Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

June 12, 2023

AVI Voice: លទ្ធផលនៃជំនួបថ្នាក់ដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន

ស.រ.អ. និងហ្វីលីពីនទើបតែពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងគ្នានឹងគ្នា អំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីហ្វីលីពីនទៅកាន់ស.រ.អ.។ ក្នុងកិច្ចសម្ភាសន៍នេះ កញ្ញា អ៊ុច សម្ផស្ស បានពន្យល់អំពីលទ្ធផលនៃជំនួបទ្វេភាគីរវាងប្រធានាធិបតីស.រ.អ. និងហ្វីលីពីន និងបង្ហាញអំពីទិដ្ឋភាពទូទៅនៃសម្ព័ន្ធភាពរបស់ប្រទេសទាំងពីរ។ សំណួរទី១៖ នៅដើមខែឧសភានេះ ប្រធានាធិបតីនៃប្រទេសហ្វីលីពីនបានធ្វើដំណើរទស្សនៈកិច្ចជាន់ខ្ពស់ចំនួន៤ថ្ងៃទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបជាមួយនឹងដៃគូជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ក្នុងការពិភាក្សាលើសន្តិសុខជាតិរបស់ខ្លួននៅក្នុងតំបន់។ ជាដំបូង ដើម្បីជាការយល់ដឹង សូម (វាគ្មិន) ផ្តល់នូវទិដ្ឋភាពសង្ខេបអំពីសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីននេះ? ហើយហេតុអ្វីបានជាប្រទេសទាំងពីរបានក្លាយទៅជាស្និទ្ធស្នាលបែបនេះ? ប្រាកដហើយ ដើម្បីយល់ដឹងពីដំណើរទស្សនៈកិច្ចជាន់ខ្ពស់មួយនេះ ខ្ញុំក៏ចង់បង្ហាញបន្តិចដែរពីសម្ព័ន្ធភាពដ៏យូរអង្វែង និងជិតស្និទ្ធរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិកនេះ។ ជាដំបូងបើយើងនិយាយពីទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក គឺវាចាប់ផ្តើមតាំងពីក្រោយសង្គ្រាមលោកលើកទី២ នៅឆ្នាំ១៩៤៦ ដែលជាឆ្នាំប្រទេសហ្វីលីពីនទទួលបានឯករាជ្យពីសហរដ្ឋអាមេរិកផ្ទាល់តែម្តង។ នៅក្រោយសង្គ្រាមលោកលើកទី២នោះផងដែរ សហរដ្ឋអាមេរិកបានជួយសាងសង់ប្រទេសហ្វីលីពីនឡើងវិញ ហើយលោកប្រធានាធិបតីនៃសហរដ្ឋអាមេរិកលោក Harry S. Truman បានដាក់ចេញនូវសេចក្តីប្រកាសលេខ២៦៩៥ទទួលស្គាល់ជាផ្លូវការនូវឯករាជ្យភាពរបស់ប្រទេសហ្វីលីពីន។ នៅឆ្នាំបន្ទាប់ ឆ្នាំ១៩៤៧ ប្រទេសទាំងពីរបានចុះ «កិច្ចព្រមព្រៀងមូលដ្ឋានយោធា (Military Bases Agreement)» ដែលសម្រាប់ឱ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅលើទឹកដីប្រទេសហ្វីលីពីន។ បន្ទាប់មកទៀតនៅឆ្នាំ១៩៥១ ប្រទេសទាំងពីរក៏បានចុះនូវ «កិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក (Mutual Defense Treaty (MDT)» ដើម្បីធានាបាននូវសន្តិសុខរបស់ប្រទេសហ្វីលីពីនក្នុងនាមជាដែលទើបទទួលបានឯករាជ្យ...
Read More

សេចក្ដីប្រកាសព័ត៌មាន៖ លទ្ធផលនៃកម្មវិធីបណ្តុះបណ្តាលនាវាសន្តិភាពមេគង្គ-ឡានឆាង

[English Below] ថ្ងៃសៅរ៍ ទី០៣ ដល់ថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០២៣ រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តក្រចេះ នៃប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្រ្ត (MCSS) នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានដាក់ដំណើរការជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលនាវាសន្តិភាពមេគង្គ-ឡានឆាង ក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាប្រធានលេខាធិការដ្ឋានជាតិកម្ពុជានៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC), ឯកឧត្ដម សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (MFA.IC) អនុប្រធានលេខាធិការដ្ឋានជាតិកម្ពុជា នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) និងជាប្រធានក្រុមការងារគ្រប់គ្រងមូលនិធិ និងតាមដានការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង, និង លោក ឆាង ចៀន អនុប្រធាន បេសកកម្មនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីបណ្តុះបណ្តាលលើនាវានេះ មានរយៈពេល ៧ ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ទី០៣ ដល់ថ្ងៃសុក្រ ទី០៩...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.