Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

January 31, 2021

កម្មវិធី AVI VOICE ៖ បើប្រឹងប្រែង រដ្ឋាភិបាលអាចការបោះប័ណ្ណបំណុលរបស់ជាតិក្នុងអាណត្តិទី៦នេះ

បណ្ឌិត ឆេង គឹមឡុង៖ បើប្រឹងប្រែង រដ្ឋាភិបាលអាចការបោះប័ណ្ណបំណុលរបស់ជាតិក្នុងអាណត្តិទី៦នេះក្រោយរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ប្រកាសកាលពីថ្ងៃពុធកន្លងទៅលើលទ្ធភាពនៃការបោះប័ណ្ណបំណុលសាធារណៈរបស់រដ្ឋជាលើកទី១ដើម្បីគៀងគរប្រភពទុនក្នុងស្រុកនោះ បណ្ឌិត ឆេង គឹមឡុង ប្រធានមជ្ឈមណ្ឌលនាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានពន្យល់និងបញ្ជាក់មូលហេតុនៃការបោះបំណុលសាធារណៈរបស់រដ្ឋាភិបាល។ ក្នុងនោះ លោកបណ្ឌិត បានមើលឃើញថា បើរដ្ឋប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីគាំទ្រនិងប្រតិបត្តិការនៃការបោះបំណុលនេះ រដ្ឋនឹងអាចធ្វើបាននៅក្នុងអាណត្តិទី៦នៃដែលមានពេលសល់តែ៣ឆ្នាំទៀតតែប៉ុណ្ណោះ ខណៈដែលច្បាប់ស្តីពីការលក់ប័ណ្ណបំណុលសាធារណៈនេះ បានចូលជាធរមានរួចរាល់ហើយកាលពីចុងឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។ ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

កម្មវិធី AVI VOICE ៖ កម្ពុជាអាចដើរនយោបាយផ្លូវក្រោយបែបបញ្ចុះបញ្ចូល (Lobby) ដើម្បីកាត់បន្ថយសំពាធ និងការរិះគន់ពីអាមេរិក

អ្នកសិក្សាផ្នែកការបរទេស៖ កម្ពុជាអាចដើរនយោបាយផ្លូវក្រោយបែបបញ្ចុះបញ្ចូល (Lobby) ដើម្បីកាត់បន្ថយសំពាធ និងការរិះគន់ពីអាមេរិកនៅថ្ងៃទី 21 ខែមករានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី បាន ចុះផ្សាយអត្ថបទមួយដោយមើលទៅលើ ការងាររបស់ ប្រធានាធិបតីអាមេរិក ដូណាត្រាំ នៅតំបន់អាស៊ី និង ឱកាសរបស់កម្ពុជាដើម្បីបង្កើន ភាព ស្និទ្ធស្នាលជាមួយសហរដ្ឋអាមេរិក។ ក្នុងនោះ អ្នកសិក្សាផ្នែកការបរទេសលោក ជូ វិធុរ័ក្សបណ្ឌិត អ្នកសិក្សានយោបាយការបរទេសពី មជ្ឈមណ្ឌលសាយហ្គនសម្រាប់សិក្សាអន្តរជាតិ បានលើកឡើងថា កម្ពុជា អាចប្រើក្រុមបញ្ចុះបញ្ចូល (Lobby) ដើម្បីឲ្យក្រុមនេះ ភ្ជាប់ទំនាក់ទំនងឬក៏កសាងទំនាក់ទំនងរបស់កម្ពុជាឲ្យកាន់តែ ស្និទ្ធស្នាលជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយសម្ពាធ និងការរិះគន់ពីរដ្ឋាភិបាលអាមេរិកាំងផ្ទាល់ក៏ដូចជាសមាជិក រដ្ឋសភានិងព្រឹទ្ធសភាសហរដ្ឋអាមេរិចដែលជារីករាយតែងតែស្នើឲ្យមានការដាក់ទណ្ឌកម្ម ឬក៏រិះគន់កម្ពុជា មិនសំចៃមាត់ឡើយ។ សម្រាប់អ្នកជំនាញដដែល ប្រទេសនៅក្នុងតំបន់អាស៊ានរួមទាំងប្រទេសជិតខាងផងក៏បានប្រើ ក្រុមបែបនេះដែរ ដើម្បី បន្ថយការរិះគន់របស់រដ្ឋការវ៉ាស៊ីនតោន មកលើប្រទេសគេតួយ៉ាងដូចជាភូមាជាដើម។ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.