Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

AVI Voice: អ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?

AVI Voiceអ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?AVI Voiceអ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន?AVI Voiceអ្វីទៅជាកិច្ចព្រមព្រៀងបៃតងអាស៊ាន? ក្នុងអាណត្តិប្រធានអាស៊ានលើកទី៣ របស់ខ្លួន កម្ពុជាបានផ្ដួចផ្ដើមក្នុងការបង្កើតឱ្យមានឡើងនូវកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដែលផ្ដោតសំខាន់ទៅលើការនាំឱ្យតំបន់អាស៊ានទៅរកចីរភាព និងការអភិវឌ្ឍន៍បៃតង។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត កែវ ពិសិដ្ឋ បានពន្យល់អំពីកិច្ចព្រមព្រៀងបៃតងអាស៊ាន និងបានរៀបរាប់អំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងមួយនេះចំពោះការជម្រុញដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃតំបន់អាស៊ាន ក៏ដូចជាផលប្រយោជន៍សម្រាប់សមាជិកអាស៊ានទាំងអស់ផងដែរ។ សំណួរទី១៖ នៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ដែលប្រព្រឹត្តឡើងកាលពីខែសីហាឆ្នាំ២០២២កន្លងទៅ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឡើងនូវការបង្កើតនិងការគាំទ្រពីថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានទាំងអស់ទៅលើគំនិតផ្ដួចផ្ដើមថ្មីមួយដែលឱ្យឈ្មោះថា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ នៅក្នុងការដឹកនាំទៅរកចីរភាពនិងការអភិវឌ្ឍបៃតង។ ជាបឋម តើអ្វីទៅជា «កិច្ចព្រមព្រៀងបៃតងអាស៊ាន» ឬក៏ហៅកាត់ថា «ASEAN Green Deal» នេះ?  ទាក់ទងជាមួយនឹងកិច្ចព្រមព្រៀងបៃតងអាស៊ាននេះគឺជាគំនិតផ្តួចផ្តើមមួយដ៏សំខាន់ ដែលសម្តេចនាយករដ្ឋមន្ត្រី គាត់បានលើកឡើងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាននៅពេលកន្លងទៅ គឺក្នុងគោលបំណងដើម្បី ទៅរកចីរភាព និងការអភិវឌ្ឍបៃតង ប៉ុន្តែបើយើងនិយាយជាក់លាក់ថាតើនិយមន័យនៃពាក្យថា «ASEAN Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងអាស៊ាន» ហ្នឹងមានន័យថាមិច វាមានទាន់មានការបញ្ជាក់ច្បាស់ថាតើScopeហ្នឹងវាទៅដល់កម្រិតណាឱ្យជាក់លាក់ទេ។ តាមឮដំណឹងថាយើងមានក្រុមការងាររបស់រាជរដ្ឋាភិបាលកំពុងតែសិក្សាលម្អិតបន្ថែមទៀតទៅលើវិសាលភាពនិងយន្តការណ៍នៃការកំណត់នូវកិច្ចព្រមព្រៀងបៃតងអាស៊ាន។ បើតាមខ្ញុំដឹងវាអាចទៅជាក្របខ័ណ្ឌ ឬជាមគ្គុទេសក្នុងការកិច្ចសហប្រតិបត្តិការអាស៊ានទៅលើវិស័យបរិស្ថានក៏ដូចវិស័យអភិវឌ្ឍសេដ្ឋកិច្ចទាំងមូល។ បើយើងពិនិត្យមើលប្រហែលជា ធម្មជាតិនៃការបង្កើតនូវកិច្ចព្រមព្រៀងនេះអាចខុសពីរបៀបដែលគេធ្វើឡើងនៅខាងអឺរ៉ុប ដោយគេនៅខាងអឺរ៉ុបហ្នឹងគេមានពាក្យស្រដៀងគ្នាដែរ គេហៅថា «EU Green Deal» ឬ«កិច្ចព្រមព្រៀងបៃតងរបស់អឺរ៉ុប» ដោយនោះគឺជាNatureរបស់EU វាជាប្លុកមួយ ដែលគាត់មានកិច្ចព្រមព្រៀងហើយ គាត់ដាក់ជាគោលការណ៍ច្បាប់ដើម្បីឱ្យសមាជិកនីមួយៗអនុវត្តតែម្តង ហើយគាត់គៀងគជំរុញឱ្យរដ្ឋាភិបាលតាមប្រទេសមួយៗ...
Read More

