ចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 15ខែវិច្ឆិកានេះ គឺជាកិច្ចប្រជុំកំពូលរបស់អាស៊ានលើកទី 37ដែលមានវៀតណាមជាប្រធានប្តូរវេន។ មានចំណុចសំខាន់ៗជាច្រើន ដែលអាស៊ានបានសម្រេចនិងឯកភាព។ ក្នុងនោះ អាស៊ាន នឹងចុះកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដើម្បីបង្កើតលំហូរពាណិជ្ជកម្មរវាងប្រទេស អាស៊ាននិងមហាអំណាចសេដ្ឋកិច្ច 5 ដែលមានចិននិងជប៉ុនជាដើម។ បន្ថែមពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនមកដល់កម្ពុជាផងដែរ។
វាគ្មិន៖ លោក លឹម ម៉េងហួ អនុប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្ត នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី។
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា