ខណៈសហរដ្ឋអាមេរិកនិងកម្ពុជា ប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងការទូតរបស់ខ្លួននៅក្នុងខែកក្កដានេះ អ្នកវិភាគក្នុងតំបន់ មើលឃើញថា ប្រទេសទាំងពីរ ចាំបាច់ត្រូវដោះស្រាយបញ្ហាមួយចំនួន ដែលកំពុងរារាំងទំនាក់ទំនងទ្វេភាគី មិនឲ្យទៅមុខដោយរលូនបាន។ លោក សាយ មុន្នី នៃវីអូអេបានសម្ភាសន៍ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានទស្សនៈវិស័យអាស៊ី ដែលផ្តល់អនុសាសន៍ថា ប្រទេសទាំងពីរគួរបង្ហាញការគោរពគ្នាទៅវិញទៅមក ដោយមិនរំលងបន្ទាត់ក្រហមនៃភាគីណាមួយ ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគី កាន់តែល្អប្រសើរឡើង៕