AVI Voice: យុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោក

AVI Voiceយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោកAVI Voiceយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោកAVI Voiceយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ជប៉ុន និងផលប៉ះពាល់ចំពោះតំបន់និងពិភពលោក កាលពីចុងឆ្នាំ២០២២ ជប៉ុនក្រោមរដ្ឋបាលរបស់នាយករដ្ឋមន្ត្រី Fumio Kishida បានប្រកាសដាក់ចេញនូវយុទ្ធិសាស្រ្តសន្តិសុខជាតិថ្មី ក្នុងការពង្រឹងសមត្ថភាពការការពារសន្តិទាំងថ្នាក់ជាតិ និងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត Neth Thida Chanthima បានពន្យល់ជាមូលដ្ឋានអំពីសន្តិសុខជាតិរបស់ជប៉ុន និងសារៈសំខាន់ចំពោះវិស័យការពារជាតិរបស់ប្រទេសជប៉ុន ក៏ដូចជាផលប៉ះពាល់នៃយុទ្ធសាស្រ្តថ្មីនេះចំពោះតំបន់ និងពិភពលោកទាំងមូលផងដែរ។ សំណួរទី១៖ ប្រទេសជប៉ុនទើបតែបង្ហាញយុទ្ធសាស្ត្រថ្មីរបស់ខ្លួនស្តីពីសន្តិសុខជាតិកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រី Fumio Kishida។ ជាដំបូង ដើម្បីពង្រីកការយល់ដឹងអំពីប្រធានបទនេះ សូម (វាគ្មិន) សង្ខេប និងពន្យល់អំពីនិយមន័យនៃយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ប្រទេសជប៉ុននេះ ហើយតើវាមានសារៈសំខាន់យ៉ាងណាចំពោះវិស័យការពារជាតិរបស់ប្រទេសជប៉ុន ក៏ដូចជាក្នុងតំបន់? ដូចដែលយើងដឹងនៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៣ ប្រទេសជប៉ុនបានបង្ហាញយុទ្ធសាស្រ្តសន្តិសុខជាតិនិងការពារជាតិថ្មីមួយ ដែលជាសញ្ញាមួយនៃយោធាដ៏ធំបំផុតដែលបានបង្កើតឡើងចាប់តាំងពីសង្គ្រាមលោកលើកទីពីរ ក្នុងគោលបំណងដើម្បីស្វែងរកការឆ្លើយតបរបស់ប្រទេសទៅនឹងការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងបរិយាកាសសន្តិសុខក្នុងតំបន់ និងពិភពលោក ដែលរាប់បញ្ចូលទាំងការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងឆ្លុះបញ្ចាំងពីភាពងាយរងគ្រោះកាន់តែខ្លាំងឡើងរបស់ជប៉ុនជាមួយប្រទេសជិតខាង។ ជាផ្នែកមួយនៃយុទ្ធសាស្ត្រសន្តិសុខថ្មីនេះ ប្រទេសជប៉ុនបានអនុម័តឯកសារថ្មីចំនួនបីគឺ៖ យុទ្ធសាស្ត្រសន្តិសុខជាតិ គោលការណ៍ណែនាំកម្មវិធីការពារជាតិ និងកម្មវិធីការពារពាក់កណ្តាលអាណត្តិ ដែលផ្តល់ការណែនាំជាយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុតសម្រាប់ផ្នែកការទូត ការពារជាតិ សន្តិសុខសេដ្ឋកិច្ច បច្ចេកវិទ្យា...
Read More

