Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Month

January 2021

កម្មវិធី AVI VOICE ៖ បើប្រឹងប្រែង រដ្ឋាភិបាលអាចការបោះប័ណ្ណបំណុលរបស់ជាតិក្នុងអាណត្តិទី៦នេះ

បណ្ឌិត ឆេង គឹមឡុង៖ បើប្រឹងប្រែង រដ្ឋាភិបាលអាចការបោះប័ណ្ណបំណុលរបស់ជាតិក្នុងអាណត្តិទី៦នេះក្រោយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ប្រកាសកាលពីថ្ងៃពុធកន្លងទៅលើលទ្ធភាពនៃការបោះប័ណ្ណបំណុលសាធារណៈរបស់រដ្ឋជាលើកទី១ដើម្បីគៀងគរប្រភពទុនក្នុងស្រុកនោះ បណ្ឌិត ឆេង គឹមឡុង ប្រធានមជ្ឈមណ្ឌលនាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានពន្យល់និងបញ្ជាក់មូលហេតុនៃការបោះបំណុលសាធារណៈរបស់រដ្ឋាភិបាល។ ក្នុងនោះ លោកបណ្ឌិត បានមើលឃើញថា បើរដ្ឋប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រនិងប្រតិបត្តិការនៃការបោះបំណុលនេះ រដ្ឋនឹងអាចធ្វើបាននៅក្នុងអាណត្តិទី៦នៃដែលមានពេលសល់តែ៣ឆ្នាំទៀតតែប៉ុណ្ណោះ ខណៈដែលច្បាប់ស្តីពីការលក់ប័ណ្ណបំណុលសាធារណៈនេះ បានចូលជាធរមានរួចរាល់ហើយកាលពីចុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ កម្ពុជាអាចដើរនយោបាយផ្លូវក្រោយបែបបញ្ចុះបញ្ចូល (Lobby) ដើម្បីកាត់បន្ថយសំពាធ និងការរិះគន់ពីអាមេរិក

អ្នកសិក្សាផ្នែកការបរទេស៖ កម្ពុជាអាចដើរនយោបាយផ្លូវក្រោយបែបបញ្ចុះបញ្ចូល (Lobby) ដើម្បីកាត់បន្ថយសំពាធ និងការរិះគន់ពីអាមេរិកនៅថ្ងៃទី 21 ខែមករានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បាន ចុះផ្សាយអត្ថបទមួយដោយមើលទៅលើ ការងាររបស់ ប្រធានាធិបតីអាមេរិក ដូណាត្រាំ នៅតំបន់អាស៊ី និង ឱកាសរបស់កម្ពុជាដើម្បីបង្កើន ភាព ស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិក។ ក្នុងនោះ អ្នកសិក្សាផ្នែកការបរទេសលោក ជូ វិធុរ័ក្សបណ្ឌិត អ្នកសិក្សានយោបាយការបរទេសពី មជ្ឈមណ្ឌលសាយហ្គនសម្រាប់សិក្សាអន្តរជាតិ បានលើកឡើងថា កម្ពុជា អាចប្រើក្រុមបញ្ចុះបញ្ចូល (Lobby) ដើម្បីឲ្យក្រុមនេះ ភ្ជាប់ទំនាក់ទំនងឬក៏កសាងទំនាក់ទំនងរបស់កម្ពុជាឲ្យកាន់តែ ស្និទ្ធស្នាលជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយសម្ពាធ និងការរិះគន់ពីរដ្ឋាភិបាលអាមេរិកាំងផ្ទាល់ក៏ដូចជាសមាជិក រដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិចដែលជារីករាយតែងតែស្នើឲ្យមានការដាក់ទណ្ឌកម្ម ឬក៏រិះគន់កម្ពុជា មិនសំចៃមាត់ឡើយ។ សម្រាប់អ្នកជំនាញដដែល ប្រទេសនៅក្នុងតំបន់អាស៊ានរួមទាំងប្រទេសជិតខាងផងក៏បានប្រើ ក្រុមបែបនេះដែរ ដើម្បី បន្ថយការរិះគន់របស់រដ្ឋការវ៉ាស៊ីនតោន មកលើប្រទេសគេតួយ៉ាងដូចជាភូមាជាដើម។ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Geopolitics, domestic sentiment shape region’s Covid-19 vaccine race

