សូមស្វាគមន៍មកកាន់វគ្គទី ១២ នៃកម្មវិធីកិច្ចសន្ទនាឌីជីថល (Digital Talk Series) ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ។ ប្រធានបទនៃវគ្គនេះគឺ “ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា” ។ លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឈមណ្ឌល CIDE នឹងធ្វើជាអ្នកសម្របសម្រួលកម្មវិធី ហើយលោកនឹងត្រូវបានចូលរួមដោយវាគ្មិនកិត្តិយសរបស់យើងគឺ លោក សុខា ផានិត្យ អ្នកជំនាញអភិវឌ្ឍន៏ធុរកិច្ចថ្មីជាន់ខ្ពស់នៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ។ កិច្ចពិភាក្សានេះនឹងត្រូវធ្វើឡើងជាភាសាខ្មែរ និងមានការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ AVI នៅថ្ងៃពុធ ទី២៩ ខែធ្នូ ២០២១ ចាប់ពីម៉ោង ១០:០០ ដល់ ១០:៣០ ព្រឹក។
កម្មវិធី Digital Talk Series គឺជាស៊េរីនៃការពិភាក្សាតាមប្រព័ន្ធអ៊ិនធើណេតដែលរៀបចំឡើងដោយមជ្ឈមណ្ឌល CIDE ក្នងគោលបំណងផ្សព្វផ្សាយ និងចែករំលែកនូវជំនាញ បទពិសោធន៏ និងចំណេះដឹងទូទៅ ក៏ដូចជាជំរុញការពិភាក្សាជាសាធារណៈលើប្រធានបទផ្សេងៗទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល និងបចេ្ចកវិទ្យាថ្មីៗនៅកម្ពុជា។
Welcome to the 12th episode of the Digital Talk Series hosted by the Centre for Inclusive Digital Economy (CIDE) of the Asian Vision Institute (AVI). The topic of this session is “Startup Ecosystem in Cambodia”. Mr Bong Chansambath, Deputy Director of CIDE, is the host and he will be joined by our guest speaker, Mr Sokha Phanith, Senior Startup Development Specialist at Techo Startup Center (TSC). The virtual discussion will be conducted in Khmer and livestreamed on AVI’s Facebook page on Wednesday, 29th December 2021 from 10:00 to 10:30 AM.
The Digital Talk Series is a series of online discussions hosted by CIDE, which aims to disseminate expertise and experience and stimulate public conversations on various topics related to the digital economy in Cambodia.