Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

បណ្ឌិត ឈាង វណ្ណារិទ្ធ ជួបពិភាក្សាជាមួយ សាស្រ្តាចារ្យ KIMURA Fukunari ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA)

[English Below]

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានជួបពិភាក្សាជាមួយ សាស្រ្តាចារ្យ KIMURA Fukunari ប្រធានសេដ្ឋវិទូនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) និងជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Keio ប្រទេសជប៉ុន តាមរយៈប្រព័ន្ធវីដេអូ ZOOM ដែលបានរៀបចំដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រោម «កម្មវិធីកសាងបណ្ដាញទំនាក់ទំនងរវាងអ្នកជំនាញជប៉ុន និងអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី»។ ជំនួបនេះបានពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា-ជប៉ុន និងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។ លោកទាំងពីរ បានទទួលស្គាល់ថា បើទោះបីជាកម្ពុជា និងជប៉ុនមានទំនាក់ទំនងល្អតាមរយៈភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលកម្ពុជាបានផ្តល់នូវការកាត់បន្ថយពន្ធសម្រាប់ប្រទេសជប៉ុនយ៉ាងណាក្តី កម្ពុជាគួរតែ (១) ពង្រឹង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន (២) លើកកម្ពស់បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (ICT) និងកម្មវិធីបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fin-tech) ដោយមានកម្មវិធីបាគងជាឧទាហរណ៍ (៣) ជួយសម្រួលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ទៅក្នុងសមាហរណកម្មអាស៊ាន និង (៤) ជំរុញសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថល។

On 13th December 2021, Dr. CHHEANG Vannarith, President of Asian Vision Institute (AVI), had a meeting with on Professor KIMURA Fukunari, Chief of Economist of Economic Research Institute for ASEAN and East Asia (ERIA) and Professor of Keio University, via ZOOM Videoconference. the event was organized by the Embassy of Japan in Phnom Penh under the Programme “Building a Multi-layered Network between Japan’s Experts and the Asian Vision Institute’s Experts and Research Fellows”. The Meeting discussed Cambodia-Japan Economic Relations and the economic situation in ASEAN. They acknowledged that, even though Cambodia and Japan are well-connected in the Regional Comprehensive Economic Partnership (RCEP), where Cambodia offered tariff reduction to Japan, Cambodia should also focus on (1) strengthening and improving the logistics infrastructure, (2) enhancing ICT and fin-tech application, taking Bakong App as an example, (3) simulating Micro Small Medium Enterprises (MSMEs) into ASEAN integration and (4) advancing digital economy, digital society and digital government.

Leave a Reply

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930