AVI Voice: ការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរ

AVI Voiceការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរAVI Voiceការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរAVI Voiceការរំលឹកខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប និងមាគ៌ាអនាគតសម្រាប់ទំនាក់ទំនងអង្គការតំបន់ទាំងពីរ ទំនាក់ទំនងរវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុបបានឈានមកដល់រយៈពេល៤៥ឆ្នាំ ដែលនេះបានបង្ហាញអំពីភាពរឹងមាំនៃទំនាក់ទំនងរបស់អង្គការតំបន់ទាំងពីរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានពន្យល់អំពីសារៈសំខាន់នៃទំនាក់ទំនងរវាងអាស៊ាន និងសហភាពអឺរ៉ុប ដោយបានបង្ហាញអំពីសក្តានុពលនៃការអភិវឌ្ឍន៍និងកិច្ចសហប្រតិបត្តិការរវាងតំបន់និងតំបន់ ក៏ដូចជាបង្ហាញអំពីចក្ខុវិស័យរបស់មេដឹកនាំរបស់អង្គកាតតំបន់ទាំងពីរនេះផងដែរ។ សំណួរទី១៖  កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ សហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំនូវកិច្ចប្រជុំកំពូលរំលឹកខួបអនុសាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរខួបលើកទី៤៥ នៃទំនាក់ទំនងរវាងអង្គការតំបន់ទាំងពីរ នៅឯទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក ដែលកម្ពុជាបានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះជាមួយនឹងឯកឧត្ដម Charles Michel ដែលជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ ជាបឋម ខ្ញុំអាចសូមឱ្យលោកបណ្ឌិតជួយរំលេចសង្ខេបអំពីទំនាក់ទំនងកន្លងមកក្នុងរយៈពេល៤៥ឆ្នាំ រវាងសហភាពអឺរ៉ុប និងអាស៊ានយើងនេះ បាទសូមអញ្ជើញលោកបណ្ឌិត។ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ៖ អង្គការតំបន់អាស៊ាន  និង EU សហគមន៍អឺរ៉ុប គឺជាអង្គការពីរ ដែលលេចធ្លោនៅក្នុងពិភពលោក ហើយក៏ជាអង្គការពីរដែលមានភាពជោគជ័យច្រើន គឺនៅក្នុងការជំរុញស្ថេរភាពសន្តិសុខក្នុងតំបន់...
Read More