BANGKOK – Thailand looked like it was ahead in the regional scramble for a coronavirus vaccine in October when it announced a local firm would manufacture the Oxford-AstraZeneca vaccine for domestic use and distribution to nearby countries. But with a locally produced vaccine months away while local transmissions grew over the new year, Thailand sought...
Read More

កម្មវិធី AVI VOICE ៖ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ក្នុងរដ្ឋបាលលោក JOE BIDEN

ពិភពលោកទាំងមូល បាននិងកំពុងផ្តោតនូវចំណាប់អារម្មណ៍ជាពិសេសលើការចូលកាន់តំណែងជាផ្លូវការរបស់លោក JOE BIDEN  ក្នុងនាមជាប្រធានាធីបតីទី៤៦​ របស់សហរដ្ឋអាមេរិក។ ក្នុងនោះ លោកប្រធានាធីបតីថ្មីរូបនេះ  បានធ្វើការតែងតាំងនូវសមាជិកខុទ្ទកាល័យ ក៏ដូចជាមន្រ្តីសំខាន់ៗមួយចំនួន ដើម្បីជួយសម្របសម្រួលការងារនៅក្នុងរដ្ឋបាលរបស់ខ្លួនផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិតជឺនបូរាណ ច័ន្ទបូរី បានធ្វើការបកស្រាយពាក់ព័ន្ធទៅនឹងទិសដៅនយោបាយការបរទេសរបស់លោក JOE BIDEN ដែលកំពុងដើរបញ្ច្រាសទិសពីរដ្ឋបាលចាស់របស់លោក DONALD TRUMP តាមរយៈតួអង្គស្នូលក្នុងគោលនយោបាយការបរទេសដែលលោកបានតែងតាំង និងការកែប្រែ Executive Orders ចំនួន១៧។ លោកបណ្ឌិត ក៏បានវាយតម្លៃពីទម្ងន់របស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក និងទំនាក់ទំនងកម្ពុជា-អាមេរិក នៅក្នុងរដ្ឋបាលសហរដ្ឋអាមេរិកថ្មីនេះ ផងដែរ។ វាគ្មិន៖ លោក​បណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាប្រឹក្សានៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី​ (AVI)​ អ្នកសម្របសម្រួល៖ លោកស្រី ហ៊ឹម សុធារ័ត្ន
Read More

កម្មវិធី AVI VOICE ៖ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងឆ្នាំ២០២២

ប្រធានបទ៖ ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះ នែកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងឆ្នាំ២០២២ លោក លឹម ម៉េងហួរ អនុប្រធានមជ្ឈមណ្ឌលមេគង្គសិក្សាយុទ្ធសាស្ត្រដែលជាអ្នកជំនាញកិច្ចការបរទេសនឹងបានតាមដានកិច្ចប្រជុំយ៉ាងជាប់លាប់។ អ្នកសម្របសម្រួល៖ហ៊ឹម សុធារ័ត្ន សូមស្តាប់កិច្ចសម្ភាសន៍ដូចតទៅ៖
Read More

កម្មវិធី AVI VOICE ៖ តំណក់ប្រេងលើកដំបូងរបស់កម្ពុជា និងទម្ងន់របស់កម្ពុជានៅក្នុងភូមិសាស្រ្តនយោបាយ

