ក្រោយការចាក់វ៉ាក់សាំងកូវីដ១៩របស់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅ បណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានមើលឃើញថា ការចាក់វ៉ាក់សាំងកូវីដ១៩លើកទី១របស់កម្ពុជា គឺនឹងនាំមកនូវជំនឿចិត្តរបស់ពលរដ្ឋដែលជាកត្តាជះឥទ្ទិពលសំខាន់លើកំណើនសេដ្ឋកិច្ច និងប្រក្រតីភាពនៃសង្គមកម្ពុជាឡើងវិញ។ លោកបណ្ឌិត ហ៊ានអះអាងថា បើកម្ពុជាអាចចាក់វ៉ាក់សាំងនេះគ្រប់តាមចំនួន១០លាននាក់តាមការចង់បានក្នុងពេលដ៏ខ្លីខាងមុខនេះ សេដ្ឋកិច្ចកម្ពុជាអាចមានកំណើនមិនតិចជាង៤%ទេក្នុងឆ្នាំ២០២១៕
វាគ្មិន៖ បណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា