សូមស្វាគមន៍មកកាន់វគ្គទី ១០ នៃកម្មវិធីកិច្ចសន្ទនាឌីជីថល (Digital Talk Series) ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ។ ប្រធានបទនៃវគ្គនេះគឺ “CamDX និង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥” ។
លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឈមណ្ឌល CIDE នឹងធ្វើជាអ្នកសម្របសម្រួលកម្មវិធី ហើយលោកនឹងត្រូវបានចូលរួមដោយវាគ្មិនកិត្តិយសរបស់យើងគឺ ឯកឧត្ដមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចពិភាក្សានេះនឹងត្រូវធ្វើឡើងជាភាសាខ្មែរ និងមានការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ AVI នៅថ្ងៃពុធ ទី១៥ ខែធ្នូ ២០២១ ចាប់ពីម៉ោង ១០:០០ ដល់ ១០:៣០ ព្រឹក។
កម្មវិធី Digital Talk Series គឺជាស៊េរីនៃការពិភាក្សាតាមប្រព័ន្ធអ៊ិនធើណេតដែលរៀបចំឡើងដោយមជ្ឈមណ្ឌល CIDE ក្នងគោលបំណងផ្សព្វផ្សាយ និងចែករំលែកនូវជំនាញ បទពិសោធន៏ និងចំណេះដឹងទូទៅ ក៏ដូចជាជំរុញការពិភាក្សាជាសាធារណៈលើប្រធានបទផ្សេងៗទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល និងបចេ្ចកវិទ្យាថ្មីៗនៅកម្ពុជា។
Event link: https://fb.me/e/15UQFN8pm