មជ្ឈមណ្ឌលនវានុវត្តន៌និងប្រជាធិបតេយ្យនៃអភិបាលកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី នឹងរៀបចំសិក្ខា សាលា មួយស្តីអំពី«បញ្ហាប្រឈមនៃការវាយតម្លៃគោលនយោបាយ និងការចូលរួមរបស់រាជរដ្ឋាភិបាលជប៉ុន ឆ្ពោះទៅកាន់អភិបាលកិច្ចល្អនៅកម្ពុជា» ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:00នាទីព្រឹក ដល់ម៉ោង១៥:៣៥នាទីរសៀល។ សិក្ខាសាលានេះមានគោលបំណងចំបងបីយ៉ាង៖(១) ដើម្បីស្វែងយល់ពីទ្រឹស្តីស្តីពីការត្រួតពិនិត្យគោលនយោបាយនិងវិធីសាស្រ្តវាយតម្លៃដែលបង្រៀនដោយ សាស្រ្តាចារ្យជនជាតិជប៉ុន (២) បានទទួលចំណេះដឹងទៅលើករណីនៃប្រទេសជប៉ុនពីអ្នកអនុវត្តផ្ទាល់ជាជនជាតិជប៉ុននិង(៣)ដើម្បីកំណត់បញ្ហាប្រឈមក្នុង បច្ចុប្បន្នភាពនៃប្រទេសកម្ពុជា។ សិក្ខាសាលានេះនឹងចូលរួមដោយមន្រី្តរាជការ និងអង្គការពាក់ព័ន្ធមួយចំនួន។ ចំពោះសិស្សានុសិស្ស អ្នកស្រាវជ្រាវ និង សាធារណ:ជន ដែលមានចំណាប់អារម្មណ៌ ចង់ចូលរួមស្តាប់ឬចោទជាសំនួរផ្សេងៗ ក៌អាចចូលរួមបានតាមប្រព័ន្ធហ្សូម (zoom) ។ លោកអ្នកគ្រាន់តែធ្វើការចុះឈ្មោះតាមរយ: QR code ខាងលើ […]