Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Tag

AVI Voice

AVI Voice ៖ កង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យា

AVI Voiceកង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យាAVI Voiceកង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យាAVI Voiceកង្វះខាតជាសកល Semiconductor និងផលប៉ះពាល់លើឧស្សាហកម្មបច្ចេកវិទ្យា វត្ថុពាក់កណ្ដាលចម្លង (Semiconductor) ឬអាចហៅម៉្យាងទៀតបានថាជា បន្ទះឈីប ជាធាតុផ្សំដ៏សំខាន់នៅក្នុងវិស័យបច្ចេកវិទ្យាដែលមិនអាចខ្វះបាន ហើយវាក៏ជះឥទ្ធិពលទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ។ បច្ចុប្បន្ន ផលិតកម្មនៃវត្ថុពាក់កណ្ដាលចម្លងនេះ ត្រូវបានប្រទេសមហាអំណាចយកមកប្រកួតប្រជែងគ្នាក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ជាពិសេសប្រទេសដែលសម្បូរទៅដោយវត្ថុធាតុដើម និងបច្ចេកវិទ្យាសម្រាប់ការផលិតនេះ។ ក្នុងកិច្ចសម្ភាហ៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីសារសំខាន់នៃវត្ថុពាក់កណ្ដាលចម្លង សម្រាប់ជីវភាពរបស់នៅរបស់យើង ក៏ដូចជាផលប៉ះពាល់នៃកង្វះខាតវត្ថុពាក់កណ្ដាលចម្លងនៅក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ សំណួរទី១៖ តើអ្វីទៅជាវត្ថុពាក់កណ្តាលចម្លង ឬ (Semiconductors)? បើយើងមើលទៅលើនិយមន័យ Semiconductor ឬក៏ហៅម្យ៉ាងទៀតថាជា បន្ទះឈីប ដែលធ្វើឡើងដោយ Silicon ដែលបន្ទះនោះគឺផ្គុំឡើងដោយមាននៅ Transistor រាប់លាននៅក្នុងហ្នឹងដែល Transistor នោះអនុញ្ញាតឲ្យមាននូវការចម្លងអគ្គិសនី ហើយអនុញ្ញាតឲ្យបន្ទះឈីបនោះធ្វើការដំណើរការទិន្នន័យដែលសកម្មភាពទាំងពីរនេះគឺវាធ្វើឡើងពេលយើងយក ឈីប ទាំងអស់នោះទៅដាក់ចូលទៅក្នុងឧបករណ៍បច្ចេកវិទ្យា ហើយវាធ្វើឲ្យឧបករណ៍ទាំងអស់នោះមានតែសកម្មភាពនេះអាចប្រើប្រាស់បានដើម្បីបំពេញនូវតម្រូវការប្រចាំថ្ងៃពួកយើង។ សំណួរទី២៖ តើវត្ថុពាក់កណ្តាលចម្លង និងឧស្សាហកម្មបច្ចេកវិទ្យា មានសារសំខាន់យ៉ាងដូចម្តេចសម្រាប់ជីវភាពរស់នៅរបស់យើង នាពេលបច្ចុប្បន្ន និងអនាគត? ពាកព័ន្ធនឹងវិសាលភាព ឬក៏តួនាទីសំខានរបស់ Semiconductor នេះគឺដោយសារតែសកលលោកយើងសព្វថ្ងៃសតវត្យន៍ទី ២១ នេះគឺពឹងផ្អែកទៅលើបច្ចេកវិទ្យា និងឧបករណ៍អេឡិចត្រូនិចខ្លាំងមែនទែន អញ្ចឹងដោយសារតែ Semiconductor នេះគឺជាធាតុផ្សំដែលមិនអាចខ្វះបាន អាចចាត់ទុកជាបេះដូងរបស់ឧបករណ៍អេឡិចត្រូនិចទាំងអស់។ អញ្ចឹងប្រសិនជាអត់មាន Semiconductor ឧបករណ៍ទាំងអស់នឹងមិនអាចដំណើរការបានទេ សកលលោកអាចនឹងមានការរាំស្ទះក្នុងការបោះជំហានទៅមុខ។ ហើយបើយើងមើលទៅលើថា តើ Semiconductor អាចដាក់នៅក្នុងឧបករណ៍អ្វីខ្លះ គឺយើងឃើញថាមានឧបករណ៍សឹងតែទាំងអស់ដែលយើងប្រើប្រាស់សព្វថ្ងៃរួមមាន...
Read More

AVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

AVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាAVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ាAVI VoiceAVI Voice ៖ តួនាទីរបស់អាស៊ានក្នុងដំណើរការនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា {{svg_share_icon}} វិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ ការវិវឌ្ឍនស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ានេះ កាន់តែមានភាពគ្រោះថ្នាក់ដោយសារតែ ទីមួយការបង្កើតនូវកងកម្លាំងចលនាប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធានៅមីយ៉ាន់ម៉ា កំពុងតែកើតឡើង ជាពិសេសនៅតាមតំបន់ដែលជនជាតិភាគតិចធំៗរបស់ប្រទេសនេះមានមូលដ្ឋាន ទីពីររដ្ឋាភិបាលដែលជាសមាជិករបស់គណបក្សលោកស្រី អោង សានស៊ូជី ដែលត្រូវបានរំលាយចោល បានបង្កើត Government in Exile ឬរដ្ឋាភិបាលនិរទេសដើម្បីធ្វើការតស៊ូមតិខាងផ្នែកនយោបាយ តតាំងជាមួយនឹងរបបសឹក ជាពិសេសទៅនឹង State Administration Council ឬក្រុមប្រឹក្សារដ្ឋបាលរបស់រដ្ឋដែលគ្រប់គ្រងដោយរបបសឹក។ អ្វីដែលកាន់តែគ្រោះថ្នាក់ទៅទៀត គឺថាមហាអំណាចមួយចំនួនចាប់ផ្ដើមលូកដៃចូលក្នុងបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ជាពិសេសតាមរយៈសញ្ញាមួយចំនួនដែលបង្ហាញថាមហាអំណាចមួយចំនួននោះកំពុងតែធ្វើការជាមួយនឹងរដ្ឋាភិបាលនិរទេសគឺ National Unity Government (NUG) ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិរបស់មីយ៉ាន់ម៉ា។ សំណួរទី១៖  ពាក់ព័ន្ធទៅនឹងវិបត្តិនយោបាយ និងវិបត្តិមនុស្សធម៌នៅប្រទេសមីយ៉ាន់ម៉ា គឺជាប្រធានបទក្ដៅនៅក្នុងកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដ៏ទៃទៀត។ តើបច្ចុប្បន្នស្ថានភាពនៃវិបត្តិទាំងពីរនេះនៅមីយ៉ាន់ម៉ាបានដើរដល់កម្រិតណា? ជាការពិតវិបត្តិនយោបាយនៅមីយ៉ាន់ម៉ាជាបញ្ហាស្មុគស្មាញសម្រាប់សហគមន៍អាស៊ានរបស់យើង និងសម្រាប់កម្ពុជា ដែលនឹងក្លាយទៅជាប្រធានប្ដូរវេនរបស់អាស៊ាននៅឆ្នាំក្រោយនេះ។ វិបត្តិនេះបានវិវឌ្ឍនទៅរកស្ថានភាពកាន់តែស្មុគស្មាញ និងស៊ីជម្រៅ ដោយសារតែប្រទេស និងប្រជាជាតិមីយ៉ាន់ម៉ាកំពុងតែប្រឈមនូវវិបត្តិពីរ៖ ទីមួយ គឺវិបត្តិនយោបាយ ដែលក្រោយពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ ប្រទេសមីយ៉ាន់ម៉ាកំពុងតែធ្លាក់ចូលក្នុងវិបត្តិនយោបាយដ៏ជ្រាលជ្រៅ និងការធ្វើបាតុកម្មកំពុងកើតឡើងធ្ងន់ធ្ងរដើម្បីប្រឆាំងនឹងរបបសឹក។ ទីពីរ របបសឹកក៏មានវិធានការឆ្លើយតបទៅនឹងក្រុមបាតុករកាន់តែខ្លាំងក្លាដែលពេលខ្លះមានអំពើហិង្សា ដែលឈានទៅរកការសម្លាប់បាតុករជាង ១.០០០នាក់...
Read More