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០   តំណក់ប្រេងលើកដំបូងរបស់កម្ពុជាត្រូវបានចម្រាញ់ចេញពីតំបន់អប្សរាក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាកាដូប្រវត្តិសាស្រ្តរបស់ប្រជាជាតិកម្ពុជា ដែលនាំមកនូវសក្តានុពលសេដ្ឋកិច្ច និងការរីកចម្រើនជាច្រើន ក៏ដូចជាអាចនាំឱ្យកម្ពុជាមានទម្ងន់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងសកលធ្ងន់ជាងមុនបាន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត អ៊ុំ សុជាតិ បានគូសបញ្ជាក់ពីកាលានុវត្តភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនានា ដែលកម្ពុជាអាចនឹងជួបនាពេលអនាគត។ លោកក៏បានលើកឡើងពីទិសដៅបន្ទាប់ដែលកម្ពុជាគួរដើរ ដើម្បី (១)​ ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់រវាងប្រទេសមហាអំណាច និងអំណាចកណ្តាល ​ (២)​ ជំរុញដំណើរការចចាររវាងកម្ពុជា និងថៃលើតំបន់ត្រួតស៊ីគ្នា និង (៣) ទាញយកនូវគុណប្រយោជន៍ជាអតិបរមាពីអាជីវកម្មបូមប្រេងមួយនេះ។ វាគ្មិន៖ លោកបណ្ឌិត​ អ៊ុំ សុជាតិ សមាជិកមជ្ឍមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសកលវិទ្យាល័យទីក្រុងហុងកុង​ (CityU)​ អ្នកសម្របសម្រួល៖ ហ៊ឹម សុធារ័ត្ន
Read More

កម្មវិធី AVI VOICE ៖ អត្ថប្រយោជន៍នៃការប្រែសម្រួលច្បាប់វិនិយោគរបស់កម្ពុជា

បណ្ឌិត ឆេង គឹមឡុង និយាយពីអត្ថប្រយោជន៍នៃការប្រែសម្រួលច្បាប់វិនិយោគរបស់កម្ពុជាកាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងកែសម្រួលច្បាប់វិនិយោគរបស់ខ្លួនដើម្បីទាក់ទាញការវិនិយោគពីបរទេស និងការបង្កើនការលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុក។ នៅក្នុងនោះ លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ក្នុងច្បាប់ថ្មីនៃរដ្ឋាភិបាលបានផ្តោតសំខាន់លើការលើកទឹកចិត្តជាច្រើនចំណុចដល់អ្នកវិនិយោគ ហើយក៏ព្យាយាមកាត់បន្ថយនីតិវិធីស្មុគស្មាញនៃការស្នើសុំផ្សេងៗដែលធ្វើឱ្យអ្នកវិនិយោគិនមិនពេញចិត្តកន្លងមកដែរ។ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Cambodia’s debut as oil player hailed

The first oil to be tapped by Cambodia marks an important milestone for the country that could see it play a role in shoring up energy security in Southeast Asia, experts said. On Dec 29, Cambodian Prime Minister Hun Sen said his country had begun extracting oil from one of its offshore oil fields the...
Read More

កម្មវិធី AVI VOICE ៖ កម្ពុជានៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការមហាអនុតំបន់ មេគង្គ (GMS)

ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៧ (7th GMS Summit) កម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនេះនៅពាក់កណ្តាលឆ្នាំ២០២០ ប៉ុន្តែត្រូវបានលើកមកពេលអំឡុងដើមឆ្នាំ២០២១វិញ ដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកសាស្រ្តាចារ្យកឹម ដឿន បានរៀបរាប់លម្អិតពីសមិទ្ធិផលសំខាន់ៗ និងបញ្ហាប្រឈមចំបងៗរបស់កិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាមតិយោបល់ដែលកម្ពុជាគួរផ្តោតសំខាន់លើក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលមហាអនុតំបន់ មេគង្គលើកទី៧នេះ ធ្វើយ៉ាងណាដើម្បីទាញយកនូវប្រយោជន៍ជាអតិបរិមាមកដល់ប្រជាជាតិកម្ពុជា។ វាគ្មិន៖ លោក​ កឹម ដឿន សាស្រ្តាចារ្យនៃសកល​វិទ្យាល័យបញ្ញាសាស្រ្ត (PUC)​ អ្នកសម្របសម្រួល៖ ហ៊ឹម សុធារ័ត្ន
Read More

Cambodia is taking a pungent, potent approach to food diplomacy: prepare for prahok

Mention Indian cuisine and curry might come to mind, while sushi is one of the most well-known dishes from Japan. But what food is generally associated with Cambodia? If the country’s government and people have their way, it will most certainly be prahok. Described as the secret ingredient in any Khmer kitchen, the salted, crushed and fermented fish...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.