នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ តំណក់ប្រេងលើកដំបូងរបស់កម្ពុជាត្រូវបានចម្រាញ់ចេញពីតំបន់អប្សរាក្នុងដែនសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ នេះជាកាដូប្រវត្តិសាស្រ្តរបស់ប្រជាជាតិកម្ពុជា ដែលនាំមកនូវសក្តានុពលសេដ្ឋកិច្ច និងការរីកចម្រើនជាច្រើន ក៏ដូចជាអាចនាំឱ្យកម្ពុជាមានទម្ងន់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ និងសកលធ្ងន់ជាងមុនបាន។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត អ៊ុំ សុជាតិ បានគូសបញ្ជាក់ពីកាលានុវត្តភាព និងបញ្ហាប្រឈមពាក់ព័ន្ធនឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនានា ដែលកម្ពុជាអាចនឹងជួបនាពេលអនាគត។ លោកក៏បានលើកឡើងពីទិសដៅបន្ទាប់ដែលកម្ពុជាគួរដើរ ដើម្បី (១) ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងឥទ្ធិពលក្នុងតំបន់រវាងប្រទេសមហាអំណាច និងអំណាច
កណ្តាល (២) ជំរុញដំណើរការចចាររវាងកម្ពុជា និងថៃលើតំបន់ត្រួតស៊ីគ្នា និង (៣) ទាញយកនូវគុណប្រយោជន៍ជាអតិបរមាពីអាជីវកម្មបូមប្រេងមួយនេះ។
វាគ្មិន៖ លោកបណ្ឌិត អ៊ុំ សុជាតិ សមាជិកមជ្ឍមណ្ឌលស្រាវជ្រាវហុងកុងដោយចីរភាព នៃសកលវិទ្យាល័យ
ទីក្រុងហុងកុង (CityU)
អ្នកសម្របសម្រួល៖ ហ៊ឹម សុធារ័ត្ន