AVI Voice: យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់លោក ចូ បៃដិន

រដ្ឋាភិបាលស.រ.អ.របស់លោក ចូ បៃដិន ទើបតែបានដាក់ចេញនូវសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ខ្លួន ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ លោក បោង ច័ន្ទសម្បត្តិ បានពន្យល់អំពីខ្លឹមសារគោលនៃសៀវភៅយុទ្ធសាស្រ្តសន្តិសុខជាតិថ្មីរបស់ស.រ.អ.ក្រោមការដឹកនាំរបស់លោក ចូ បៃដិន និងឆ្លុះបញ្ចាំងអំពីចក្ខុវិស័យសន្តិសុខនាពេលអនាគតសម្រាប់ស.រ.អ. ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលផងដែរ។ កម្រងសំណួរ – ចម្លើយលើប្រធានបទ សំណួរទី១៖ កាលពីខែតុលា ឆ្នាំ២០២២កន្លងទៅនេះ សហរដ្ឋអាមេរិក នៃរដ្ឋបាលលោកចូបៃដិនបានដាក់ចេញនូវយុទ្ធសាស្ត្រថ្មីមួយ ដើម្បីជាផែនទីចង្អុលបង្ហាញសម្រាប់ការអនុវត្តជារួមនៅក្នុងការថែរក្សាទៅលើផ្នែកសន្តិសុខជាតិរបស់ខ្លួន។ ជាបឋម ថាតើអ្វីទៅដែលជាយុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកនេះ? ពីដំបូងមុននឹងយើងមើលទៅលើ ថាតើយុទ្ធសាស្ត្រសន្តិសុខជាតិរបស់រដ្ឋបាលលោកបៃដិនបានដាក់ចេញនូវគោលការណ៍ក៏ដូចជាចំណុចអ្វីខ្លះ យើងគួរតែមើលសិនថាតើអ្វីទៅគឺជាឯកសារមួយនេះ។ បើសិនជាយើងមើលទៅលើប្រភពដើមរបស់វា យុទ្ធសាស្ត្រសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក គឺជាឯកសារមួយដែលអំណាចនីតិប្រតិបត្តិ មានន័យថាសេតវិមានរបស់សហរដ្ឋអាមេរិក គឺត្រូវតែបញ្ជូនទៅឱ្យសភារបស់ខ្លួនដើម្បីផ្តល់ ដំណឹងទៅដល់សមាជិកសភាឱ្យដឹង ថាតើអំណាចនីតិប្រតិបត្តិរបស់សហរដ្ឋអាមេរិកមាននូវអ្វីទៅដែលជាយុទ្ធសាស្ត្ររួមរបស់សហរដ្ឋអាមេរិក។ ជាទូទៅឯកសារនេះបើយោងតាមច្បាប់មាត្រាទី៦០៣នៃច្បាប់ក្នុងការកំណែទម្រង់ក្រសួងការពារជាតិសហរដ្ឋអាមេរិកឆ្នាំ១៩៨៦ បានចែងថាឯកសារនេះគួរតែបញ្ជូនពីអំណាចនីតិប្រតិបត្តិទៅកាន់សភាជារៀងរាល់ឆ្នាំ ប៉ុន្តែកន្លងចាប់ពីឆ្នាំ១៩៨៧មកដល់ថ្ងៃនេះគឺថាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺមិនបានបញ្ជូនទៅជារៀងរាល់ឆ្នាំទេ គឺតែងតែមានការចន្លោះពី៣ឆ្នាំ ២ឆ្នាំ ហើយជួនកាលទៅដល់៤ឆ្នាំផងដែរ។ ក្នុងឯកសារនេះ គឺកាលពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២២ថ្មីៗនេះ ដូចបានលើកឡើងអម្បាញ់មិញ រដ្ឋបាលលោកចូបៃដិនបានដាក់ឯកសារសន្តិសុខជាតិលើកដំបូងរបស់ខ្លួន ក្នុងនោះគឺបានចែងអំពីអត្ថប្រយោជន៍ គោលដៅ ក៏ដូចជាចក្ខុវិស័យរបស់ខ្លួនក្រោមការដឹកនាំរបស់លោកចូបៃដិនផងដែរ។ សំណួរទី២៖ តើមានអ្វីដែលជាចំណុចថ្មីក៏ដូចជាការប្រែប្រួលទៅលើយុទ្ធសាស្ត្រសន្តិសុខជាតិ នៅក្នុងសៀវភៅថ្មីមួយនេះ ហើយវាបានឆ្លុះបញ្ចាំងអ្វីខ្លះអំពីគោលបំណងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅក្នុងវិស័យសន្តិសុខជាតិ និងពិភពលោកទាំងមូលនាពេលអនាគតផងដែរ? ដើម្បីឱ្យបងប្អូនអ្នកស្ដាប់បានយល់បន្ថែមទៅលើ ភាពខុសគ្នារវាងការដឹកនាំរបស់លោកបៃដិនហើយនិងលោកប្រធានាធិបតីត្រាំកាលពីឆ្នាំដែលគាត់ទើបចុះចេញពីតំណែងកាលពីឆ្នាំ២០២១។...
Read More

AVI Voice: ការឆ្លុះបញ្ចាំងទៅលើលទ្ធផល នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក

កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) បានពាំនាំមកនូវលទ្ធផលផ្លែផ្ការជាច្រើន និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់ និងជាមួយប្រទេសជាដៃគូដទៃទៀត ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិខុសប្រកបដោយភាពសុខដុម»។ ក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធិ បានរៀបរាប់អំពីរបៀបវារៈនិងលទ្ធផលសម្រេចបាននៃកិច្ចប្រជុំនេះ និងបង្ហាញអំពីចក្ខុវិស័យរបស់អាស៊ានក្នុងការលើកស្ទួយវិស័យការពារជាតិ សម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់។ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបាននូវភារកិច្ចធ្ងន់ និងសំខាន់ៗជាច្រើនក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ដែលបានរៀបចំកិច្ចប្រជុំនានាក្នុងក្របខណ្ឌអាស៊ាន ដែលចុងក្រោយនេះបន្ទាប់ពីកម្ពុជាបានបញ្ចប់នូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំមហាសន្និបាទអន្តរសភាអាស៊ានលើកទី៤៣ កម្ពុជាក៏បានបិទបញ្ចប់នូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ ក្រោមមូលបទ «សាមគ្គីភាព ដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»ដែលកិច្ចប្រជុំនេះដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំផងដែរ។ សំណួរទី១៖ ជាបឋម តើកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកមានរបៀបវារៈដូចម្ដេចខ្លះ? និងបានពិភាក្សាទៅលើបញ្ហា ក៏ដូចជាស្វែងរកដំណោះស្រាយអ្វីខ្លះចំពោះបញ្ហាទាំងនោះ? កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក គឺជាយន្តការមួយសំខាន់ នៅក្នុងក្របខណ្ឌអាស៊ាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកវិស័យការពារជាតិ ផ្នែកយោធា នៅក្នុងតំបន់ និងក្រៅតំបន់។ គឺយើងមានបូក យើងមានបណ្តាប្រទេសដែលជាសមាជិកនូវកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺមានប្រទេសទាំង ៨ ដូចនេះគឺ អាស៊ាន-បូក ៨។ ដែលនេះគឺជាយន្តការមួយដើម្បីជំរុញនូវការផ្លាស់ប្តូរគំនិត...
Read More

