Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Insight

AVI Insight ៖ ដើម្បីបន្តអាជីវកម្មក្នុងសម័យកូវីដ ក្រុមហ៊ុនត្រូវប្តូរយុទ្ធសាស្ត្រទីផ្សារបែបប្រពៃណី

ក្នុងសម័យកូវីដនេះ អាជីវកម្មមួយ ភាគធំ បានកំពុង រង ផល ប៉ះពាល់ ត្បិត អី ពលរដ្ឋ បាន កាត់បន្ថយការធ្វើដំណើរ ឬកន្លែងកំសាន្ត ដែលជាពេលធ្វើឱ្យអាជីវកម្មប្រឈម ប៉ុន្តែនៅថ្ងៃនេះ លោកហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technology បាន បង្ហាញ ពីបទពិសោធន៍ របស់ ខ្លួន ដែល ធ្វើឱ្យអាជីវ កម្មនៅ តែបន្តដំណើរការ។ នោះគឺការប្តូរយុទ្ធសាស្ត្រទីផ្សារដែលត្រូវផ្តោតលើអនឡាញ ឬ Digital Marketing និងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនិងបណ្តាញសង្គម។ ការនេះបានធ្វើឱ្យអាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះនៅតែអាចបន្តដំណើរការនិងប្រាក់ចំណេញទន្ទឹមនឹងមានការបិទក្រុមហ៊ុនមួយចំនួន។ វាគ្មិន៖ លោកហៃ ភារម្យ នាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យា SP Technology ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ សុខភាព វិស័យអចលនទ្រព្យនៅដើមឆ្នាំ ២០២១ ក្នុងអំឡុងពេលកូវីដ១៩

ប្រធានបទ ៖ សុខភាព វិស័យអចលនទ្រព្យនៅដើមឆ្នាំ ២០២១ ក្នុងអំឡុងពេលកូវីដ១៩ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ វិស័យអចលនទ្រព្យនៅកម្ពុជាក៏ប្រឈមដោយចៀសមិនផុតនោះទេ ប៉ុន្តែនៅមានសកម្មភាពតិចតួច។ នេះគឺជាការបញ្ជាក់ពី លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនទ្រព្យកម្ពុជា។ យ៉ាងណាក៏ដោយលោក អះអាងថា វិស័យនេះ គឺមិនទាន់ដល់បន្ទាត់ក្រហមឬក្ស័យធននោះទេ។វាគ្មិន៖ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនទ្រព្យកម្ពុជាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ ការរីកចម្រើនរបស់ក្រុមហ៊ុនគឺត្រូវផ្តោតលើការពង្រីកធនធានមនុស្ស

លោកច្រឹក សុខនីម ៖ ការរីកចម្រើនរបស់ក្រុមហ៊ុនគឺត្រូវផ្តោតលើការពង្រីកធនធានមនុស្សលោក ច្រឹក សុខនីម នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ បានលើកឡើងថា ក្នុងរយៈពេល ៦ ឆ្នាំកន្លងមកនេះ កត្តាដែលធ្វើឱ្យក្រុមហ៊ុនរីកចម្រើននាពេលបច្ចុប្បន្នគឺការពង្រឹងធនធានមនុស្ស។ នាយកប្រតិបត្តិរូបនេះ បានណែនាំដល់សហគ្រិនថ្មីៗ ត្រូវតែមានទស្សនវិស័យច្បាស់លាស់ ហើយត្រូវដឹងពីចំណុចពិសេសដែលទទួលបានផលប្រយោជន៍ពីអាជីវកម្ម។ លោកបន្តថា បើអ្នកវិនិយោគគិនថ្មីៗចង់ចេញរកស៊ី ត្រូវធ្វើការជាមួយអ្នកមានជំនាញនិងបទពិសោធន៍ក្នុងវិស័យនោះ។វាគ្មិន៖ ច្រឹក សុខនីម នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Century 21 Mekong និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ បញ្ហាប្រឈម និងឱកាសរបស់សហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងយុគ្គសម័យឌីជីថល

