱ្យដឹងថារុស្ស៊ីបន្តស្ថិតនៅក្នុងមហាអំណាចនុយក្លេអ៊ែរនៅលើពិភពលោក ដែលមានក្បាលគ្រាប់នុយក្លេអ៊ែរប្រមាណជា៥៩៧០គ្រាប់ជាង។ បន្ទាប់មកទៀតគឺអាមេរិក ដែលមានប្រមាណជាង៥៤២៨គ្រាប់ជាង។ ចិនបច្ចុប្បន្នមានប្រហែលជា៣៥០គ្រាប់ទេ បារាំងមានចំនួន២៩០គ្រាប់ អង់គ្លេសមានប្រហែលជា២២៥គ្រាប់ ប៉ាគីស្ថានមានចំនួន១៦៥គ្រាប់ ឥណ្ឌាមានចំនួន១៦០គ្រាប់ និងអ៊ីស្រាអែលបច្ចុប្បន្នមានប្រហែលជាអំឡុង៩០គ្រាប់។ បើយើងយោងទៅតាមរបាយការណ៍របស់«វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ»បានព្រមានថាពេលវេលានៃការរំសាយអាវុធនុយក្លេអ៊ែរវាហាក់ដូចជាលែងមានទៀតហើយ ដោយឡែកហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរបានឡើងដល់កំពូល គិតតាំងពីក្រោយការបញ្ចប់សង្គ្រាមត្រជាក់មកម្ល៉េះ។ ហើយក្រោយការធ្លាក់ចុះតិចតួច នៅក្នុងឆ្នាំ២០២១មក...
Read More

AVI Voice: ការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប

AVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុបAVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុបAVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប {{svg_share_icon}} សំណួរទី១៖   ប្រទេសពីរដែលមានភូមិផងរបងជាប់ជាមួយនិងប្រទេសរុស្ស៊ី គឺហ្វាំងឡង់និងស៊ុយអែតបានដាក់ ការស្នើសុំនូវសមាជិកភាពនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬក៏ហៅកាត់ថាអង្គការណាតូ(NATO) ខណៈដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ដយ៉ាងក្ដៅគគុក។ ជាបឋម តើអ្វីជាមូលហេតុចម្បងដែលនាំឱ្យប្រទេសទាំងពីរនេះប្ដេជ្ញាចិត្តនៅក្នុងការចូលរួមជាសមាជិករបស់អង្គការណាតូភ្លាមៗបែបនេះ?  រដ្ឋាភិបាលហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យស្នើសុំចូលជាសមាជិកជាផ្លូវការរបស់អង្គការណាតូកាលពីថ្ងៃទី១៨ ខែឧសភា ដោយចាប់ផ្ដើមឡើងតាមដំណើរការការទូត ដែលការស្នើសុំការចូលជាសមាជិកអង្គការណាតូនេះអាចមានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះសម្រាប់ប្រទេសទាំងពីរនេះ។ ដោយសារប្រទេសទាំងពីរ គឺជាសមាជិករបស់សហភាពអឺរ៉ុបស្រាប់ ដែលគាត់បានចូលរួមជាសមាជិកនៃសហភាពអឺរ៉ុបចាប់កាលពីឆ្នាំ១៩៩៥ ភ្លាមៗបន្ទាប់ពីការបញ្ចប់នៃសង្គ្រាមត្រជាក់ ប៉ុន្តែប្រទេសទាំងពីរបានប្រកាន់ជំហរគោលនយោបាយអព្យាក្រឹតសម្រាប់សន្តិសុខរបស់ខ្លួន។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាបានប្រែប្រួល បន្ទាប់ពីរុស្ស៊ីបានវាយប្រហារទៅលើអ៊ុយក្រែន ដោយសារតែផ្នត់គំនិតរបស់ប្រជាជននៅហ្វាំងឡង់ ហើយនិងប្រជាជននៅស៊ុយអែតបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ការគាំទ្ររបស់សាធារណជនចំពោះការចូលជាសមាជិកណាតូ នៅក្នុងប្រទេសហ្វាំងឡង់បានកើនឡើងពីប្រហែល ៣០ភាគរយ រហូតដល់ជិត៨០ភាគរយនៅក្នុងការស្ទាបស្ទង់មតិមួយ ហើយខណៈពេលដែលប្រជាជនស៊ុយអែតភាគច្រើនក៏យល់ព្រមឱ្យប្រទេសរបស់ខ្លួនចូលជាសមាជិកអង្គការនេះដែរ។ កត្តានេះបានជំរុញឱ្យអ្នកនយោបាយ ក្នុងប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែតសម្រេចចិត្តប្តូរគោលនយោបាយសន្តិសុខរបស់ខ្លួនពីអព្យាក្រឹតមកជាចូលបក្សសម្ព័ន្ធទៅវិញ។ សំណួរទី២៖   តើអ្វីទៅដែលជាផលប្រយោជន៍សម្រាប់ប្រទេសហ្វាំងឡង់និងស៊ុយអែត បន្ទាប់ពីការចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ? ជាពិសេសនោះ បន្ទាប់ពីការចូលរួមនេះហើយ តើសមាជិករបស់អង្គការណាតូនៅពេលនេះអាចនឹងផ្តល់នូវបញ្ហាប្រឈមអ្វីខ្លះដល់ពួកគេដែរ?  រុស្ស៊ីបច្ចុប្បន្នមានព្រំដែនគោកប្រវែង៧៥៥ម៉ៃ (~១២១៥គីឡូម៉េត្រ) ជាមួយនិងសមាជិកណាតូចំនួន៥ ហើយការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ នឹងអាចពង្រីកព្រំដែនរបស់ណាតូជាមួយនិងរុស្ស៊ីឱ្យកាន់តែឆ្ងាយជាងមុនទៀត ដោយសារហ្វាំងឡង់មានព្រំដែនគោកជាមួយនិងរុស្ស៊ីរហូតទៅដល់៨៣០ម៉ៃ (~១៣៣៥គីឡូម៉េត្រ) អញ្ចឹងបន្ថែមពីលើព្រំដែនគោកដែលមានស្រាប់ចំនួន៧៥៥ម៉ៃ...
Read More