AVI Voice ៖ អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល

AVI VoiceAVI Voice ៖ អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកលAVI VoiceAVI Voice ៖ អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកលAVI VoiceAVI Voice ៖ អាហ្វហ្គានីស្ថានបច្ចុប្បន្ន និងភាពមិនច្បាស់លាស់នៃសន្តិសុខសកល {{svg_share_icon}} នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិតបានលើកឡើងថា​ សន្តិសុខរបស់ប្រទេសអាហ្វហ្កានីស្តានបានធ្លាក់នៅចំណុចមួយដែលគួរឲ្យបារម្ភមែនទែន យើងឃើញថាប្រទេសនេះគឺបានជួបប្រទះនូវភាពអសន្តិសុខយ៉ាងខ្លាំងជាពិសេសទៅលើបញ្ហាមនុស្សធម៌ ក៏ដូចជាផ្នែកភេរវករអន្តរកម្មផងដែរ។ ក្រុមតាលីបង់ធានាថា នឹងមិនគាំទ្រនូវសកម្មភាពភេរវកម្មនិយមនោះទេ ដោយក្រុមនេះចង់បញ្ជាក់ឲ្យសញ្ញាមួយច្បាស់ថាគាត់នឹងមិនគាំទ្រទៅដល់ក្រុមភេរវករនិយមនានា។ នាពេលថ្មីៗនេះ ទាំងប្រទេសចិន និងរុស្ស៊ី គឺថាគាត់មានសមយុទ្ធដើម្បីប្រឆាំងជាមួយអំពើភារវកម្ម ហើយនេះសបញ្ជាក់ឲ្យឃើញថាពួកគាត់មានការបារម្ភចំពោះភាពដែលអាចកើតឡើង និងកើតចេញពីអំពើភេរវកម្មនិយមដោយសារបញ្ហាអាហ្វហ្គានីស្ថាន បើទោះបីជាក្រុមតាលីបង់គាត់សន្យាថានឹងមិនគាំទ្រនូវភេរវកម្មនិយមក៏ដោយ។ សំណួរទី ១៖   ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពរបស់ប្រទេសអាហ្វហ្កានីស្ថាន យើងដឹងហើយថាប្រទេសអាហ្វហ្គានីស្ថានបច្ចុប្បន្នគឺកំពុងតែជួបនូវភាពវឹកវរក៏ដូចជាបញ្ហាអសន្តិសុខខ្លះនៅក្នុងប្រទេស។ លោកបណ្ឌិតអាចជួយរៀបរាប់បន្តិចបានដែរឬទេ ថាតើស្ថានភាពនយោបាយនៅប្រទេសនេះបានវិវឌ្ឍន៍ទៅដល់កម្រិតនេះហើយ? បច្ចុប្បន្ននេះតាមការសង្កេតរបស់ខ្ញុំ គឺសន្តិសុខរបស់ប្រទេសអាហ្វហ្កានីស្តានបានធ្លាក់នៅចំណុចមួយដែលគួរឲ្យបារម្ភមែនទែន យើងឃើញថាប្រទេសនេះគឺបានជួបប្រទះនូវភាពអសន្តិសុខយ៉ាងខ្លាំងជាពិសេសទៅលើ Humanitarian Crisis ដែលគេហៅថាបញ្ហាមនុស្សធម៌ក៏ដូចជាផ្នែកភេរវករអន្តរកម្មផងដែរ។ ជាក់ស្ដែងយើងឃើញថាកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ គឺមានការបំផ្ទុះគ្រាប់បែកមួយយ៉ាងធំដែលសម្លាប់មនុស្សជាច្រើននៅប្រលានយន្តហោះកាប៊ូល ក្នុងពេលដែលប្រទេសសម្ព័ន្ធមិត្តដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងព្យាយាមជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនហើយនឹងប្រទេសសម្ព័ន្ធមិត្ត ក៏ដូចជាប្រជាពលរដ្ឋអាហ្វហ្គានីស្ថានផ្សេងៗឲ្យចេញផុតពីប្រទេសនេះ ដែលអ្នកដែលឈរនៅពីក្រោយខ្នងនៃការបំផ្ទុះគ្រាប់បែកនេះគឺជាពួក ISIS-K បានបង្កឡើងនូវបញ្ហានេះ។ មួយទៀតគឺបញ្ហាដែលខ្ញុំចង់លើកឡើងដែល គឺទាក់ទងជាមួយនឹងបញ្ហាផ្នែកមនុស្សធម៌ (Humanitarian Crisis) គឺចាប់ផ្ដើមកើតមានឡើងខ្លាំងហើយពីព្រោះដោយសារតែប្រជាពលរដ្ឋអាហ្វហ្គានីស្ថាននាពេលបច្ចុប្បន្ននេះគាត់កំពុងតែព្យាយាមគេចឲ្យផុតពីរបបគ្រប់គ្រងដោយតាលីបង់ហ្នឹង អ៊ីចឹងគាត់ព្យាយាមធ្វើម៉េចក៏ដោយឲ្យតែគាត់បានចេញទៅដល់ព្រលានយន្តហោះ ហើយគាត់បានឡើងយន្តហោះទៅកាន់បណ្ដាប្រទេសផ្សេងទៀត ដូច្នេះហើយយើងឃើញថាដោយសារបញ្ហានេះគឺប្រទេសអាហ្វហ្គានីស្ថានកំពុងជួបភាពវឹកវរខ្លាំងមែនទែន។ សំណួរទី ២៖   ពាក់ព័ន្ធនឹងវត្តមានរបស់ក្រុម ISIS-K ក៏ដូចជាក្រុមសកម្មប្រយុទ្ធតូចៗផ្សេងទៀតដែលក្រោកឡើងដើម្បីបោះបាល់ប្រឆាំងទៅនឹងក្រុមតាលីបង់នេះ...
Read More

AVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា

AVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជាAVI VoiceAVI Voice ៖ តួនាទីថ្មីរបស់ចក្រភពអង់គ្លេស នៅក្នុងអាស៊ាន និងកម្ពុជា អាស៊ានទើបតែទទួលស្វាគមន៍ការមកដល់របស់ចក្រភពអង់គ្លេស ក្នុងនាមជាដៃគូសន្ទនាទី១១ របស់ខ្លួន នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាជិកអាស៊ាន និងចក្រភពអង់គ្លេស។ ការទទួលស្វាគមន៍នូវតួនាទីថ្មីរបស់ចក្រភពអង់គ្លេសនៅក្នុងតំបន់អាស៊ាននេះ គឺជាសញ្ញាណវិជ្ជមានមួយដែលអាស៊ានអាចនឹងទទួលបានផលប្រយោជន៍ជាច្រើនលើគ្រប់វិស័យពីដៃគូសន្ទនាមួយនេះ ជាពិសេសវិស័យសេដ្ឋកិច្ច វប្បធម៌ ក៏ដូចជានយោបាយក្នុងតំបន់ ផងដែរ។ លើសពីនេះ ក្នុងនាមជាសមាជិកអាស៊ានមួយរូបកម្ពុជាក៏កំពុងតែត្រៀមខ្លួនជាពិសេស ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយនឹងចក្រភពអង់គ្លេស ហើយក៏បាននឹងកំពុងត្រៀមខ្លួនឲ្យមានកិច្ចចរចារលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់បន្ថែមទៅលើភាពជាដៃគូសន្ទនាថ្មីរវាងអាស៊ាន និងចក្រភពអង់គ្លេស ក៏ដូចជាផលប្រយោជន៍ចម្បងសម្រាប់អាស៊ាន និងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេសទៅលើវិស័យសេដ្ឋកិច្ច នាពេលអនាគត ផងដែរ។ សំណួរទី១៖ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានស្វាគមន៍ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនាទី១១។ តើអាស៊ានបានមើលឃើញនូវគុណសម្បត្តិ ក៏ដូចជាផលប្រយោជន៍អ្វីខ្លះពីចក្រភពអង់គ្លេស ទើបសម្រេចទទួលចក្រភពអង់គ្លេសចូលជាដៃគូសន្ទនាថ្មីរបស់ខ្លួន? ថ្មីៗនេះចក្រភពអង់គ្លេសបានក្លាយជាដៃគូសន្ទនាទី១១ របស់អាស៊ាន ដែលយើងឃើញហើយថាការចូលជាដៃគូសន្ទនាថ្មីរបស់ចក្រភពអង់គ្លេសនេះ វាគឺជាសញ្ញាមួយបង្ហាញពីដំណើរវិជ្ជមាននៃទំនាក់ទំនងរវាងអាស៊ាន និងចក្រភពអង់គ្លេសផ្ទាល់តែម្ដង។ ដោយឡែក បើយើងនិយាយអំពីគុណសម្បត្តិដែលអាស៊ានអាចទទួលបានពីភាពជាដៃគូថ្មីនេះគឺ...
Read More

