Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Category

AVI Voice

AVI Voice

AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩

AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ AVI Voice AVI Voice​ ៖ នយោបាយូបនីយកម្មនៃដើមកំណើត និងវ៉ាក់សាំងជំងឺរាតត្បាតកូវីដ-១៩ {{svg_share_icon}} ការចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយពីប្រទេសធំៗទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ កំពុងតែមានភាពមម៉ាញឹកយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងយុទ្ធនាការនៃការចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ខណៈពេលដែលប្រទេសមហាអំណាចទាំងពីរគឺអាមេរិក និងចិននៅតែបន្តការស្ដីបន្ទោសគ្នាទៅវិញទៅមកជុំវិញប្រភពដើមនៃវីរុសកូវីដ-១៩ ដែលប្រទេសទាំងពីរនេះសុទ្ធតែមានអំណះអំណាងរៀងៗខ្លួន ហើយការស៊ើបអង្កេតដើម្បីរកប្រភពដើមនេះក៏កំពុងតែដំណើរការ ដោយមានការចូលរួមសហការពីភាគីទាំងពីរ និងភាគីពាក់ព័ន្ធដទៃទៀតផងដែរ។ ស្របពេលដែលបញ្ហាទាំងអស់នេះត្រូវបានអ្នកវិភាគមួយចំនួនបានលើកឡើងថានេះ គឺជាការធ្វើនយោបាយូបនីយកម្មរបស់ប្រទេសមហាអំណាចទាំងនោះទៅលើជំងឺកូវីដ-១៩ ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ បើក្រឡែកមកមើលប្រទេសកម្ពុជាវិញ កម្ពុជាកំពុងតែមម៉ាញឹកក្នុងការទទួលវ៉ាក់សាំងដែលជាជំនួយពីប្រទេសសម្ព័ន្ធមិត្តដូចជា ចិន ជប៉ុន និងអាមេរិកជាដើម ដែលនេះគឺជាសញ្ញានៃការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជា និងអាចទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ-១៩ បានតទៅទៀតនាពេលឆាប់ៗនេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការសិក្សាស្វែងយល់អំពីជំហរបស់ប្រទេសមហាអំណាចទាំងពីរទៅលើការចោទប្រកាន់គ្នាទៅវិញទៅមកក្នុងការស្វែងរកប្រភពដើមនៃជំងឺកូវីដ-១៩ និងយុទ្ធសាស្រ្តនៃការធ្វើនយោបាយូបនីយកម្មវ៉ាក់សាំងកូវីដ-១៩ របស់ប្រទេសធំៗនៅលើពិភពលោក។ សំណួរទី១៖ ពាក់ព័ន្ធទៅនឹងការលេចចេញដំបូងបង្អស់នៃវីរុសកូវីដ ឬដើមកំណើតនៃវីរ៉ុសកូវីដ-១៩ យើងឃើញថា ប្រទេសមហាអំណាចធំៗពីរ គឺសហរដ្ឋអាមេរិក និងចិន នៅតែបន្តធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក...
Read More

