សូមស្វាគមន៍មកកាន់វគ្គទី ១១ នៃកម្មវិធីកិច្ចសន្ទនាឌីជីថល (Digital Talk Series) ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ។ ប្រធានបទនៃវគ្គនេះគឺ “បញ្ញាសិប្បនិម្មិត និងផលបច្ច័យមកលើសង្គមសម័យទំនើប” ។ លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឈមណ្ឌល CIDE នឹងធ្វើជាអ្នកសម្របសម្រួលកម្មវិធី ហើយលោកនឹងត្រូវបានចូលរួមដោយវាគ្មិនកិត្តិយសរបស់យើងគឺ បណ្ឌិត យាន សៀងលីដែត អ្នកស្រាវជ្រាវនៃ Nanyang Technological University។ កិច្ចពិភាក្សានេះនឹងត្រូវធ្វើឡើងជាភាសាខ្មែរ និងមានការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ AVI នៅថ្ងៃពុធ ទី២២ ខែធ្នូ ២០២១ ចាប់ពីម៉ោង ១១:០០ ដល់ ១១:៣០ ព្រឹក។
កម្មវិធី Digital Talk Series គឺជាស៊េរីនៃការពិភាក្សាតាមប្រព័ន្ធអ៊ិនធើណេតដែលរៀបចំឡើងដោយមជ្ឈមណ្ឌល CIDE ក្នងគោលបំណងផ្សព្វផ្សាយ និងចែករំលែកនូវជំនាញ បទពិសោធន៏ និងចំណេះដឹងទូទៅ ក៏ដូចជាជំរុញការពិភាក្សាជាសាធារណៈលើប្រធានបទផ្សេងៗទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល និងបចេ្ចកវិទ្យាថ្មីៗនៅកម្ពុជា។
Event link: https://fb.me/e/17mnZC1a2
Welcome to the 11th episode of the Digital Talk Series hosted by the Centre for Inclusive Digital Economy (CIDE) of the Asian Vision Institute (AVI). The topic of this session is “Artificial Intelligence and Its Implications on Modern Society”. Mr Bong Chansambath, Deputy Director of CIDE, is the host and he will be joined by our guest speaker, Dr Yean Seanglidet, Research Fellow at the Nanyang Technological University. The virtual discussion will be conducted in Khmer and livestreamed on AVI’s Facebook page on Wednesday, 22nd December 2021 from 11:00 to 11:30 AM.