AVI Insight ៖ បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏(Routledge)ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិន

AVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិនAVI Insightបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ចេញសៀវភៅនៅគ្រឹះស្ថានបោះពុម្ភទីក្រុងឡុងដ៏ (Routledge) ដែលផ្តោតលើ លាភ-គ្រោះនៃយុទ្ធសាស្ត្រកម្ពុជាចំពោះចិន គ្រឹះស្ថានបោះពុម្ភកម្រិតពិភពលោកនាទីក្រុងឡុងដ៏(Routledge)នៃចក្រភពអង់គ្លេស កាលពីដើមខែកក្កដា បានចេញផ្សាយសៀវភៅសិក្សាស្រាវជ្រាវមួយក្បាលស្តីពី "Cambodia China’s Strategy: Study Security Dilemmas of Embracing the Dragon" ដែលប្រែសម្រួលថា "យុទ្ធសាស្ត្រកម្ពុជាចំពោះចិន៖លាភ-គ្រោះនៃការចាប់នាគរាជ"។ ម្ចាស់ស្នាដៃនេះគឺបណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី។ ក្នុងនោះលោកបណ្ឌិតបានផ្តោត និងវិភាគលើប្រវត្តិទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា-ចិនតាំងពីក្រោយចក្រភពអង្គរ ដែលនេះត្រូវបានចាត់ទុកថាជាអ្នកជំនាញទី១នៅកម្ពុជាដែលសិក្សាលើប្រវត្តិការទូតកម្ពុជា និងបន្ទាត់នយោបាយការបរទេសកម្ពុជា-ចិន។ ជាមួយការវិភាគបែបស៊ីជម្រៅ លោកបណ្ឌិត រំពឹងថាស្មេរនេះនឹងជាឯកសារគោលថ្មីសម្រាប់ពិភពលោកនិងសាធារណៈមតិក្នុងស្រុក អាចស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីនយោបាយការបរទេសរបស់កម្ពុជា ហើយជម្រះការភ័ន្តច្រឡំនិងការយល់ខុសមកលើរដ្ឋអាស៊ានមួយនេះ៕ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា វាគ្មិន៖  បណ្ឌិតជឺនបូរាណ ច័ន្ទបូរី ដែលជាទីប្រឹក្សាយុទ្ធសាស្ត្ររបស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី
Read More

AVI Insight ៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិ

AVI InsightAVI Insight ៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិAVI InsightAVI Insight ៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិAVI InsightAVI Insight ៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិ អ្នកសារព័ត៌មាន៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃសៅរ៍ ទី៧ ខែសីហានេះ បានបិទវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពី«ការវិភាគភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស» ដែលមានសិក្ខាកាមចំនួន៣០រូបក្រោយការបណ្តុះបណ្តាលតាំងពីខែមិថុនាមក។ ក្នុងនោះ លោកប្រាក់ សម្ផស្ស ផលិតករជាន់ខ្ពស់ទទួលបន្ទុកព័ត៌មានអន្តរជាតិនៃទូរទស្សន៍ CNC ក៏ជាសិក្ខាកាមមួយរូបផងដែរ។អ្នកសារព័ត៌មានចាស់វស្សារូបនេះ បានសង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្តុះបណ្តាលរបស់ AVI ស្តីពីភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស គឺចំពេលវេលាព្រោះបច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងតំបន់និងពិភពលោកកំពុងតែរំជើបរំជួល និងក្តៅគគុក។ សម្រាប់លោក AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិ។ ជាពិសេសក្នុងពេលដែល កម្ពុជានឹងធ្វើជាម្ចាសផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និង ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ៕ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា វាគ្មិន៖ លោកប្រាក់ សម្ផស្ស ផលិតករជាន់ខ្ពស់ទទួលបន្ទុកព័ត៌មានអន្តរជាតិនៃទូរទស្សន៍ CNC
Read More