បញ្ហាប្រឈម និងឱកាសរបស់សហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងយុគ្គសម័យឌីជីថលកាលពីថ្ងៃទី ២៣ និង ២៤ ខែមីនានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី និងដៃគូ បានបង្កើតការពិភាក្សាមួយស្តីពីសហគ្រិនភាពក្នុងយុគសម័យឌីជីថល។ ក្នុងនោះ ការពិភាក្សាមានទាំងតំណាងរាស្ត្រ ដៃគូអភិវឌ្ឍ រដ្ឋាភិបាល និងក្រុមហ៊ុនឯកជន។ ក្នុងនោះ កញ្ញាទូច សុជាតា ជាសហស្ថាបនិកនៃក្រុមហ៊ុន WeMall Cambodia ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធីផង និងជាវាគ្មិនផង បានលើកឡើងថា បើទោះបីជាកម្ពុជាមានការរីកចម្រើន ហើយកំណើនស្ត្រីក្នុងការដឹកនាំអាជីវកម្ម ឬជាអ្នកដឹកនាំក្នុងស្ថាប័នរដ្ឋក៏ដោយ ប៉ុន្តែស្ត្រីនៅតែមានចំនួនតិច និងមានបញ្ហាប្រឈម និងឧបសគ្គច្រើនជាងស្ត្រី។ តើសហគ្រិនស្ត្រីនៅកម្ពុជាមានបញ្ហាប្រឈម និងឱកាសកម្រិតណាក្នុងសង្គមកម្ពុជា? វាគ្មិន៖ កញ្ញាទូច សុជាតា ជាសហស្ថាបនិកនៃក្រុមហ៊ុន WeMall Cambodiaដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖បណ្ឌិតឆេង គីមឡុង បានបង្ហាញក្តីបារម្ភថា ការអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនឹងប៉ះពាល់វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ

គិតត្រឹមខែមីនា ឆ្នាំ ២០២១ នេះ ការរីករាលដាលនៃជំងឺកូវីដនៅកម្ពុជាមានរយៈពេលជាង ១ ឆ្នាំហើយ។ បន្ថែមពីនេះ ស្ថានភាពនៃការរីករាលដាលនៃការរាតត្បាតកាន់តែធ្ងន់ធ្ងរតាមរយៈព្រឹត្តិការណ៍សហគមន៍ថ្ងៃទី ២០ កុម្ភៈ។ ជាមួយស្ថានភាពបែបនេះ បណ្ឌិត ឆេង គីមឡុង បានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាកាន់តែខ្លាំងដែលនឹងអាចឈានទៅដល់វិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ ខណៈដែលព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈបន្តអូសបន្លាយ។ យ៉ាងណាក៏ដោយ លោកបណ្ឌិតបានស្នើឱ្យវិស័យឯកជនត្រូវប្រឹងប្រែងសម្របខ្លួនឱ្យបានជាមួយនឹងស្ថានការណ៍លំបាកមួយនេះ ខណៈដែលរដ្ឋាភិបាលបានបញ្ចេញវិធានការអន្តរាគមន៍ដល់ជុំទី ៨ ហើយ។វាគ្មិន៖ បណ្ឌិតឆេង គីមឡុង អនុប្រធានទី ២ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ីដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ ម្ចាស់ផ្សារអនឡាញ ម៉ាយផ្សារ (My Phsar) មានមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោក

ម្ចាស់ផ្សារអនឡាញ ម៉ាយផ្សារមានមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោកផ្សារអនឡាញម៉ាយផ្សារ (My Phsar) ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៦ មក គឺជាទម្រង់ផ្សារអនឡាញដែលបច្ចុប្បន្នមានលក់ផលិតផលជាង ៦ ពាន់មុខ និងមានក្រុមហ៊ុនប្រមាណជាង ១០០ បានដាក់លក់។ ទន្ទឹមនឹងនេះ លោកគង់ ប៊ុននរិន្ទ សហស្ថាបនិកផ្សារអនឡាញនេះ បានបញ្ជាក់ពីមហិច្ឆិតាចង់នាំផលិតផលខ្មែរទៅកាន់ពិភពលោកតាមរយៈអនឡាញ។ បន្ថែមពីនេះ លោកក៏បានកត់សម្គាល់ដែរថា ដោយសារតែការគម្រាមកំហែងពីមេរោគកូវីដ វាបានជំរុញឱ្យការធ្វើអាជីវកម្មនៅកម្ពុជាវិវត្តទៅកាន់បច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។វាគ្មិន៖ លោកគង់ ប៊ុននរិន្ទ សហស្ថាបនិកផ្សារអនឡាញម៉ាយផ្សារ (My Phsar)ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ អាជីវកម្មដែលចង់ផ្លាស់ប្តូរខ្លួនទៅជាផ្នែកបច្ចេកវិទ្យាត្រូវប្រឈមនឹងបញ្ហាសំខាន់ចំនួន៣ធំៗ

