Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

Day

October 28, 2020

«​ផលប្រយោជន៍​ជាតិ​» ​និង​ «​សិទ្ធិ​អធិបតេយ្យ​»

ក្នុង​ទ្រឹស្តី​ទំនាក់ទំនង​អន្តរជាតិ​ពាក្យ​ «​ផលប្រយោជន៍​ជាតិ​» ​និង «​សិទ្ធិ​អធិបតេយ្យ​» គឺជា​ពាក្យ​គន្លឹះ​ដែល​មាន​សារៈសំខាន់​ក្នុង​ការកំណត់​គោល​ជំហរ និង​ឥរិយាបថ​របស់​ប្រទេស​មួយ​ចំពោះ​ប្រទេសមួយ​ផ្សេងទៀត​។ ចំពោះ​ពាក្យ «​ផលប្រយោជន៍​ជាតិ​» គេ​តែងតែ​និយាយ​យ៉ាង​សាមញ្ញ​ថា «​គ្មានទេ​មិត្តភាព ឬ​សត្រូវ​អចិន្រៃ្តយ៍​គឺ​មាន​តែ​ផលប្រយោជន៍​អចិន្រៃ្តយ៍​»​។ អាមេរិក និង ចិន មាន​មនោគមន៍វិជ្ជា​ខុសគ្នា​ក៏​គង់​អាច​ចាប់ដៃ​ល្អូកល្អិន​នឹង​គ្នា​បាន​ក្នុង​រដ្ឋបាល​ប្រធានាធិបតី និក​សុន និង​រដ្ឋបាល​បន្តបន្ទាប់​មកទៀត​។ ជប៉ុន​ដែល​រង​ការទម្លាក់​គ្រាប់បែក​បរមាណូ​ពី​អាមេរិក​ក៏​អាច​ក្លាយជា​សម្ពន្ធមិត្ត​ចាក់ទឹក​មិនលេច​ក្រោយ​សង្គ្រាម​លោក​លើក​ទី​ ២ ​ជាមួយ​អាមេរិក​បាន​។ វៀតណាម​ គឺជា​ប្រទេស​កុម្មុយនីស្ត ហើយ​អាមេរិក​គឺជា​បិតា​ប្រជាធិបតេយ្យ ហើយ​ប្រទេស​ទាំង​ ២ ​គឺជា​សត្រូវ​សង្គ្រាម​ឆ្លង​ទសវត្សរ៍​ប្រយុទ្ធ​ស៊ីសាច់​ហុតឈាម​ក៏​គង់​មាន​ថ្ងៃ​ស្និទ្ធស្នាល​គ្នា​វិញ​បាន​ដោយសារ​តែ​ផលប្រយោជន៍​។ អឺរ៉ុប​ដែល​ចោទ​កម្ពុជា​ថា គ្មាន​ប្រជាធិបតេយ្យ​ក៏​នៅតែ​អាច​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​កុម្មុយនីស្ត​វៀតណាម ដោយសារតែ​ផលប្រយោជន៍​។ ពេលខ្លះ​ទំនាក់ទំនង​ការទូត​អាច​មាន​ភាពល្អក់​កករ​មួយរយៈកាល ដោយសារ​តែ​និន្នាការ​របស់​ថ្នាក់ដឹកនាំ​ ឬ​គណបក្ស​នយោបាយ​។ ឧទាហរណ៍ ចិន និង​ជប៉ុន​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ធំធេង​ណាស់​ប៉ុន្តែ​ជួនកាល​ទៅ​ស្និទ្ធ​គ្នា​ជួល​កាល​ទៅ​ព្រងើយកន្តើយ​នឹង​គ្នា គ្មាន​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ផ្លូវការ​ទៅវិញ​ទៅមក​មួយរយៈ​។ ជាមួយ​នឹង​ភាពមិន​ស្ថិតស្ថេរ​នៃ​មិត្តភាព និង​ជម្លោះ​អ្វី​ដែល​សំខាន់​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​ដែរ​នោះ​គឺថា​មិត្ត​របស់​មិត្ត មិន​ប្រាកដ​ថា​ជា​មិត្ត​របស់​យើង ហើយ​សត្រូវ​របស់​មិត្ត​ក៏​មិន​ប្រាកដ​ថា ជាស​ត្រូវ​របស់​យើង​ដែរ​។ ឧបមាថា បើ​ចិន​​ និង​អាមេរិក​ឈ្លោះ​គ្នា តើ​កម្ពុជា​ឈ្លោះ​គ្នា​ជាមួយ​គេ​ដែរ​ឬ​យ៉ាងណា​? បើ​ឥណ្ឌា និង​ប៉ាគីស្ថាន​ឈ្លោះ​គ្នា តើ​កម្ពុជា​ឈ្លោះ​គ្នា​ជាមួយ​គេ​ដែរ​ឬ​យ៉ាង​ម៉េច​? បើ​អឺរ៉ុប និង​អាមេរិក​ស្អប់​ចិន តើ​កម្ពុជា​ត្រូវ​ស្អប់​ចិន​តាម​គេ​ដែរ​មែន​ទេ​? តើ​ផលប្រយោជន៍​កម្ពុជា​នៅឯណា​ហើយ​តើ​ផលប្រយោជន៍​អឺរ៉ុប និង​អាមេរិក​នៅឯណា​ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន​? ចម្លើយ​គឺ​ប្រាកដ​ណាស់​ថា មិន​ដូចគ្នា​ទេ​។...
Read More

Our Cases

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote inclusive, adaptive and sustainable societies in Asia.

Logo footer

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.

The Asian Vision Institute (AVI) is an independent think tank based in Phnom Penh, Cambodia. It aims to promote​ peaceful, inclusive, adaptive and sustainable societies in Asia.