AVI Voice ៖ ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា

AVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាAVI VoiceAVI Voice: ភ្នាក់ងារជំរុញការវិនិយោគ និងច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជា {{svg_share_icon}} សន្និសីទអង្គការសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) បានរំពឹងថា រំហូរវិនិយោគផ្ទាល់ពីបរទេសជាសកលនឹងត្រូវធ្លាក់ចុះពី ៣០ ទៅ ៤០ ភាគរយក្នុងអំឡុងឆ្នាំ ២០២០ និង ២០២១។ ជាក់ស្តែង នៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ-១៩នេះ វិស័យវិនិយោគនៅក្នុងប្រទេសនីមួយៗ មានការធ្លាក់ចុះជាលំដាប់បើធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសលំហូរនៃការវិនិយោគផ្ទាល់ពីបរទេស។ ការខាតបង់នៃផ្នែកវិនិយោគនេះគឺជាការខាតបង់មួយផ្នែកធំនៃចំណូលជាតិទាំងមូល ដែលប៉ះពាល់ដល់វឌ្ឍនភាពនៃការអភិវឌ្ឍនៅតាមបណ្ដាប្រទេសនីមួយៗ។ រដ្ឋាភិបាលនៃប្រទេសទាំងនោះបានរៀបចំ និងបង្កើតឡើងនូវស្ថាប័ន ក៏ដូចជាអនុវត្តនូវបទបញ្ញត្តិ និងច្បាប់ថ្មីទាក់ទងទៅនឹងការវិនិយោគនៅក្នុងប្រទេសរបស់ខ្លួន ដើម្បីជាការសម្របសម្រួលដល់វិស័យវិនិយោគឲ្យមានភាពប្រសើរឡើងវិញ។ នៅក្នុងកិច្ចសម្ភាសន៍នេះ យើងនឹងធ្វើការស្វែងយល់ពីច្បាប់វិនិយោគថ្មីនៅកម្ពុជា និងលក្ខខ័ណ្ឌលើកទឹកចិត្តវិនិយោគនានា ដើម្បីជួយជំរុញ និងស្ដារសេដ្ឋកិច្ចជាតិ នៅក្នុងអំឡុងពេល និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ សំណួរទី១៖ តើអ្វីទៅជាភ្នាក់ងារជំរុញការវិនិយោគ (IPAs)? ហើយតើ IPAs នេះមានតួនាទីអ្វីខ្លះក្នុងតំបន់អាស៊ាន? ពាក់ព័ន្ធនឹងសំណួរនេះដែរ ភ្នាក់ងារជំរុញវិនិយោគ ដែលជាទូទៅគេស្គាល់ថាជា IPAs នេះ គឺជាស្ថាប័នដែលទទួលបន្ទុកកិច្ចការងារវិនិយោគឯកជន និងវិនិយោគសាធារណៈសម្រាប់ការអភិវឌ្ឍ។ បើយោងទៅតាមការកំណត់អំពីតួនាទីទូទៅរបស់សមាគមន៍ភ្នាក់ងារជំរុញវិនិយោគលើពិភពលោក ដែលហៅកាត់ថា YPA ភ្នាក់ងារជំរុញវិនិយោគគឺមានបួនធំៗ៖  ទីមួយ គឺជាតួនាទីជំរុញ និងផ្សព្វផ្សាយពីឱកាសវិនិយោគដូចជាផ្សព្វផ្សាយពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ផ្សព្វផ្សាយពីក្របខ័ណ្ឌច្បាប់ដែលអនុគ្រោះ និងផ្សព្វផ្សាយពីរបបលើកទឹកចិត្តវិនិយោគជាដើម  ទីពីរ គឺជាតួនាទីទាក់ទាញវិនិយោគតាមរយៈការរៀបចំជាសិក្ខាសាលាជំរុញការទាក់ទាញវិនិយោគ និងកម្មវិធីធ្វើ Business Matching ផ្គូផ្គងវិនិយោគទៅក្រៅប្រទេសជាមួយនឹងវិនិយោគិនក្នុងស្រុក...
Read More

AVI Voice ៖ យុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជា

AVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជាAVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជាAVI Voiceយុទ្ធសាស្រ្ត FOIP ក្នុងថាមភាពភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងផលបច្ច័យមកលើកម្ពុជា {{svg_share_icon}}Free Download Register to download 0 នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២ ចំបង ដើម្បីធ្វើការប្រកួតប្រជែង និងសម្ញែងឥទ្ធិពលដាក់គ្នា នោះគឺយុទ្ធសាស្រ្ត FOIP និងBRI។ ក្នុងនោះ FOIP ត្រូវបានប្រទេសជាច្រើនដូចជា ជប៉ុន អាមេរិក អូស្រ្តាលី សហភាពអឺរ៉ុប អាល្លឺម៉ង់ និងឥណ្ឌា យកដាក់ចូលជាគោលនយោបាយការបរទេសរៀងៗខ្លួន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានលើកឡើងពីភាពខុសគ្នានៃគោលនយោបាយ FOIP របស់ប្រទេសទាំងនោះ និងគូសបញ្ជាក់ពីភាពលេចធ្លោនៃគោលនយោបាយ FOIP របស់ជប៉ុន។ លោកក៏បានរំលឹកពីសម្ពាធដែលកម្ពុជាអាចនឹងទទួលបានក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលមានដូចជាសំណុំរឿងកោះតៃវ៉ាន់ បញ្ហាសមុទ្រចិនខាងត្បូង បញ្ហានយោបាយនៅមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហានានាពាក់ព័ន្ធនឹងការប្រកួតប្រជែងរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក។ សំណួរទី១៖ បើយើងសង្កេតមើលលើយន្តការនានា នៅក្នុងការប្រកួតប្រជែងរវាងមហាអំណាចសហរដ្ឋអាមេរិក និងចិន យើងអាចកត់សម្គាល់បានថា ចិន និងអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តរបស់ខ្លួនបានប្រើប្រាស់យន្តការ ០២...
Read More