AVI Voice : គំនិតផ្តួចផ្តើមសន្តិសុខសកល (GSI) របស់ប្រទេសចិន ក្នុងការថែរក្សាសន្តិភាពក្នុងយុគសម័យថ្មី

វិស័យសន្តិសុខនៅក្នុងបរិបទនៃការប្រកួតប្រជែងមហាអំណាចបច្ចុប្បន្ន កំពុងតែមានការកើនឡើងនូវយុទ្ធសាស្រ្តជាបន្តបន្ទាប់។ ជាក់ស្ដែងប្រទេសចិនក្រោមការដឹកនាំរបស់លោក ស៊ី ទើបតែបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីមួយគឺ «គំនិតផ្ដួចផ្ដើមសន្តិសុខសកល – Global Security Initiatives» ដែលនឹងផ្ដោតទៅលើការថែរក្សាសន្តិសុខរួមទាំងជាតិ តំបន់ និងអន្តរជាតិ។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា លី ន័ររី នឹងបកស្រាយអំពីចក្ខុវិស័យរបស់ប្រទេសចិនលើគំនិតផ្ដួចផ្ដើមនេះចំពោះសន្តិសុខសកលជារួម និងផលប៉ះពាល់ទៅកាន់ការប្រកួតប្រជែងមហាអំណាច។ សំណួរទី១៖   តើអ្វីជាគំនិតផ្តួចផ្តើមសន្តិសុខសកល ឬដែលហៅថាGSIនេះ? តើអ្វីទៅជាចក្ខុវិស័យរបស់ប្រទេសចិនក្នុងការបង្កើតឡើងនូវគំនិតផ្ដួចផ្ដើមសន្តិសុខសកលនេះឡើង? គំនិតផ្តួចផ្តើមសន្តិសុខសកល ឬ Global Security Initiative (GSI) នេះ ជាយុទ្ធសាស្រ្តថ្មីមួយក្នុងគោល នយោបាយការបរទេសរបស់ចិន ដែលលោកប្រធានាធិបតី ស៊ី ជីនពីងបានដាក់ចេញអំឡុងពេលវេទិកា Boao សម្រាប់សន្និសីទអាស៊ីប្រចាំឆ្នាំ 2022។ គំនិតផ្តួចផ្តើមនេះ មានចរិតលក្ខណៈស្របតាមគោលនយោបាយការបរទេសថ្មី របស់ចិន។ ជាក់ស្តែង GSI ផ្តោតលើការប្តេជ្ញាធំៗចំនួន៦ គឺ៖ ទី១ រក្សានូវសន្តិសុខរួម គ្រប់ជ្រុងជ្រោយ ដែលមានការសហការ និងប្រកបដោយចីរភាព, ទី២ គោរពនូវអធិបតេយភាព និងបូរណភាពនៃប្រទេសទាំងអស់, ទី៣ គោរពនូវគោលបំណង និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ,...
Read More

