Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

January 28, 2023

AVI Voice: ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង

AVI Voiceភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងAVI Voiceភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូងAVI Voiceភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ការតម្លើងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងសាធារណៈរដ្ឋកូរ៉េ គឺជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់អាស៊ានទាំងមូល ក្នុងការជម្រុញដល់ការអភិវឌ្ឍន៍លើវិស័យអាទិភាព ក៏ដូចជាពង្រឹកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយតំបន់ផងដែរ។ ក្នុងកិច្ចសម្ភាសន៍នេះ លោក ទន់ លីណាសុផាឬទ្ធិ បានពន្យល់អំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ សារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយវៀតណាម-សាធារណៈរដ្ឋកូរ៉េ និងផលបច្ច័យនៃភាពជាដៃគូនេះមកកាន់តំបន់អាស៊ីក៏ដូចជាឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។ សំណួរទី១៖ ជាបឋមមុននឹងចូលទៅកាន់ការពិភាក្សាអំពីការតំឡើងនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរ តើលោកអាចរៀបរាប់សង្ខេបត្រួសៗអំពីសាវតានៃទំនាក់ទំនងរបស់ប្រទេសទាំងពីរបន្តិចបានទេ? ហើយការជួបពិភាក្សារបស់មេដឹកនាំកំពូលទាំងពីរកាលពីពេលថ្មីៗនេះ សម្រេចបាននូវលទ្ធផលអ្វីខ្លះដែរ? បាទសូមអរគុណសម្រាប់សំណួរចាប់ផ្ដើមមួយនេះ ជាបឋមខ្ញុំសូមរំលេចត្រួសៗបន្តិចអំពីសាវតានៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងអាចនិយាយបានថាទំនាក់ទំនងរវាងប្រទេសទាំងពីរគឺចាប់ផ្ដើមចេញពីសត្រូវមកជាមិត្ត (from foe to friend) ដែលក្នុងសម័យសង្រ្គាមត្រជាក់ កាលនោះកូរ៉េខាងត្បូងគឺជាសត្រូវរបស់វៀតណាម ហើយប្រទេសទាំងពីរបានមានភាពខុសគ្នាទៅមនោគមន៍វិទ្យាដែលជាពិសេសទៅលើប្រព័ន្ធគ្រប់គ្រងសង្គមរៀងៗខ្លួន។ ក៏ប៉ុន្តែក្នុងរយៈពេលជាង៣ទសវត្សរ៍មកនេះ ទាំងកូរ៉េខាងត្បូង និងវៀតណាមបានប្រែក្លាយកេរ្តិ៍តំណែរមិនល្អនៃទំនាក់ទំនងរបស់ខ្លួន ហើយក្លាយទៅជាមិត្តជិតស្និត ក៏ដូចជាបានបង្កើតឡើងនូវទំនាក់ទំនងទ្វេភាគីយ៉ាងល្អ ហើយបន្ថែមពីលើនេះផងដែរប្រទេសទាំងពីរក៏ផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីឱ្យគ្នាទៅវិញទៅមកនិងសារៈសំខាន់រវាងគ្នានិងគ្នារហូតមកដល់បច្ចុប្បន្ននេះ។ បើយើងនិយាយអំពីវប្បធម៌ និងប្រវត្តិសាស្រ្ត ប្រទេសទាំងពីរមានភាពស្រដៀងគ្នាច្រើន ដែលទាំងកូរ៉េខាងត្បូង និងវៀតណាមសុទ្ធសឹងតែប្រកាន់យកនូវលទ្ធិខុងជឺនិយម។ ហើយដូចដែរយើងដឹងហើយថាកូរ៉េខាងត្បូងគឺជាប្រទេសដែលមានភាពសម្បូរបែបទៅលើផ្នែកវប្បធម៌ និងប្រវត្តសាស្រ្តដែលមានឥទ្ធិពលយ៉ាងខ្លាំងខ្លាមកកាន់តំបន់អាស៊ីក៏ដូចជាពិភពលោកទាំងមូល ហើយលំហូរឥទ្ធិពលរបស់កូរ៉េទៅក្នុងប្រទេសវៀតណាម (ដែលគេហៅថា Soft Power នោះ) ត្រូវបានបែងចែកជាពីរប្រភេទដែលមួយផ្នែកនោះមានដូចជាវិស័យភាពយន្តនិងតន្ត្រី ហើយមួយផ្នែកទៀតគឺផ្នែករឹងនិងសេវាកម្ម ដែលរួមមានដូចជាទូរសព្ទដៃ មូដសំលៀកបំពាក់ ម្ហូប...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.