AVI Voice ៖ គោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា

AVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គាAVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គាAVI Voiceគោលនយោបាយជប៉ុនចំពោះអាស៊ាន ក្រោមរដ្ឋបាលលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា {{svg_share_icon}} សំណួរទី១៖ តើលោកនាយករដ្ឋមន្រ្តី ស៊ូហ្គា យូស៊ីហ៊ីដេ ជានរណា? តើគាត់មានគុណសម្បតិ្ត ឬលក្ខណៈពិសេសអ្វីខ្លះ ដែលអាចឲ្យគាត់អាចទទួលសំឡេងភាគច្រើនពីសមាជិកនៅក្នុងគណបក្សប្រជាធិបតេយ្យ សេរី (Liberal Democratic Party-LDP) របស់ជប៉ុន? លោក ស៊ូហ្គា យូស៊ីហ៊ីដេ គឺជាអ្នកនយោបាយជប៉ុន ដែលមកពីគ្រួសារកសិករ ដែលឪពុករបស់គាត់ជាម្ចាស់ចំការស្តរបឺរី (Stawberry) រីឯម្តាយរបស់លោកគឺជាគ្រូបង្រៀន។ នេះដូចជាលើកទីមួយហើយ ក្នុងថ្នាក់ដឹកនាំកំពូលរបស់ជប៉ុន ដែលលោកមានប្រវត្តិចេញមកពីគ្រួសារធម្មតា ពោលគឺគ្រួសារកសិករ។ ភាគច្រើន ថ្នាក់ដឹកនាំនៃគណបក្ស LDP នេះ គឺចេញមកពីត្រកូលអ្នកនយោបាយខ្ពស់ៗ ឬក៏មានវណ្ណៈខ្ពស់ៗនៅក្នុងសង្គមជប៉ុន។ លោកគឺជានាយករដ្ឋមន្ត្រីដែលបានតែងតាំងឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បានចុះចេញពីតំណែង នៅខែកញ្ញា ឆ្នាំ២០២០ និយាយឲ្យចំទៅនេះគឺជាការបោះឆ្នោតនៅក្នុងបក្សទេ ដើម្បីជ្រើសរើសលោកធ្វើជានាយករដ្ឋមន្ត្រីជំនួស។ យើងឃើញថានៅក្នុងគណបក្ស LDP នេះ គឺមានបក្ខពួកមួយចំនួននៅក្នុងគណបក្សនេះធ្វើការប្រកួតប្រជែងគ្នាដែរ...
Read More