AVI Voice: លទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ាន

AVI Voiceលទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ានAVI Voiceលទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ានAVI Voiceលទ្ធផលនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (អាយប៉ា) និងសារៈសំខាន់ចំពោះសហគមន៍អាស៊ាន សំណួរទី១៖   កាលពីថ្ងៃទី២០​ដល់ថ្ងៃទី២៥ ខែវិច្ឆិកា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ឬក៏ហៅថាអាយប៉ា នៅឯសណ្ឋាគារសុខា រាជធានីភ្នំពេញ ដែលរៀបចំដោយសភាជាតិកម្ពុជា ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីនិរន្តរភាព បរិយាប័ន្ន និងភាពធន់របស់អាស៊ាន»។ ជាបឋម សូម (វាគ្មិន) ជួយពន្យល់បន្តិចអំពី ថាតើអ្វីទៅជាមហាសន្និបាតអន្តរសភាអាស៊ាន? ហើយនៅក្នុងឆ្នាំនេះដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តើកិច្ចប្រជុំមហាសន្និបាតអន្តរសភាអាស៊ានត្រូវបានប្រារឰឡើងដោយមានរបៀបវារៈដូចម្តេចខ្លះ?  នៅក្នុងកម្មវិធីនៃការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាននេះ យើងឃើញចែកចេញជាពីរផ្នែកធំៗ៖ ទីមួយ៖ គឺការជួបប្រជុំទល់មុខរវាងថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ហើយនិងមេដឹកនាំនៃស្ថាប័នរដ្ឋសភា របស់ប្រទេសសមាជិកអាស៊ានទាំង១០ ដែលបានជួបរួចម្ដងមកហើយ កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ។ នោះគឺជាការជួបប្រជុំទល់មុខកម្រិតខ្ពស់បំផុតរវាងថ្នាក់ដឹកនាំមក ពីផ្នែករដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ានហើយនិងថ្នាក់ដឹកនាំកំពូលនៃស្ថាប័នរដ្ឋសភា។ ក្រោយមកទៀត គឺទាក់ទងទៅនឹងមហាសន្និបាតអន្តរសភាអាស៊ាន យើងហៅថាមហាសន្និបាតលើកទី៤៣របស់អាយប៉ា ដែលបានប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកាកន្លងទៅនេះ។ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ កម្ពុជាបានលើកឡើងនូវរបៀបវារៈនៃកិច្ចប្រជុំនោះ ដែលកិច្ចប្រជុំនោះរួមមាន ការ ជួបប្រជុំរវាងគណៈកម្មការប្រតិបត្តិនៃអន្តរសភារបស់អាស៊ាន មានន័យថាថ្នាក់ដឹកនាំកំពូលនៃស្ថាប័នរដ្ឋសភាមកពីប្រទេសអាស៊ានទាំង១០ ដែលកម្ពុជាជាប្រធាននៃកិច្ចប្រជុំមហាសន្និបាតអន្តរសភាលើកទី៤៣នេះ។ហើយមានកម្មវិធីបើករួមទាំងកម្មវិធីជួបប្រជុំទៅតាមគណៈកម្មការបច្ចេកទេស...
Read More

AVI Voice : ភាពតានតឹង និងលទ្ធផលនៃជំនួបប្រវត្តិសាស្រ្តរបស់លោក ជូ បៃដិន និងលោក ស៊ី ជិនពីង

AVI Voice ភាពតានតឹង និងលទ្ធផលនៃជំនួបប្រវត្តិសាស្រ្តរបស់លោក ជូ បៃដិន និងលោក ស៊ី ជិនពីងAVI Voice ភាពតានតឹង និងលទ្ធផលនៃជំនួបប្រវត្តិសាស្រ្តរបស់លោក ជូ បៃដិន និងលោក ស៊ី ជិនពីងAVI Voice ភាពតានតឹង និងលទ្ធផលនៃជំនួបប្រវត្តិសាស្រ្តរបស់លោក ជូ បៃដិន និងលោក ស៊ី ជិនពីង ការប្រកួតប្រជែងមហាអំណាចគឺជាបញ្ហាមួយដ៏គួរឱ្យស្មុគស្មាញ និងមានភាពតានតឹងបំផុតក្នុងបរិបទបច្ចុប្បន្ន ដែលវាបានជះឥទ្ធិពលច្រើនដល់តំបន់ និងពិភពលោកទាំងមូល។ ប៉ុន្តែក្រោយពីជំនួបផ្ទាល់ទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចទាំងពីរគីលោក Joe Biden និងលោក Xi Jinping នៅទឹកដីប្រទេសឥណ្ឌូនេស៊ីរួច គេអាចរំពឹងថាភាពតានតឹងរវាងប្រទេសទាំងពីរអាចនឹងសម្រាលបានមួយកម្រិតតាមរយៈការជជែងគ្នាដោយផ្ទាល់ដើម្បីស្វែងរកដំណោះស្រាយរួមជាស្នូល។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានបកស្រាយអំពីលទ្ធផលជារួមនៃជំនួបទ្វេភាគីនេះ និងស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរក្រោយពេលនៃជំនួនទ្វេភាគីនេះ។ សំណួរទី១៖ ជាបឋម តើ (វាគ្មិន) យល់ឃើញយ៉ាងណាចំពោះជំនួបមួយនេះ? ហេតុអ្វីបានជាជំនួបទ្វេភាគីមួយនេះត្រូវបានសាធារណៈជនចាប់អារម្មណ៍ខ្លាំងនៅមុនកិច្ចប្រជុំកំពូលG20 មកដល់? ជំនួបនេះគឺជាជំនួបលើកដំបូងបំផុតសំរាប់មេដឹកនាំប្រទេសមហាអំណាចទាំងពីរ ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃឌិន ឡើងកាន់អំណាចនៅឆ្នាំ២០២១ ដែលរាល់ជំនួបរវាងមេដឹកនាំទាំងពីរគឺធ្វើឡើងតាម...
Read More

