Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

June 19, 2023

AVI Voice: ភាពច្បាស់លាស់ និងផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងក្នុងតំបន់

រដ្ឋបាលទីក្រុងសេអ៊ូលហាក់ងាកមកផ្ដល់តម្លៃមកកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកាន់តែខ្លាំង បូករួមទាំងវេទិការអាស៊ានផងដែរ ដែលការណ៍នេះ ធ្វើឱ្យវត្តមានរបស់កូរ៉េខាងត្បូងកាន់តែមានឥទ្ធិពល និងការមើលឃើញពីក្រសែរភ្នែករបស់មហាអំណាចនិងបណ្ដាប្រទេសនានាក្នុងតំបន់។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ នឹងពន្យល់អំពីផលប៉ះពាល់នៃយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងចំពោះប្រទេសចិន និងភាពប្រទាក់ក្រឡាគ្នារវាងយុទ្ធសាស្រ្តនេះជាមួយនឹងវេទិការតំបន់អាស៊ាន ក៏ដូចជាភាពច្បាស់លាស់រួមទាំងការប្ដេជ្ញាចិត្តរបស់កូរ៉េចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក។ សំណួរទី ១៖ យើងអាចសង្កេតមើលឃើញបានថា ក្រោមការដឹកនាំនៃរដ្ឋបាលរបស់លោក Yoon Suk-yeol បានបង្កើននូវភាពស្និតស្នាលជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់កាន់តែខ្លាំងឡើងនិងគួរឱ្យកត់សម្គាល់ នោះគឺស.រ.អ. ហើយជាពិសេសនោះ គឺការបង្វែរនូវវត្តមានរបស់កូរ៉េខាងត្បូងឱ្យកាន់តែខ្លាំងទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ ពាក់ព័ន្ធទៅនឹងចំនុចនេះ តើការដាក់ចេញនូវយុទ្ធសាស្រ្តរបស់ទីក្រុងសេអ៊ូលទៅកាន់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកមានភាពច្បាស់លាស់យ៉ាងដូចម្ដេចខ្លះ? ពិតហើយដូចខ្ញុំបានលើកឡើងកាលពីសប្ដាហ៍មុននេះ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កូរ៉េខាងត្បូងមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយតំបន់ និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយបណ្តាប្រទេសដៃគូរបស់ខ្លួន។ ហើយជាពិសេសការផ្តោតសំខាន់របស់យុទ្ធសសាស្រ្តដ៏ថ្មីមួយនេះ គឺផ្តោតលើគោលនយោបាយភាគខាងត្បូងថ្មីនៃគោលនយោបាយការបរទេសរបស់រដ្ឋបាលទីក្រុងសេអ៊ូល ដែលសំដៅស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដូចជា ឥណ្ឌា បណ្តាប្រទេសនៅអាស៊ាន និងអូស្ត្រាលីជាដើម រួមជាមួយនឹងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការអាស៊ីឦសាន (Northeast Asia Cooperation Initiative) ដែលស្វែងរកការលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគីរវាងកូរ៉េខាងត្បូង ជប៉ុន និងចិន។ បន្ថែមពីលើនេះ ការសង្កត់ធ្ងន់របស់កូរ៉េខាងត្បូងលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកត្រូវបានជំរុញដោយកត្តាជាច្រើន រួមទាំងសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់តំបន់ សក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច និងតម្រូវការក្នុងការធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចជិតខាងដូចជាចិន និងជប៉ុនជាដើម។ យ៉ាងណាមិញ កូរ៉េខាងត្បូងមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងចំបោះយុទ្ធសាស្រ្តរបស់ខ្លួនទៅកាន់តំបន់ដ៏លេចធ្លោមួយនេះ ក្នុងការស្វែងរងនូវផលប្រយោជន៍រួមសម្រាប់ការអភិវឌ្ឍន៍ជាតិ និងជម្រុញកំណើនសេដ្ឋកិច្ចក្នុងស្រុកនិងតំបន់ផងដែរ ហើយដើម្បីសម្រេចបាននូវគោលបំណងទាំងអស់នេះ រដ្ឋបាលរបស់លោក Yoon មានបំណងក្នុងការលើកកម្ពស់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនតាមរយៈបណ្តាញផ្សេងៗ...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.