AVI និងវិទ្យាស្ថានចិន រៀបចំវេទិកាធំបំផុតដើម្បីប្រមើលមើលពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងរយៈពេលជាង១០ឆ្នាំ
នៅថ្ងៃទី២៣ ខែកក្កដានេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយវិទ្យាស្ថាននិន្នាការសេដ្ឋកិច្ចចិន (China Institute of Economic Trend) និងបណ្ដាញសារព័ត៌មានសេដ្ឋកិច្ចចិន (China Economic Net) នឹងរៀបចំវេទិកាស្តីពី « កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា» នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣:០០-១៦:៣០ នាទីរសៀល។
ក្នុងវេទិកានេះ អគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានវិទ្យាស្ថានចក្ខុសវិស័យអាស៊ី រួមទាំងអ្នកជំនាញសេដ្ឋកិច្ចនិងនយោបាយពីប្រទេសចិននិងកម្ពុជាសរុប១៤រូប នឹងចែករំលែកពីទស្សនទានជុំវិញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិនក្រោមការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំងពីរ។
ចំពោះវេទិកាធំបំផុតមួយមិនធ្លាប់មាននេះ លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានទី២នៃវិទ្យាស្ថានចក្ខវិស័យអាស៊ី ដែលមានវត្តមានដែរនោះ បានអះអាងថា វេទិកាខាងមុខនឹងជាឱកាសសំខាន់សម្រាប់ រដ្ឋ ឯកជន និង សង្គមស៊ីវិលដែលត្រូវតែស្វែងយល់និងតាមដានត្បិតអីអ្នកជំនាញទាំងអស់នឹងលើកឡើង ក៏ដូចជាវាយតម្លៃលើការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជាចិនក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។ មួយវិញទៀត វាគ្មិនទាំងអស់នឹងបង្ហាញពីទស្សនទានដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគតផងដែរដែលជាចំណុចសំខាន់សម្រាប់បង្កើនទំហំសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងកម្ពុជា-ចិនក្នុងអំឡុងពេលនិងក្រោយពេលនៃការប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមស្តាប់ប្រសាសន៍ លោកបណ្ឌិត ឆេង គីមឡុង៖