Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

July 21, 2022

AVI Voice: ការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប

AVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុបAVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុបAVI Voiceការចូលជាសមាជិកនៃអង្គការណាតូរបស់ហ្វាំងឡង់និងស៊ុយអែត និងបញ្ហាប្រឈមផ្នែកសន្តិសុខនៅតំបន់អឺរ៉ុប {{svg_share_icon}} សំណួរទី១៖   ប្រទេសពីរដែលមានភូមិផងរបងជាប់ជាមួយនិងប្រទេសរុស្ស៊ី គឺហ្វាំងឡង់និងស៊ុយអែតបានដាក់ ការស្នើសុំនូវសមាជិកភាពនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬក៏ហៅកាត់ថាអង្គការណាតូ(NATO) ខណៈដែលសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្ដយ៉ាងក្ដៅគគុក។ ជាបឋម តើអ្វីជាមូលហេតុចម្បងដែលនាំឱ្យប្រទេសទាំងពីរនេះប្ដេជ្ញាចិត្តនៅក្នុងការចូលរួមជាសមាជិករបស់អង្គការណាតូភ្លាមៗបែបនេះ?  រដ្ឋាភិបាលហ្វាំងឡង់ និងស៊ុយអែតបានដាក់ពាក្យស្នើសុំចូលជាសមាជិកជាផ្លូវការរបស់អង្គការណាតូកាលពីថ្ងៃទី១៨ ខែឧសភា ដោយចាប់ផ្ដើមឡើងតាមដំណើរការការទូត ដែលការស្នើសុំការចូលជាសមាជិកអង្គការណាតូនេះអាចមានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះសម្រាប់ប្រទេសទាំងពីរនេះ។ ដោយសារប្រទេសទាំងពីរ គឺជាសមាជិករបស់សហភាពអឺរ៉ុបស្រាប់ ដែលគាត់បានចូលរួមជាសមាជិកនៃសហភាពអឺរ៉ុបចាប់កាលពីឆ្នាំ១៩៩៥ ភ្លាមៗបន្ទាប់ពីការបញ្ចប់នៃសង្គ្រាមត្រជាក់ ប៉ុន្តែប្រទេសទាំងពីរបានប្រកាន់ជំហរគោលនយោបាយអព្យាក្រឹតសម្រាប់សន្តិសុខរបស់ខ្លួន។ ប៉ុន្តែអ្វីៗគ្រប់យ៉ាងវាបានប្រែប្រួល បន្ទាប់ពីរុស្ស៊ីបានវាយប្រហារទៅលើអ៊ុយក្រែន ដោយសារតែផ្នត់គំនិតរបស់ប្រជាជននៅហ្វាំងឡង់ ហើយនិងប្រជាជននៅស៊ុយអែតបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ការគាំទ្ររបស់សាធារណជនចំពោះការចូលជាសមាជិកណាតូ នៅក្នុងប្រទេសហ្វាំងឡង់បានកើនឡើងពីប្រហែល ៣០ភាគរយ រហូតដល់ជិត៨០ភាគរយនៅក្នុងការស្ទាបស្ទង់មតិមួយ ហើយខណៈពេលដែលប្រជាជនស៊ុយអែតភាគច្រើនក៏យល់ព្រមឱ្យប្រទេសរបស់ខ្លួនចូលជាសមាជិកអង្គការនេះដែរ។ កត្តានេះបានជំរុញឱ្យអ្នកនយោបាយ ក្នុងប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែតសម្រេចចិត្តប្តូរគោលនយោបាយសន្តិសុខរបស់ខ្លួនពីអព្យាក្រឹតមកជាចូលបក្សសម្ព័ន្ធទៅវិញ។ សំណួរទី២៖   តើអ្វីទៅដែលជាផលប្រយោជន៍សម្រាប់ប្រទេសហ្វាំងឡង់និងស៊ុយអែត បន្ទាប់ពីការចូលជាសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងមួយនេះ? ជាពិសេសនោះ បន្ទាប់ពីការចូលរួមនេះហើយ តើសមាជិករបស់អង្គការណាតូនៅពេលនេះអាចនឹងផ្តល់នូវបញ្ហាប្រឈមអ្វីខ្លះដល់ពួកគេដែរ?  រុស្ស៊ីបច្ចុប្បន្នមានព្រំដែនគោកប្រវែង៧៥៥ម៉ៃ (~១២១៥គីឡូម៉េត្រ) ជាមួយនិងសមាជិកណាតូចំនួន៥ ហើយការចូលជាសមាជិកណាតូរបស់ហ្វាំងឡង់ នឹងអាចពង្រីកព្រំដែនរបស់ណាតូជាមួយនិងរុស្ស៊ីឱ្យកាន់តែឆ្ងាយជាងមុនទៀត ដោយសារហ្វាំងឡង់មានព្រំដែនគោកជាមួយនិងរុស្ស៊ីរហូតទៅដល់៨៣០ម៉ៃ (~១៣៣៥គីឡូម៉េត្រ) អញ្ចឹងបន្ថែមពីលើព្រំដែនគោកដែលមានស្រាប់ចំនួន៧៥៥ម៉ៃ...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.