AVI Insight ៖ ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ

AVI Insight ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ AVI Insight ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ AVI Insight ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញ ប្រធានសហព័ន្ធអ្នកសារព័ត៌មាន៖ ការបើកវគ្គស្តីពីភូមិសាស្ត្រនយោបាយរបស់ AVI គឺជាការគោះជួងរំលឹកអ្នកកាសែតឱ្យចាប់អារម្មណ៍លើភូមិសាស្ត្រនយោបាយ ខណៈបញ្ហាតំបន់កាន់តែស្មុគស្មាញប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឯកឧត្តម ហ៊ុយ វណ្ណៈ បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ដែលបានបង្កើតវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស។ ក្នុងនោះ ឯកឧត្តមបានសង្កត់ធ្ងន់ថា អ្វីដែល AVI រៀបចំនេះគឺជាការគោះជួងឱ្យអ្នកសារព័ត៌មាននៅកម្ពុជាដែលនៅខ្វះសមត្ថភាពស្តីពីបញ្ហាភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេសឱ្យចាប់អារម្មណ៍កាន់តែខ្លាំងលើបញ្ហាតំបន់ និងពិភពលោកដែលកំពុងតែក្តៅគគុក។ ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យអ្នកសារព័ត៌មានពង្រឹងសមត្ថភាព បន្តខិតខំសិក្សាស្រាវជ្រាវបន្ថែមដើម្បីពង្រឹងសមត្ថភាពវិភាគ និងការផ្តល់ជាគំនិតបែបសម្រេចចិត្តដល់រដ្ឋាភិបាលនិងប្រជាជាតិទាំងមូល។ វាគ្មិន៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩

AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ {{svg_share_icon}} ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយពីប្រទេសធំៗទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងយុទ្ធនាការនៃការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរគឺអាមេរិក និងចិននៅតែបន្តការស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ ដែលប្រទេសទាំងពីរនេះសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ហើយការស៊ើបអង្កេតដើម្បីរកប្រភពដើមនេះក៏កំពុងតែដំណើរការ ដោយមានការចូលរួមសហការពីភាគីទាំងពីរ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ ស្របពេលដែលបញ្ហាទាំងអស់នេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានេះ គឺជាការធ្វើនយោបាយូបនីយកម្មរបស់ប្រទេសមហាអំណាចទាំងនោះទៅលើជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ បើក្រឡែកមកមើលប្រទេសកម្ពុជាវិញ កម្ពុជាកំពុងតែមម៉ាញឹកក្នុងការទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសសម្ព័ន្ធមិត្តដូចជា ចិន ជប៉ុន និងអាមេរិកជាដើម ដែលនេះគឺជាសញ្ញានៃការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា និងអាចទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានតទៅទៀតនាពេលឆាប់ៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការសិក្សាស្វែងយល់អំពីជំហរបស់ប្រទេសមហាអំណាចទាំងពីរទៅលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសធំៗនៅលើពិភពលោក។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងការលេចចេញដំបូងបង្អស់នៃវីរុសកូវីដ ឬដើមកំណើតនៃវីរ៉ុសកូវីដ-១៩ យើងឃើញថា ប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន នៅតែបន្តធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក...
Read More

AVI Voice ៖ ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា

AVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា {{svg_share_icon}} សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន? ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖  ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម  ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក...
Read More

AVI Insight ៖ AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ

AVI Insight AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំAVI Insight AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំAVI Insight AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ នៅថ្ងៃទី២៣ ខែកក្កដានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយវិទ្យាស្ថាននិន្នាការសេដ្ឋកិច្ចចិន (China Institute of Economic Trend) និងបណ្ដាញសារព័ត៌មានសេដ្ឋកិច្ចចិន (China Economic Net) នឹងរៀបចំវេទិកាស្តីពី « កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា» នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣:០០-១៦:៣០ នាទីរសៀល។ ក្នុងវេទិកានេះ អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានវិទ្យាស្ថានចក្ខុសវិស័យអាស៊ី រួមទាំងអ្នកជំនាញសេដ្ឋកិច្ចនិងនយោបាយពីប្រទេសចិននិងកម្ពុជាសរុប១៤រូប នឹងចែករំលែកពីទស្សនទានជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំងពីរ។ ចំពោះវេទិកាធំបំផុតមួយមិនធ្លាប់មាននេះ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខវិស័យអាស៊ី ដែលមានវត្តមានដែរនោះ បានអះអាងថា វេទិកាខាងមុខនឹងជាឱកាសសំខាន់សម្រាប់...
Read More
1 6 7 8 9 10 21

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.