ក្នុងសម័យកូវីដ ៖ អាជីវកម្មដែលចង់ផ្លាស់ប្តូរខ្លួនទៅជាផ្នែកបច្ចេកវិទ្យាត្រូវប្រឈមនឹងបញ្ហាសំខាន់ចំនួន៣ធំៗក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ អាជីវកម្មក្នុងប្រទេសកម្ពុជា ក៏ដូចជាតំបន់ និងពិភពលោក បាននិងកំពុងរងផលប៉ះពាល់ខ្លាំងជាពិសេសអាជីវកម្មដែលរកស៊ីតាមបែបប្រពៃណី ឬបូរាណព្រោះតែមិនមានអតិថិជនដែលទៅទិញដោយផ្ទាល់ ប៉ុន្តែទន្ទឹមនឹងនេះ មានអាជីវកម្មតិចណាស់ក្នុងស្រុកដែលបានត្រៀមខ្លួនរត់ទៅតាមបែបបច្ចេកវិទ្យា។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ លន់ បូរី សហស្ថាបនិក E-School Cambodia និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជា បានលើកឡើងថា អាជីវកម្មនៅកម្ពុជាដែលចង់អភិវឌ្ឍខ្លួនទៅជាអាជីវកម្មតាមបែបបច្ចេកវិទ្យា ត្រូវប្រឈមនឹងបញ្ហាសំខាន់យ៉ាងហោចចំនួន៣ គឺធនធានមនុស្ស ក្រុមការងារច្បាស់លាស់ និងធនធានថវិកា។វាគ្មិន៖ លោកសាស្ត្រាចារ្យ លន់ បូរី សហស្ថាបនិក E-School Cambodia និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមបច្ចេកវិទ្យា ឌីជីថល កម្ពុជាដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ បញ្ហាកូវីដ គឺជាឱកាសដែលវេជ្ជបណ្ឌិតខ្មែរត្រូវបង្ហាញស្នាដៃថា ការព្យាបាលក្នុងស្រុកមិនអន់ឡើយ

បញ្ហាកូវីដ គឺជាឱកាសដែលវេជ្ជបណ្ឌិតខ្មែរត្រូវបង្ហាញស្នាដៃថា ការព្យាបាលក្នុងស្រុកមិនអន់ឡើយវេជ្ជបណ្ឌិត ឈាង ស៊ីដេត នាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល ឯកទេស អេគីបដែលជាគ្លីនិកជំនាញឯកទេសខាងក្រពះ ពោះវៀន និង ថ្លើម ដែលត្រូវបានបង្កើតឡើងដោយវេជ្ជបណ្ឌិតចំនួន ០៤ នាក់នៅក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងនាំការថែទាំសុខភាពកម្ពុជាដល់កម្រិតខ្ពស់បំផុត។ ជាមួយនឹងវិបត្តិកូវីដដែលកំពុងញ៉ាំញីក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន លោកវេជ្ជបណ្ឌិត អះអាងថា ជាឱកាសដែលក្រុមគ្រូពេទ្យខ្មែរ ឬមន្ទីរសម្រាកព្យាបាលក្នុងស្រុកត្រូវពង្រឹងស្នាដៃជូនអតិថិជនដើម្បីឱ្យដឹងថាគុណភាពនិងសេវាកម្មពេទ្យក្នុងស្រុកមិនចាញ់បរទេសឡើយ៕វាគ្មិន៖ វេជ្ជបណ្ឌិត ឈាង ស៊ីដេត នាយកប្រតិបត្តិនៃមន្ទីរសម្រាកព្យាបាល ឯកទេស អេគីបដែលជាគ្លីនិកជំនាញឯកទេសខាងក្រពះ ពោះវៀន និង ថ្លើមដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖កម្ពុជាគួរត្រៀមខ្លួនឱ្យរួចរាល់សម្រាប់នយោបាយការទូតបច្ចេកវិទ្យា (Cyber Diplomacy)ដែលជាទីលានថ្មីនៃការប្រជែងគ្នារបស់មហាអំណាច

