Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

April 26, 2022
CAMBODIA-LUNAR-NEW YEAR

2022/42 “Cambodian Perception of the New Chinese” by Vannarith Chheang*

EXECUTIVE SUMMARY  The New Chinese of Cambodia—Chinese migrants who arrived in the country after the 1990s—reinforce the existing politico-economic order characterized by the dominant economic role of the ethnic Chinese. A preliminary online survey of 100 respondents was conducted in February 2022 to understand public perception of the New Chinese in Cambodia. The findings show that...
Read More

AVI Voice៖ វឌ្ឍនភាពនៃការអនុវត្តច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជា

AVI Voiceវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជាAVI Voiceវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជាAVI Voiceវឌ្ឍនភាពនៃការអនុវត្តច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជា ច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាឆ្នាំ២០២១ គឺជាវឌ្ឍនភាពថ្មីមួយទៅលើវិស័យវិនិយោគ ក៏ដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ននៅក្នុងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅយ៉ាងច្បាស់លាស់នៅក្នុងច្បាប់វិនិយោគថ្មីនេះ ចំពោះការលើកម្ពស់និងជម្រុញនូវការវិនិយោគឱ្យកាន់តែមានប្រសិទ្ធភាពជាមុននៅកម្ពុជា។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត សរ សិនិរ៉ា បានលើកឡើងអំពីសវតានៃការបង្កើតច្បាប់ស្ដីពីការវិនិយោគនៅកម្ពុជាឆ្នាំ២០២១ និងការផ្លាស់ប្ដូរថ្មីៗជាច្រើននៅក្នុងច្បាប់វិនិយោគនេះ។ សំណួរទី ១៖ ការវិនិយោគនៅកម្ពុជាត្រូវបានអនុវត្ត និងចរាចរក្រោមក្របខ័ណ្ឌច្បាប់នៃការវិនិយោគឆ្នាំ ១៩៩៤ ដែលត្រូវបានធ្វើវិសោធនកម្មម្ដងកាលពីឆ្នាំ២០០៣។ ច្បាប់នៃការវិនិយោគនេះ បានផ្ដល់បរិបទនៃការវិនិយោគដែលអំណោយផល និងអត្ថប្រយោជន៍ផ្សេងៗដល់អ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេស។ ហើយកាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចូលជាធរមាននូវការអនុវត្តច្បាប់ស្ដីពីការវិនិយោគថ្មីមួយទៀត។ ជាបឋម តើមូលហេតុអ្វីបានជាត្រូវបង្កើតឡើងនូវច្បាប់ស្ដីពីការវិនិយោគថ្មីនេះឡើង? ឈរលើទស្សនៈវិស័យវែងឆ្ងាយរបស់កម្ពុជា ឆ្ពោះទៅគោលដៅឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលចង់ប្រែក្លាយប្រទេសកម្ពុជាយើងពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់។ ដែលហេតុនេះហើយបានជានៅឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ចេញវិធានការគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ហើយគោលនយោបាយនោះគឺជាឯកសារមគុទេសជម្រុញការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ពោលគឺជម្រុញកែប្រែ និងធ្វើទំនើបកម្មពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មជំនាញ ដែលនឹងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច។ ហើយការអភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ គឺជាកិច្ចបន្ទាន់ចំពោះមុខដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលយើង ហើយលោកបានដាក់ចេញនូវយុទ្ធសាស្រ្តគន្លិះ ដោយផ្ដោតជាសំខាន់ទៅលើការរៀបចំ និងការអនុវត្តទៅលើគោលនយោបាយច្បាស់លាស់មួយចំនួន ដែលមានការសម្របសម្រួល ហើយមានភាពប្រទាក់ក្រឡាគ្នា និងបំពេញគ្នាទៅវិញទៅមក។ មួយគឺក្នុងសសរស្ដម្ភចំណោមសសរស្ដម្ភទាំងមួយ គឺការទាក់ទាញវិនិយោគិនផ្ទាល់ពីបរទេស និងការគៀរគរវិនិយោគឯកជនក្នុងស្រុកសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្មនេះ ដែលមាននៅក្នុងឯកសារគោលនយោបាយដែលខ្ញុំបានលើកឡើងខាងលើនេះ។...
Read More

AVI Voice៖ ការរំពឹងទុកពីវិស័យទេសចរណ៍នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

AVI VoiceAVI Voice៖ ការរំពឹងទុកពីវិស័យទេសចរណ៍នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខAVI VoiceAVI Voice៖ ការរំពឹងទុកពីវិស័យទេសចរណ៍នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខAVI VoiceAVI Voice៖ ការរំពឹងទុកពីវិស័យទេសចរណ៍នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កំពុងតែខិតចូលមកដល់ ហើយតំបន់ទេសចរណ៍ជាច្រើនក្នុងប្រទេសកម្ពុជាក៏កំពុងតែមានការតៀមរៀបចំភ្ញៀវទេសចរណ៍សម្រាប់ដំណើរកម្សាន្តនាឱកាសបុណ្យខាងមុខនេះផងដែរ។ យ៉ាងណាមិញក្នុងឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលលោកបានប្រកាសបើកឱ្យមានការប្រារព្ធពិធីបុណ្យចូលឆ្នាំយ៉ាងទូលំទូលាយជាងឆ្នាំមុនៗ ដែលជាកាលានុវត្តភាពមួយក្នុងការលើកស្ទួយ និងទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជាឱ្យមានដំណើរការឡើងវិញ។ ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្ដមបណ្ឌិត ជុក ជំនោរ បានបកស្រាយពីមូលដ្ឋាននៃផលប៉ះពាល់ពីជំងឺកូវីដ-១៩ដល់វិស័យទេសចរណ៍នៅកម្ពុជា យន្តការនិងផែនការយុទ្ធសាស្រ្តនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញសម្រាប់ការស្ដារវិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការរំពឹងទុកអំពីផលប្រយោជន៍ទូទៅពីទេសចរណ៍នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះផងដែរ។ សំណួរទី ១៖ ជាបឋម តើជំងឺកូវីដ-១៩ បានផ្ដល់ផលប៉ះពាល់យ៉ាងដូចម្តេចខ្លះដល់វិស័យទេសចរណ៍នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ? ពាក់ព័ន្ធនឹងសំណួរទីមួយអំពីផលប៉ះពាល់ទៅលើ វិស័យទេសចរណ៍ដែលបណ្តាមកពីជំងឺកូវីដ១៩នេះ ទាំងអស់នេះយើងបានឃើញថាវិបត្តិជំងឺកូវីដ១៩នេះជាវិបត្តិសកល ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យសេដ្ឋកិច្ច និយាយជារួមគឺក្នុងវិស័យទេសចរណ៍និយាយដោយឡែក។ ខ្ញុំសូមទាញចំណាប់អារម្មណ៌ថាមុនវិបត្តិកូវីដ១៩ យើងអាចនិយាយថាមុនឆ្នាំ២០២០ វិស័យទេសចរណ៍នៅកម្ពុជាគឺ មានបានបង្ហាញសញ្ញាវិជ្ជមានជាច្រើន ក្នុងការកើនឡើងជាបន្តបន្ទាប់ដូចជាការកើនឡើងជាបន្តបន្ទាប់ ដែលកាលពីឆ្នាំ២០១៩ យើងទទួលបានភ្ញៀវទេសចរណ៍ទៅដល់ជាង៦.៦លាននាក់ ជាមួយនិង ទេសចរណ៍ក្នុងស្រុកដល់ទៅជាង១១លាននាក់ ដែលនាំមកនូវចំណូលប្រមាណជាង ៥ពាន់លានដុល្លារ ចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែការរីករាលដាលនៃវិបត្តិជំងឺកូវីដ១៩ ដែលគ្មានមជ្ឈដ្ឋានណាដែលព្យាករដល់នោះគឺ ធ្វើឱ្យប៉ះពាល់យ៉ាងខ្លះទៅដលើវិស័យទេសចរណ៍ពិភពលោក ក៏ដូចជាកម្ពុជា ដែលធ្វើឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ ដែលមកលេងកម្ពុជាមានការធ្លាក់ចុះខ្លាំងមែនទែន ជាពិសេសនៅក្នុងឆ្នាំ២០២០ និង២០២១នេះ។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២០ យើងទទួលបានភ្ញៀវអន្តរជាតិ ជាប្រមាណតែ ១.៣១លាននាក់...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.