The WDE Policy Dialogue ៖ វគ្គទី ៧ ស្ដីពី “ស្រ្តី និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ”
តើអ្នកចង់ដឹងពីបញ្ហាប្រឈមនៃលទ្ធភាពទទួលបានហិរញ្ញវត្ថុនៅកម្ពុជា និងសារៈសំខាន់របស់ស្ត្រីក្នុងលទ្ធភាពទទួល បានហិរញ្ញវត្ថុនេះដែរឬទេ?
វគ្គទី ៧ នៃ WDE Policy Dialogue ស្ដីអំពី “ស្រ្តី និងលទ្ធភាពទទួលបានហិរញ្ញវត្ថុ” នឹងជួយដោះស្រាយចម្ងល់ក៏ដូចជាឆ្លើយសំណួរផ្សេងៗរបស់អ្នកពាក់ព័ន្ធនឹងប្រធានបទនេះ។ កិច្ចសន្ទនា នេះ នឹង សម្របសម្រួលដោយកញ្ញា វង់ចរិយា អ្នកសម្របសម្រួលកម្មវិធីនៃស្រ្តីក្នុងសេដ្ឋកិច្ចឌីជីថល ព្រមទាំង ចូលរួមដោយវាគ្មិនកិត្តិយសចំនួន ២ នាក់ គឺលោក ហុង សុខឡេង អគ្គនាយករងជាន់ខ្ពស់នៃធនាគារជីប ម៉ុង រួមជាមួយនឹងលោក គា បូរាណ ប្រធានអគ្គនាយកប្រតិបត្តិនៃស្ថាប័នមីក្រូហិរញ្ញវត្ថុ អេ អឹម ឃេ។ កិច្ចសន្ទនានេះ នឹងធ្វើឡើងជាភាសាខ្មែរ តាមកម្មវិធី Zoom និងផ្សាយផ្ទាល់នៅលើ គេហទំព័រ Facebook របស់កម្មវិធី Women’s Digital Entrepreneurship (WDE’s Facebook page) នៅថ្ងៃសុក្រ ទី ២៤ ខែកញ្ញា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០ ដល់ ១០:00 ព្រឹក។
សូមចុះឈ្មោះតាមរយ:៖ http://bit.ly/3zlTR64
សូមចូលរួមដោយសេរីក្នុងកិច្ចសន្ទនានេះ។