Telephone
(+855) 16484108
Address
Jaya Smart Building 2nd Floor, Street 566, Boeung Kok 2, Toul Kork, Phnom Penh.

បណ្ឌិតឈាង វណ្ណារិទ្ធ៖កិច្ចប្រជុំមេដឹកនាំអាស៊ាននៅថ្ងៃទី២៤ មេសា ជាការបើកទ្វារទាញដៃរបបយោធាភូមាចូលតុចរចា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​រាត្រី​នេះ ​គឺ​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​ដែល​ជា​នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី។ នៅ​ថ្ងៃ​ទី​២៤​ ខែមេសា​នេះ​ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​ សែន ​និង​មេដឹកនាំ​ប្រទេស​អាស៊ាន​ដទៃ​ទៀត​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្រុង​ហ្សាកាតា ​ប្រទេស​ឥណ្ឌូនេស៊ី ​ដើម្បី​ពិភាក្សា​គ្នា​ពី​វិបត្តិ​នៅក្នុង​ប្រទេស​ភូមា​។​ លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​បាន​លើក​ឡើង​ថា​ កិច្ច​ប្រជុំ​នេះ​ គឺ​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​ជា​ការ​ឈាន​ទៅ​បើក​ចំហរ​ទ្វារ​ហើយ​ទាញ​ដៃ​មេដឹកនាំ​របប​យោធា​ភូមា​ឱ្យ​ចូល​តុ​ចរចា​បញ្ចប់​បញ្ហា​បង្ហូរ​ឈាម​នៅ​ភូមា​។ ប៉ុន្តែ ​លោក​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ បើ​សិន​មេដឹកនាំ​របប​យោធា​ភូមា​មិន​ឯកភាព​តាម​ការ​លើកឡើង​របស់​មេដឹកនាំ​អាស៊ាន​ ក៏​អាស៊ាន​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ដែរ​។ បើ​តាម​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​ចំពោះ​បញ្ហា​ភូមា​ អាស៊ាន​អាច​ដើរ​តួរ​ត្រឹម​តែ​ជា​អាជ្ញាកណ្តាល​សម្របសម្រួល​ប៉ុណ្ណោះ ​តែ​មិន​អាច​ជា​ចៅក្រម​កាត់​សេចក្តី​បាន​ទេ​។

Full article available: https://www.rfi.fr/km/

Leave a Reply

Join our AVI Channel

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930