Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

July 31, 2023

AVI Voice: ចិនរៀបចំផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅ ស្របពេលនៃភាពចលាចលលើពិភពលោក

AVI VoiceAVI VoiceAVI Voice ពិភពលោកកំពុងតែជួបប្រទះការកើនឡើងកម្ដៅផ្នែកសន្តិសុខ និងភូមិសាស្រ្តនយោបាយ ខណៈដែលប្រទេសចិនក្រោមការដឹកនាំរបស់លោក Xi Jinping កំពុងតែពង្រឹងផ្នែកយោធា និងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនក្នុងន័យការពារដែនអធិបតេយ្យ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ថុង ម៉េងដាវិត នឹងពន្យល់អំពីគោលដៅយុទ្ធសាស្រ្តនៃការពង្រឹងបន្ថែមនូវផែនការសង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែស៊ីជម្រៅរបស់ចិន និងទស្សនៈរបស់រដ្ឋបាលទីក្រុងប៉េកាំងទៅលើស្ថានភាពបច្ចុប្បន្ននៅលើពិភពលោក។ សំណួរទី ១៖ ជាបឋម ថ្មីៗនេះ លោក Xi Jinping បានជំរុញឱ្យយោធារបស់ខ្លួនពង្រឹងនូវផែនការសម្រាប់សង្រ្គាម និងការប្រយុទ្ធឱ្យកាន់តែមានភាពស៊ីជម្រៅ ដើម្បីបង្កើនឱកាសជ័យជម្នះនៅក្នុងសង្រ្គាមជាក់ស្ដែង ដែលនេះគឺជាការអំពាវនាវរបស់លោកទៅកាន់កងទ័ព ដើម្បីការពារអធិបតេយ្យភាព និងទឹកដីរបស់ចិន។ តើលោកយល់ឃើញយ៉ាងណាចំពោះការអំពាវនាវរបស់លោក Xi ទៅកាន់កងទ័ពរបស់ខ្លួនមួយនេះ? បាទសូមអរគុណចំពោះសំនួរមួយនេះ សុផារិទ្ធិ។ ការលើកឡើងរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង គឺសំដៅទៅលើការធ្វើទំនើបកម្មយោធានិងការពង្រឹងសមត្ថភាពកងទ័ពដើម្បីឆ្លើយតបទៅនឹងបំរែបំរួលសន្តិសុខតំបន់និងអន្តរជាតិ ក៏ដូចជាការថែររក្សាស្ថេរភាពនិងសន្តិសុខនៅក្នុងប្រទេសនិងតាមបណ្តោយព្រំដែនចិន។ លោកមានបំណងចង់កែប្រែកងទ័ពចិនអោយទៅជាកងទ័ពទំនើបដោយបំពាក់ដោយសព្វាវុធនិងបច្ចេកវិទ្យាទំនើបអោយបានក្នុងឆ្នាំ ២០៣៥។ ការធ្វើទំនើបកម្មយោធាចិនគឺជាដំណើរការកំនែទម្រង់រចនាសម្ព័ន្ធយោធា ការធ្វើសមយុទ្ធជាមួយនឹងសព្វាវុធទំនើបនិងថ្មីៗ និងការកសាង‘ពត៌មានវិទ្យាបនីយកម្មយោធា’ ឬ Military Informationisation ដែលផ្តោតសំខាន់លើការហ្វឹកហាត់សមត្ថភាពកងទ័ពក្នុងការប្រើប្រាស់បច្ចេកវិទ្យាពត៌មានវិទ្យា ការធ្វើអោយបស្ស៊ីគ្នារវាងសព្វាវុធទំនើបនិងកងទ័ពក្នុងការស៊ើបការណ៏យកពត៌មាន និងកសាងជំនាញច្បាស់លាស់។ ការធ្វើពត៌មានវិទ្យាបនីយកម្មយោធារបស់ចិនគឺរួមមានការធ្វើសមាហរណកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (A.I) និងស្វ័យយ័តភាព (Autonomy)...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.