AVI Voice ៖ ទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃ

AVI Voiceទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃAVI Voiceទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃAVI Voiceទំនាក់ទំនងរវាងសមុទ្រចិនខាងត្បូង និងព្រែកជីកក្រារបស់ថៃ {{svg_share_icon}} ជម្លោះសមុទ្រចិនខាងត្បូងនេះ បានធ្វើឲ្យមានការប៉ះពាល់ដល់ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងគ្រោះថ្នាក់បំផុតដោយសារតែទាំងចិន និងអាមេរិកបាននឹងកំពុងតែពង្រីកកម្លាំងយោធារបស់ខ្លួន និងបានទាមទារឲ្យប្រទេសអាស៊ានជ្រើសរើសរវាងចិននិងអាមេរិក។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត បានលើកឡើងថា បញ្ហាសមុទ្រចិនខាងត្បូងនេះនឹងមិនមានដំណោះស្រាយច្បាស់លាស់ ឬប្រសិទ្ធិភាពនោះទេ ដរាបណា COC មិនត្រូវបានចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងពីរ ដោយផ្អែកលើកត្តាធំៗ ៤ គឺ៖ (១) ការបែងចែករវាងប្រទេសអាស៊ានដែលមានជម្លោះ និងប្រទេសដែលមិនមានជម្លោះជាមួយនឹងចិន (២) ​ផលប្រយោជន៍ជាតិ ​ (៣) ជំងឺរាត្បាតកូវីដ-១៩ និង (៤) ការប្តេជ្ញាចិត្តរបស់ចិនក្នុងការចូលរួមជាវិធានច្បាប់ និងគោរពទៅតាមក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូងនេះឬក៏អត់ ។ ទាក់ទងនឹងព្រែកជីកក្រារបស់ថៃវិញ ព្រែកនេះអាចជាច្រកពាណិជ្ជកម្មដ៏ធំជំនួសឲ្យកំពង់ផែអន្តរជាតិរបស់សិង្ហបុរី នៅក្នុងសមុទ្រចិនខាងត្បូង ដែលជាហេតុតម្រូវឲ្យរដ្ឋាភិបាលថៃ និងអ្នកនយោបាយថៃ ត្រូវតែមានការគិតគូរឲ្យបានម៉ត់ចត់ និងមានទស្សនវិស័យវែងឆ្ងាយក្នុងការវិភាគលើការខាតបង់ និងប្រយោជន៍ជាក់ស្តែងពីគម្រោងព្រែកជីកក្រានេះ ដូចជាក្នុងកិច្ចការចរចាជាមួយនឹងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាដើម ដើម្បីធានាឲ្យបាននូវឯករាជ្យភាពសេដ្ឋកិច្ច និងអព្យាក្រឹតរបស់ខ្លួន ក្នុងកិច្ចការភូមិសាស្រ្តនយោបាយ។  សំនួរទី១៖ តើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង មានដំណើរដើមទងយ៉ាងដូចម្តេច? តើសមុទ្រចិនខាងត្បូងមានសារៈសំខាន់យ៉ាងដូចម្តេចចំពោះភាគីជម្លោះ និងចំពោះប្រទេសមហាអំណាច និងអំណាចកណ្តាលដែលលូកដៃនៅក្នុងជម្លោះនេះ? ចំពោះសារៈប្រយោជន៍សំខាន់ៗរបស់តំបន់សមុទ្រចិនខាងត្បូងនេះ គឺតំបន់នេះមានសក្តានុពលខ្លាំងទាំងសេដ្ឋកិច្ច និងនយោបាយ...
Read More

AVI Voice៖ គម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ

AVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យAVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យAVI Voiceគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា៖ ការរក្សាកាលានុវត្តភាពនិងការកាត់បន្ថយហានិភ័យ សំនួរទី១៖ តើកម្ពុជាបានទទួលគម្រោងសំខាន់ៗអ្វីខ្លះពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ? ចំពោះប្រវត្តិគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់និងផ្លូវ ដែលដំបូងគេហៅថា One Belt One Road Initiative ត្រូវបានលើកឡើងដោយលោកប្រធានាធិបតី ស៊ី ជីងពីង ក្នុងអំឡុងពេលទស្សកិច្ចរបស់លោកនៅប្រទេសKazakhstan កាលពីឆ្នាំ២០១៣។ លោកបានស្នើឲ្យមានការបង្កើតនូវគំរូកិច្ចសហប្រតិបត្តិការប្រចាំតំបន់ ដែលជាដំបូងគេស្គាល់ថា Silk Road Economic Belt។ មួយខែក្រោយមកលោកក៏បានធ្វើទស្សកិច្ចនៅប្រទេសឥណ្ឌូនេស៊ី លោកក៏បានប្រកាសជាថ្មីឲ្យមានការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ក៏ដូចជាការចាប់ផ្ដើមកសាងផ្លូវសូត្រសមុទ្រប្រចាំសតវត្សទី២១ ហើយនៅ​ខែកញ្ញា ឆ្នាំ២០១៣ គម្រោងនេះត្រូវបានសរសេររៀបរៀង និងអនុម័តដោយគណៈមជ្ឈិមបក្សចិន ដោយចាត់ទុកគម្រោងនេះជាគោលនយោបាយអាទិភាពរបស់ប្រទេសចិន។ នៅខែមីនាឆ្នាំ២០១៥ គម្រោងនេះត្រូវបានទទួល និងអនុម័តដោយក្រុមប្រឹក្សារដ្ឋរបស់ចិនដោយដាក់ចេញជាផែនការលម្អិតលើគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ដោយផ្ដោតជាសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ។ ហើយកម្ពុជាបានចូលរួមក្នុងគម្រោងគំនិតផ្ដួចផ្ដើមនេះជាមួយនឹងប្រទេសក្រុមដំបូងគេ កាលពីឆ្នាំ២០១៤ កន្លងទៅនេះ។ យើងបានដឹងស្រាប់ហើយថា ផលប្រយោជន៍ដែលកម្ពុជាទទួលបានពីគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវមានច្រើនណាស់។ បើពិនិត្យទៅលើផលធៀបទំហំវិនិយោគផ្ទាល់ពីបរទេស និង GDP របស់កម្ពុជា ដែលមានត្រឹមតែកម្រិត...
Read More

