សូមស្វាគមន៍មកកាន់វគ្គទី ៨ នៃកម្មវិធី Digital Talk Series ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន (CIDE) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ។ ប្រធានបទនៃវគ្គនេះគឺ “ការទាញយក និងការគ្រប់គ្រងធនធានមនុស្សក្នុងសម័យឌីជីថល” ។ លោក បោង ច័ន្ទសម្បត្តិ អនុប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន នឹងធ្វើជាអ្នកសម្របសម្រួលកម្មវិធី ហើយលោកនឹងត្រូវបានចូលរួមដោយវាគ្មិនកិត្តិយសរបស់យើងគឺ លោក វីកទ័រ ឡា នាយកប្រតិបត្តិនៃAccel8asia។
កិច្ចពិភាក្សានេះនឹងត្រូវធ្វើឡើងជាភាសាអង់គ្លេស និងមានការផ្សាយផ្ទាល់តាមទំព័រហ្វេសប៊ុករបស់ AVI នៅថ្ងៃសុក្រ ទី១៧ ខែកញ្ញាឆ្នាំ ២០២១ ចាប់ពីម៉ោង ៩:០០ ដល់ ៩:៣០ ព្រឹក។
ចំពោះលោកអ្នកដែលមិនទាន់ស្គាល់ច្បាស់អំពីកម្មវិធីរបស់យើង Digital Talk Series គឺជាស៊េរីនៃការពិភាក្សាតាមប្រព័ន្ធអ៊ិនធើណេតដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័ន្ន ដែលមានគោលបំណងផ្សព្វផ្សាយ និងចែករំលែកនូវជំនាញ បទពិសោធន៏ និងចំណេះដឹងទូទៅ ក៏ដូចជាជំរុញការសន្ទនាជាសាធារណៈលើប្រធានបទផ្សេងៗទាក់ទងនឹងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
Welcome to the 8th episode of the Digital Talk Series hosted by the Centre for Inclusive Digital Economy (CIDE) of the Asian Vision Institute (AVI). The topic of this session is “Talent Acquisition and Management in the Digital Age”. Our Host, Mr Bong Chansambath, Deputy Director of CIDE, will be joined by our guest speaker, Mr Victor La, CEO of Accel8asia. The virtual discussion will be conducted in English and livestreamed on AVI’s Facebook page on Friday, 17th September 2021 from 09:00 to 09:30 AM.
For those of you who are new to our programme, the Digital Talk Series is a series of online discussions hosted by CIDE, which aims to disseminate expertise and experience and stimulate public conversations on various topics related to the digital economy in Cambodia.
For more information, please follow us on:
Website: https://asianvision.org/
Telegram Channel: https://t.me/asianvision
Twitter: @vision_asian
LinkedIn: https://www.linkedin.com/company/asianvision/