AVI Voice: លទ្ធផលសំខាន់ៗ និងកិត្តិនាមកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១

AVI Voiceលទ្ធផលសំខាន់ៗ និងកិត្តិនាមកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១AVI Voiceលទ្ធផលសំខាន់ៗ និងកិត្តិនាមកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១AVI Voiceលទ្ធផលសំខាន់ៗ និងកិត្តិនាមកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ សំណួរទី១៖   កម្ពុជាទើបតែបានបញ្ចប់នូវការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានាផងដែរ ក្នុងនាមជាប្រធានប្តូរវេនអាស៊ាននៅក្នុងឆ្នាំ២០២២ កាលពីប៉ុន្មានថ្ងៃមុននេះ។ កិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំនេះក៏បានបញ្ចប់ទៅដោយរលូន និងផ្លែផ្កាក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា ឬ ASEAN A.C.T: Addressing Challenges Together» ដែលវាកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្របសម្រួលនិងរៀបចំយ៉ាងយកចិត្តទុកដាក់ជាទីបំផុត សម្រាប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។ ជាបឋម សូម (វាគ្មិន) រៀបរាប់ត្រួសៗអំពីលទ្ធផលជារួមនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ក៏ដូចជាកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ នៅរាជធានីភ្នំពេញនេះ?  កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ជាពិសេសកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ឬ East Asia Summit គឺបានជោគជ័យ ផ្លែផ្កាល្អប្រសើរ លើសពីការរំពឹងទុក ពីព្រោះថាយើងឃើញថាបញ្ហានៅក្នុងតំបន់ និងអន្តរជាតិ គឺកាន់តែស្មុគស្មាញ ហើយពិបាកនឹងរកដំណោះស្រាយ ឬគោលជំហររួម ក៏ប៉ុន្តែកម្ពុជាយើងដែលជាប្រធានអាស៊ានហ្នឹង...
Read More

AVI Voice: ស្វែងយល់ពីសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន និងខ្លឹមសារនៃលទ្ធផល