កម្មវិធី AVI VOICE ៖ ការប្រកួតប្រជែងរវាងមហាអំណាច G7 ចិន និងរុស្ស៊ី និងសម្ពាធនៃរដ្ឋតូចៗនៅតំបន់អាស៊ីអាគ្នេយ៍

កាលពីសប្តាហ៍មុន យើងឃើញថា មានព្រឹត្តការណ៍សំខាន់ចំនួន០២ដែរគួរឲ្យកត់សម្គាល់គឺ៖ កិច្ចប្រជុំកំពូល G7 នៅចក្រភពអង់គ្លេស ពីថ្ងៃទី១១​-១៣ ខែមិថុនា និងជំនួបកំពូលទ្វេភាគីរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី នៅប្រទេសស្វីស កាលពីថ្ងៃទី១៦ ខែមិថុនានេះ។ នៅក្នុងកិច្ចសម្ភាសន៍នេះ បណ្ឌិត ឈាង វណ្ណារិទ្ធ បានបញ្ហាចម្រូងចម្រាសនានារវាងអាមេរិក​-ចិន (បញ្ហាស៊ីងជាំង និងហុងកុង) និង បញ្ហារវាងអាមេរិក​-រុស្ស៊ី (បញ្ហានៃការចោទប្រកាន់ថារុស្ស៊ីបានបំផ្លាញនូវលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ការបណ្តេញនូវអង្គទូតរវាងប្រទេសទាំងពីរ បញ្ហានៅគ្រីមៀរនិងអឺរ៉ុបខាងកើត និងការសម្លាប់អ្នកដឹកនាំនៃគណៈបក្សប្រឆាំងនៅរុស្ស៊ី)។ លោកបណ្ឌិត ក៏បានលើកឡើងថា ចរន្តស្ថានការណ៍ពិភពលោកបច្ចុប្បន្ននេះ បានដាក់សំពាធខ្លាំងទៅដល់បណ្តាប្រទេសតូចៗ នៅក្នុងតំបន់ រួមទាំងកម្ពុជា។ ដូចនេះ វាគ្រោះថ្នាក់ណាស់ បើយើងដើរខុសមួយជំហាន អាចនាំឲ្យមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ចំពោះកម្ពុជាយើងដែលជាប្រធាន ASEM ឆ្នាំនេះ និង ASEAN ឆ្នាំក្រោយនេះ កម្ពុជាគួរបន្តមានការជឿទុកចិត្ត​ទៅលើប្រព័ន្ធពហុភាគីនិយមដែលមានភាពបើកចំហ បរិយាប័ន្ន និងគោរពនូវច្បាប់អន្តរជាតិ ដោយប្រកាន់ភ្ជាប់នូវធម្មនុញ្ញឬតួអង្គនៃអង្គការសហប្រជាជាតិជាស្នូល មិនមែនយកតួអង្គអាមេរិក ឬក៏លោកខាងលិចជាស្នូលនោះទេ។ សូមប្រិយមិត្តជាទីគោរពតាមដានសណ្តាប់កិច្ចសម្ភាសន៍ទាំងស្រុង ដូចតទៅ៖ សំណួរទី១៖ កាលពីថ្ងៃទី១១​-១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ យើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសមហាអំណាច និងអំណាចកណ្តាល G7 ទាំង០៧...
Read More

កម្មវិធី AVI VOICE ៖ យុទ្ធសាស្រ្តនយោបាយអាមេរិក-ចិន៖ ទស្សនកិច្ចលោកស្រី Wendy R. Sherman និង កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន

ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy R. Sherman រយៈពេល ១១ថ្ងៃ មកបណ្តាប្រទេសមួយចំនួននៅលើពិភពលោក សហរដ្ឋអាមេរិកបានជ្រើសយកប្រទេសអាស៊ានចំនួន ០៣ ដែលក្នុងនោះមានកម្ពុជា ឥណ្ឌូនេស៊ី និងថៃ។ ដំណើរទស្សនកិច្ចទៅកាន់ ០៣ ប្រទេសនេះ ជាទស្សនកិច្ចប្រកបដោយបែបយុទ្ធសាស្រ្តក្នុងតំបន់ ដោយអាមេរិកបានផ្តោតលើប្រធានបទសំខាន់ធំៗ០ ២ គឺ រឿងបញ្ហាអាស៊ាន និងបញ្ហាឥទ្ធិពលចិនមកលើតំបន់អាស៊ានទាំងមូល ក៏ដូចជាបណ្ដាប្រទេសក្នុងអាស៊ានដែលធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង។ សហរដ្ឋអាមេរិកបានបន្តប្រើប្រាស់នយោបាយយុទ្ធសាស្រ្តហ៊ុមព័ទ្ធ និងបន្សាបឥទ្ធិពលចិនមកលើតំបន់ទាំងមូល និងបណ្ដាប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ។ ចំពោះកម្ពុជា បើទោះបីជាកម្ពុជាជាប្រទេសតូចមែន តែមានបញ្ហាជាច្រើនត្រូវនិយាយ ដូចជា (១) កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយគឺឆ្នាំ ២០២២ (២) បញ្ហាក្តៅនៅក្នុងតំបន់នោះរួមមាន បញ្ហានៅភូមាពី​រឿងលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស និងបញ្ហាសមុទ្រចិនខាងត្បូង និង (៣) សហរដ្ឋអាមេរិកកំពុងគិតថា កម្ពុជាជាកូនអុកមួយរបស់ចិន ហើយបានដាក់ការសង្ស័យថាកម្ពុជាមានកងទ័ពចិននៅតំបន់រាម ខេត្តព្រះសីហនុ។ បើតាមការពិភាក្សា ការសិក្សា និងការស្រាវជ្រាវរបស់លោក ពុយ គា លោកយល់ថា កម្ពុជាគ្មានបំណងថានឹងត្រូវជ្រើសរើសខាងណាម្ខាងទេ គឺចង់ត្រូវជាមួយទាំងចិន និងអាមេរិក តែក៏មិនចង់ជួបប្រទះនឹងការប្រើប្រាស់ពាក្យពេចន៍ដាក់សម្ពាធក្នុងការឱ្យរែកឥទ្ធិពលប្រទេសទាំងពីរឱ្យបានស្មើគ្នា ដែលធ្វើឱ្យកម្ពុជាពិបាកនឹងទទួលយកនោះទេ។ សំណួរទី១៖ នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី Wendy...
Read More

