Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

May 10, 2021

កម្មវិធី AVI VOICE ៖ នីតិវិធីពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្ស និងកម្ពុជា (Special Procedure of the Human Rights Council and Cambodia)

Asian Vision Institute · កម្មវិធី AVI VOICE ៖ នីតិវិធីពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្ស និងកម្ពុជា សំនួរទី១៖ តើអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សជាអ្នកណា? តើគាត់មានតួនាទី និងភារកិច្ចអ្វីខ្លះ? បើគិតមកដល់បច្ចុប្បន្ន តើកម្ពុជាធ្លាប់មានអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប៉ុន្មាននាក់ហើយ? យន្តការ​សិទ្ធិមនុស្សមានច្រើនប្រភេទ និងច្រើនទម្រង់។ ឧទាហរណ៍មួយនៃយន្តការសិទ្ធិមនុស្ស គឺនីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលជាធម្មតាយើងតែងតែបានលឺគេហៅថា «អ្នករាយការណ៍ពិសេស»។ សូមបញ្ជាក់ថា នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្ស មានដូចជា អ្នករាយការណ៍ពិសេស អ្នកជំនាញឯករាជ្យ និងក្រុមការងារ ឬ Working Group (ដែលមានចំនួនសមាជិក ០៥រូប)។ នីតិវិធីពិសេសនៃក្រុមប្រឹក្សាសិទ្ធិមនុស្សមាន ០២ប្រភេទគឺ៖ ទី១ គឺនីតិវិធីពិសេសដែលទទួលបន្ទុកប្រទេសជាក់លាក់ (Country-Specific Mandate-Holders) ដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស និង ទី២ គឺនីតិវិធីពិសេសទទួលបន្ទុកប្រធានបទ ដែលមានដូចជាអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិជនពិការ អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពសាសនា និងអ្នករាយការណ៍ពិសេសទទួលបន្ទុកផលប៉ះពាល់អវិជ្ជមាននៃវិធានការបង្ខំឯកតោភាគី។ បើយើងគិតត្រឹមខែកញ្ញា ឆ្នាំ២០២០ មានអ្នកកាន់អាណត្តិពិសេសតាមប្រធានបទចំនួន៤៤ និងអ្នកកាន់អាណត្តិនីតិវិធីប្រទេសជាក់លាក់ចំនួន១១។ អ្នករាយការណ៍ពិសេសបំពេញការងារក្នុងសមត្ថភាពផ្ទាល់ខ្លួន។ ពួកគាត់មិនមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិទេ មានន័យថាពួកគាត់មិនមានការិយាល័យនៅក្នុងទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវឡើយ។ រីឯទស្សនៈរបស់ពួកគាត់ គឺជាទស្សនៈផ្ទាល់ខ្លួនដែលមិនតំណាងឲ្យទស្សនៈរបស់អង្គការសហប្រជាជាតិឡើយ។...
Read More

AVI Insight ៖ ក្រុមហ៊ុនទេសចរណ៍ជើងចាស់នៅកម្ពុជា ចែករំលែកពីការដឹកនាំអាជីវកម្មជាង ២០ ឆ្នាំនៅកម្ពុជា

AVI · AVI Insight ៖ ក្រុមហ៊ុនទេសចរណ៍ជើងចាស់នៅកម្ពុជា ចែករំលែកពីការដឹកនាំអាជីវកម្មជាង ២០ ឆ្នាំនៅកម្ពុជា សប្តាហ៍នេះ កម្មវិធី AVI Insight នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី សូមណែនាំក្រុមហ៊ុន រ៉ាវី អង្គរតួ ខេមបូឌា (Ravy Angkor Tours Cambodia) ដែលមានបទពិសោធន៍ដឹកនាំអាជីវកម្មនៅកម្ពុជាតាំងពីឆ្នាំ ២០០០។ លោកស្រី ម៉ែន សេដារ៉ាវី អគ្គនាយកិការក្រុមហ៊ុន បានលើកឡើងថា កត្តាគុណភាព និងការទទួលខុសត្រូវគឺជាចំណុចដែលធ្វើឱ្យក្រុមហ៊ុនលោកស្រីឈរជើងដល់នាពេលបច្ចុប្បន្ន។ ក្នុងនោះក្រុមហ៊ុនលោកស្រីធ្លាប់ឈ្នះការដេញថ្លៃលើការផ្គត់ផ្គង់រថយន្តក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០០២ និងព្រឹត្តិការណ៍បោះឆ្នោតនៅកម្ពុជា។ យ៉ាងណាក៏ដោយ លោកស្រីបានសារភាពថា ក្រុមហ៊ុនលោកស្រីក៏ដូចជាក្រុមហ៊ុនទេសចរណ៍ផ្សេងទៀតផងដែរ ដែលរងផលប៉ះពាល់ខ្លាំងដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។វាគ្មិន៖ លោកស្រី ម៉ែន សេដារ៉ាវី អគ្គនាយកិការក្រុមហ៊ុន រ៉ាវី អង្គរតួ ខេមបូឌា (Ravy Angkor Tours Cambodia)ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.