Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

បណ្ឌិត ឈាង វណ្ណារិទ្ធ៖ ចិនឲ្យតម្លៃភូមិសាស្ត្រនយោបាយ និងការទូតកម្ពុជាខ្ពស់ជាងប្រទេសផ្សេងៗទៀតក្នុងតំបន់

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ លោក​ វ៉ាង យី ​នឹង​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​ចំនួន​៥​នៃ​សមាជិក​អាស៊ាន​ រួមមាន​ កម្ពុជា​ ម៉ាឡេស៊ី​ ឡាវ ​ថៃ ​និង​សិង្ហបុរី​ ចាប់​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៥​ខែ​តុលា​ខាងមុខ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន​នៅថ្ងៃ​សុក្រ​នេះ​។ លោក​ បណ្ឌិត ឈាង វណ្ណារិទ្ធ នាយក​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ ថ្លែង​ថា​ ទស្សនកិច្ច​របស់​លោក​ វ៉ាង យី អំឡុង​ពេល​នេះ​ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​បន្ថែម​រវាង​ចិន​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​។ ដោយ​ឡែក​សម្រាប់​កម្ពុជា ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ចិន​ នឹង​ជា​ឱកាស​មួយ​ដ៏​ល្អ​ ដែល​នឹង​អាច​និយាយ​ពី​ទំនាក់ទំនង​ទ្វេភាគី ​បញ្ហា​កូវីដ​១៩​ កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-ចិន​ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​ និង​របៀបវារៈ​សំខាន់ៗ​មួយ​ចំនួន​ទៀត​។

Full article available : https://www.rfi.fr/km

Leave a Reply