ជាក់ស្តែង កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ គឺជាគម្រប់ខួបលើកទី៦៥នៃការចូលជាសមាជិករបស់កម្ពុជា នៅក្នុងអង្គការសហប្រជាជាតិ (UN)។ ក្នុងរយៈពេលជាង៦ទសវត្សកន្លងមកនេះ កម្ពុជាបានទទួលនូវគុណប្រយោជន៍ជាច្រើនពីអង្គការពិភពលោកមួយនេះ ក៏ដូចជាបានចូលរួមចំណែកយ៉ាងច្រើន ត្រឡប់ទៅអង្គការនេះផងដែរ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី បានរៀបរាប់យ៉ាងក្បោះក្បាយពីសមិទ្ធិផលសំខាន់ៗរបស់កម្ពុជានៅក្នុងការចូលរួមចំណែករក្សាសន្តិសុខពិភពលោក និង គាំទ្រដល់សកម្មភាពក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ដែលយើងអាចចាត់ទុកថាទាំងនេះគឺជាមោទនភាពរបស់ប្រជាជនកម្ពុជាយើងទាំងអស់គ្នា ពោលគឺកម្ពុជាតូច តែមានទឹកចិត្តធំធេងបរិសុទ្ធ។
វាគ្មិន៖ លោកបណ្ឌិត ជឺនបូរាណ ច័ន្ទបូរី អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាប្រឹក្សានៃវិទ្យាស្ថានចក្ខុ
វិស័យអាស៊ី (AVI)
អ្នកសម្របសម្រួល និងផលិតដោយ៖ ហ៊ឹម សុធារ័ត្ន