AVI Voice: លទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ា

AVI Vocieលទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ាAVI Vocieលទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ាAVI Vocieលទ្ធផលដំណើរទស្សនកិច្ចការងារលើកទី២ របស់ប្រេសិតពិសេសអាស៊ាននៅមីយ៉ាន់ម៉ាFree Download Register to download កាលពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងតួនាទីជាប្រេសិតពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានដឹកនាំនូវគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា។ ក្នុងនោះក៏មានការអមដំណើរដោយ ឯកឧត្ដម ឯកផាប់​ ផាន់ថាវង្ស ដែលជាអគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គមវប្បធម៌អាស៊ាន(ASCC) ផងដែរ។ ហើយគួររំឭកផងដែរ ថាគោលបំណងចម្បងនៃទស្សនកិច្ចលើកទី២នេះគឺដើម្បីជំរុញការអនុវត្តនូវកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុចរបស់មេដឹកនាំអាស៊ាន ក៏ដូចជាពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងកម្មវិធីចាក់វ៉ាក់សាំងរួម ដែលត្រូវបានអនុម័តនៅក្នុង «កិច្ចប្រជុំពិគ្រោះយោបល់ស្ដីពីជំនួយមនុស្សធម៌អាស៊ានដល់មីយ៉ាន់ម៉ា» ដែលធ្វើឡើងកាលពីថ្ងៃទី០៦ ខែឧសភាកន្លងទៅនេះ ហើយដើម្បីបង្កើនបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយប្រកបដោយបរិយាប័ន្នផងដែរ។ សំណួរទី១៖   ជាបឋម សូម (វាគ្មិន) អាចរៀបរាប់បន្តិចអំពីលទ្ធផលទាំងមូល នៃដំណើរទស្សនកិច្ចការងារលើកទី២របស់ប្រេសិតពិសេសរបស់ប្រធានអាស៊ានទៅមីយ៉ាន់ម៉ាក្នុងរយៈពេល៤ថ្ងៃនេះ?  បើយើងមើលទិដ្ឋភាពរួម គឺប្រេសិតពិសេសមានឱកាសជួប និងភាគីពាក់ព័ន្ធនៅប្រទេសភូមា (ប្រទេសមីយ៉ានម៉ា) បានច្រើនជាងមុន ទូលំទូលាយជាងមុន ហើយស្វែងយល់អំពីជំហរ ក៏ដូចជាការគិត...
Read More
1 9 10 11 12 13 34

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.