AVI Voiceស្វែងយល់ពីសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន និងខ្លឹមសារនៃលទ្ធផលAVI Voiceស្វែងយល់ពីសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន និងខ្លឹមសារនៃលទ្ធផលAVI Voiceស្វែងយល់ពីសមាជជាតិលើកទី២០នៃគណបក្សកុម្មុនីស៏ចិន និងខ្លឹមសារនៃលទ្ធផល សំណួរទី១៖   គណបក្សកុម្មុនីស៏ចិនទើបតែបញ្ចប់នូវសមាជជាតិរបស់ខ្លួនលើកទី២០ កាលពីខែមុននេះហើយជារួមលទ្ធផលនៃសមាជជាតិលើកនេះ ដូចដែលអ្នកវិភាគជាច្រើនបានរំពឹងទុកទាក់ទងនឹងការផ្លាស់ប្តូរ ការសារើថ្នាក់ដឹកនាំរបស់គណបក្ស និងក្នុងជួររដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតចិនផងដែរ។ ជាដំបូងតើសមាជជាលើកទី២០នេះសម្រេចបានលទ្ធផលសំខាន់ៗអ្វីខ្លះ ហើយហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះតំបន់និងពិភពលោក ក៏ដូចជាត្រូវបានសហគមន៍អន្តរជាតិ ជាពិសេសលោកខាងលិចយកចិត្តទុកដាក់ចំពោះការជួបជុំមួយនេះ?  ខ្ញុំសូមលើកជាការណែនាំបន្តិចមុននឹងខ្ញុំចាប់ផ្តើមទៅដល់ចំណុចសំខាន់ៗមួយចំនួន ទាក់ទងទៅនឹងលទ្ធផលសំខាន់ៗទៅនឹងសមាជជាតិលើកទី២០របស់សាធារណរដ្ឋប្រជាមានិតចិន។ យើងដឹងហើយថាចិនទើបតែបានបញ្ចប់ទៅនៃសមាជជាតិលើកទី២០ដែលយើងហៅថា National Congress។ សមាជជាតិលើកទី២០គឺជាការជួបជុំគ្នាដ៏ធំមួយនៅក្នុងប្រទេសចិន ដែលមានសមាជិកចូលរួមប្រមាណជាងពីរពាន់បីរយជាងនាក់នៅលើកទី២០នេះ ហើយប្រព្រឹត្តទៅនៅក្នុងរយៈពេលប្រាំឆ្នាំម្ដង។ សារៈសំខាន់របស់វានោះ គឺយើងអាចប្រៀបបានទៅនឹងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក៏ដូចជាអគ្គលេខាធិការនៃគណបក្សកុម្មុនីស៏ចិន ហើយបើសិនយើងប្រៀបធៀបជាមួយនឹងប្រទេសអាមេរិកនោះ គឺជាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីដូចគ្នា។ សារៈសំខាន់នោះ ដោយសារតែយើងប្រៀបទៅពេលដែលយើងចាប់ផ្តើមតាមដានទៅលើការបោះឆ្នោតក្នុង៤ឆ្នាំម្ដងនៅសហរដ្ឋអាមេរិកហ្នឹង គឺយើងគិតថាការចាប់អារម្មណ៍ហ្នឹងមានលក្ខណៈស្មើគ្នា ចំពោះការចាប់អារម្មណ៍ទៅលើសមាជជាតិរបស់ចិននេះ។ ដោយគ្រាន់តែចិនជាប្រព័ន្ធកុម្មុនីស៏ចិនដែលគ្មានការប្រកួតប្រជែងជាមួយគណបក្សផ្សេងទៀតនោះទេ ប៉ុន្តែគ្រាន់តែជាការជួបជុំគ្នានៅក្នុងជួរគណបក្សកុម្មុនីស៏ចិនដោយខ្លួនឯងផ្ទាល់។ ហើយតាមខ្ញុំសង្កេតឃើញ គឺមានការចាប់អារម្មណ៍តាំងតែពីមុនការបើកកិច្ចប្រជុំមួយនេះច្រើន ឬមួយក៏ការចាប់ផ្តើមពិភាក្សាទៅលើបញ្ហាមួយចំនួននៅក្នុងសមាជជាតិនេះ ហើយជាពិសេសនោះ គឺយើងឃើញសារព័ត៌មានអន្តរជាតិ ជាពិសេសសារព័ត៌មានលោកខាងលិចនោះមានការយកចិត្តទុកដាក់ខ្លាំង ដោយសារតែនៅក្នុង National Congress របស់ចិនមានការផ្លាស់ប្តូរនៃLeadership ឬថ្នាក់ដឹកនាំនៅក្នុងប្រទេសចិន ទោះបីជាយើងឃើញថា ស៊ី ជីនពីង នៅតែបន្តជាប្រធានាធិបតីរបស់ប្រទេសចិន ក៏ដូចជាតួនាទីជាអគ្គលេខាធិការនៃគណបក្សកុម្មុនីស៏ចិនជាលើកទី៣ក៏ដោយ ប៉ុន្តែវាមានការផ្លាស់ប្តូរលើCentral Committeeមួយចំនួន។...
Read More
1 2 3 4 5 6 19

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.