កម្មវិធី AVI VOICE ៖ ទស្សនាទានបៃតងរបស់កម្ពុជានៅក្នុងកិច្ចប្រជុំកំពូល P4G លើកទី២

នៅក្នុងកិច្ចប្រជុំកំពូល P4G មេដឹកនាំបានឯកភាពលើសកម្មភាពសម្រាប់ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្ន រួមមាន៖ (១) ស្បៀង និងកសិកម្ម (២) ធនធានទឹក (៣)​ ថាមពល (៤) ទីក្រុង និងទីប្រជុំជន និង (៥) សេដ្ឋកិច្ចវិលជុំ។ ចំពោះសហរដ្ឋអាមេរិក នយោបាយការទូតលើការងារបរិស្ថាន និងការប្រែប្រួលអាកាសធាតុនេះ ហាក់ដូចជាមិនមានភាពប្រាកដប្រជានោះទេ។ ភាគច្រើន គឺអាស្រ័យទៅលើប្រធានាធិបតីជាប់ឆ្នោត។ នៅក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តម វ៉ាន់ មុនីនាថ រំពឹងទុកថា ការវិលត្រលប់របស់សហរដ្ឋអាមេរិក នឹងជំរុញឲ្យពិភពលោកឯកភាពនៅចំណុចសេសសល់ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ។ ឧទាហរណ៍ដូចជា មាត្រា៦ពាក់ព័ន្ធទៅនឹងតម្លាភាពកាបូន ឥណទានកាបូន និងវិធីសាស្រ្តគណនាកាបូន ការបង្កើនហិរញ្ញប្បទាន ការបង្កើនការបន្ស៊ាំ។ល។ ហើយសហរដ្ឋអាមេរិកក៏បានទទួលស្គាល់ និងចូលរួមអនុវត្តការស្ដារបៃតងដើម្បីកសាងសេដ្ឋកិច្ចឡើងវិញពីការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ។ នេះហៅថាជាចំណុចរបត់មួយក្នុងការឆ្ពោះទៅសម្រេច បានគោលដៅកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សំនួរទី១៖ តើកិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) ជាអ្វី? ហើយត្រូវបានបង្កើតឡើងក្នុងក្របខណ្ឌអ្វី និងមានគោលបំណងចម្បងៗអ្វីខ្លះ? កិច្ចប្រជុំកំពូលភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ (P4G) គឺជាយន្តការសកលមួយដែលត្រូវបានរៀបចំឡើងដើម្បីគៀងគរ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន៖ រដ្ឋាភិបាល វិស័យអាជីវកម្ម ដៃគូសាធារណនិងឯកជន និងអង្គការសង្គមស៊ីវិលនៅក្នុងការបង្កើតគំនិតនានុវត្តន៍ និងដោះស្រាយឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្លើយតបទៅនឹងគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាពដូចជា...
Read More

កម្មវិធី AVI VOICE ៖ បច្ចុប្បន្នភាពនៃវិស័យថាមពលនៅកម្ពុជា

វាគ្មិន៖ ឯកឧត្តម  វិចទ័រ ហ្សូនា អគ្គនាយក នៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ៃនិងថាមពលព្រះរាជាណាចក្រកម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់។ នៅមុនវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ សេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ ហើយវិស័យថាមពល ក៏ជាវិស័យមួយដ៏សំខាន់ដែលបានចូលរួមចំណែកនៅក្នុងកំណើននេះផងដែរ។ អគ្គិសនីបានផ្គត់ផ្គង់ទៅដល់អតិថិជនតាមរយៈបណ្តាញអគ្គិសនីថ្នាក់ជាតិសម្រាប់ទ្រទ្រង់នូវតម្រូវការអាជីវកម្មក្នុងស្រុកប្រចាំឆ្នាំ ដែលមានកំណើនរវាង ១៤,៧៨% និង ២៧,៧៩% នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ ២០១៩។ បណ្តាញអគ្គិសនីជាតិរបស់កម្ពុជា ត្រូវបានគេមើលឃើញថា មានលក្ខណៈដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យ ព្រមទាំងអាចធានាបាននូវលទ្ធភាពក្នុងការផ្គត់ផ្គង់បានគ្រប់គ្រាន់ទៅដល់អតិថិជនទៅតាមពេលវេលាដែលត្រូវការ។ សូមប្រិយមិត្តអ្នកស្តាប់មេត្តាសណា្តប់នូវកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងវិស័យថាមពលនៅកម្ពុជា ដូចតទៅនេះ។ សំនួរទី១៖ ជាក់ស្តែង ស្ថានីយផលិតអគ្គិសនីរបស់កម្ពុជាយើង ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ តើបច្ចុប្បន្ន កម្ពុជាយើងមានស្ថានីយផលិតអគ្គិសនីចំនួនប៉ុន្មានហើយ? គិតមកដល់ត្រឹមឆ្នាំ២០២០ កម្ពុជាមាន៖ (១) រោងចក្រអគ្គិសនីប្រភេទដើរដោយប្រេងខ្មៅចំនួន២០ ជាស្ថានីយតូចៗនៅតាមបណ្តាខេត្តសម្រាប់ Backup មានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ (២)ស្ថានីយដើរដោយជីវម៉ាស់មានអានុភាព ១១១មេហ្គាវ៉ាត់ (៣) ស្ថានីយដើរដោយពន្លឺព្រះអាទិត្យមានចំនួន ១០ មានអានុភាព ៣៦០ម៉េហ្គាវ៉ាត់ (៤) ស្ថានីយដើរដោយធ្យូងថ្មមានចំនួន ០៣ មានអានុភាពសរុបចំនួន...
Read More
1 9 10 11 12 13 19

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.