ប្រធានវិទ្យាស្ថានជាតិការទូត៖ កម្ពុជាគួរត្រៀមខ្លួនឱ្យរួចរាល់សម្រាប់នយោបាយការទូតបច្ចេកវិទ្យា (Cyber Diplomacy)ដែលជាទីលានថ្មីនៃការប្រជែងគ្នារបស់មហាអំណាចឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅនេះ បានបញ្ចេញអត្ថបទមួយក្នុងវិទ្យាស្ថានចក្ខុវិស័យអាស៊ីក្រោមចំណងជើងថា Cyber Diplomacy: An International Cooperation Instrument for Cambodia in the Digital Age? (ការទូតនៅក្នុងប្រព័ន្ធអ៊ីនធឺណែត៖ឧបករណ៍កិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់កម្ពុជា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល)។ ក្នុងនោះ ឯកឧត្តម ទាន សំណាង បានលើកឡើងថា ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថលនេះ ដែលជាសង្គ្រាមសម័យថ្មីរបស់មហាអំណាចនោះ កម្ពុជាដែលជាប្រទេសតូចត្រូវត្រៀមខ្លួនឱ្យរួចរាល់សម្រាប់សមរភូមិថ្មីនេះ។ វាគ្មិន៖ ឯកឧត្តម ទាន សំណាង ប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More

AVI Insight ៖ អាជីវកម្មដែលស្ត្រីដឹកនាំភាគច្រើន មានបញ្ហាប្រឈមសំខាន់ ៣ គឺបច្ចេកវិទ្យា ប្រព័ន្ធការងារ និងបរិយកាសការងារ

ក្នុងពេលកូវីដ៖ អាជីវកម្មដែលស្ត្រីដឹកនាំភាគច្រើន មានបញ្ហាប្រឈមសំខាន់ ៣ គឺបច្ចេកវិទ្យា ប្រព័ន្ធការងារ និងបរិយកាសការងារនៅថ្ងៃទី០៧ ខែមីនានេះមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាបន្ន នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានរៀបចំសិក្ខាសាលាតាមរយៈវីឌេអូពីចម្ងាយ(ហ្ស៊ូម)ក្រោមចំណងជើងថា ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងសម័យកូវីដ។ សិក្ខាសាលានេះគឺធ្វើឡើងដើម្បីអបអរសាទរទិវាសិទ្ធិនារីថ្ងៃទី០៨ មិនាខាងមុខ។ ក្នុងនោះ កញ្ញា ស៊ុន មល្លីកា អ្នកសម្របសម្រួលនៃកម្មវិធី បានមើលឃើញថាស្ត្រីដែលជាអ្នកដឹកនាំអាជីវកម្មក្នុងសម័យកូវីដនេះ ជួបប្រទះបញ្ហាប្រឈម៣សំខាន់គឺ ប្រព័ន្ធការងារឬសង្វាក់ផលិតកម្ម ភាពរអាក់រអួល នៃបច្ចេកវិទ្យា និងបរិយាកាសការងារដែលអាចធ្វើឱ្យស្ត្រីពិបាកទទួលយក ឬងាយមានភាពតានតឹង។ សម្រាប់បញ្ហា វាទាមទារឱ្យភាគីពាក់ព័ន្ធត្រូវតែបង្កើនជំនួយបន្ថែមព្រោះថាអាជីវកម្ម ឬសហគ្រិនភាព គឺជាផ្នែកសំខាន់បំផុតមួយក្នុងការជ្រោងសេដ្ឋកិច្ច៕ វាគ្មិន៖ កញ្ញា ស៊ុន មល្លីកា គឺជាអ្នកសិក្សាស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា 
Read More
1 2 3 4

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.