បណ្ឌិត ឆេង គឹមឡុង និយាយពីអត្ថប្រយោជន៍នៃការប្រែសម្រួលច្បាប់វិនិយោគរបស់កម្ពុជា
កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជា បាននិងកំពុងកែសម្រួលច្បាប់វិនិយោគរបស់ខ្លួនដើម្បីទាក់ទាញការវិនិយោគពីបរទេស និងការបង្កើនការលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងស្រុក។ នៅក្នុងនោះ លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ក្នុងច្បាប់ថ្មីនៃរដ្ឋាភិបាលបានផ្តោតសំខាន់លើការលើកទឹកចិត្តជាច្រើនចំណុចដល់អ្នកវិនិយោគ ហើយក៏ព្យាយាមកាត់បន្ថយនីតិវិធីស្មុគស្មាញនៃការស្នើសុំផ្សេងៗដែលធ្វើឱ្យអ្នកវិនិយោគិនមិនពេញចិត្តកន្លងមកដែរ។
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា