អ្នកសារព័ត៌មាន៖ AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មាននៅកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិ
វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃសៅរ៍ ទី៧ ខែសីហានេះ បានបិទវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពី«ការវិភាគភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស» ដែលមានសិក្ខាកាមចំនួន៣០រូបក្រោយការបណ្តុះបណ្តាលតាំងពីខែមិថុនាមក។ ក្នុងនោះ លោកប្រាក់ សម្ផស្ស ផលិតករជាន់ខ្ពស់ទទួលបន្ទុកព័ត៌មានអន្តរជាតិនៃទូរទស្សន៍ CNC ក៏ជាសិក្ខាកាមមួយរូបផងដែរ។
អ្នកសារព័ត៌មានចាស់វស្សារូបនេះ បានសង្កត់ធ្ងន់ថា ការរៀបចំវគ្គបណ្តុះបណ្តាលរបស់ AVI ស្តីពីភូមិសាស្ត្រនយោបាយ និងនយោបាយការបរទេស គឺចំពេលវេលាព្រោះបច្ចុប្បន្ននេះ ស្ថានការណ៍ក្នុងតំបន់និងពិភពលោកកំពុងតែរំជើបរំជួល និងក្តៅគគុក។ សម្រាប់លោក AVI បានពង្រឹងសមត្ថភាពអ្នកសារព័ត៌មានកម្ពុជាឱ្យក្លាយជាភ្នែក-ច្រមុះស្តីពីភូមិសាស្ត្រនយោបាយសម្រាប់សង្គមជាតិ។ ជាពិសេសក្នុងពេលដែល កម្ពុជានឹងធ្វើជាម្ចាសផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប និង ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ៕
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា
វាគ្មិន៖ លោកប្រាក់ សម្ផស្ស ផលិតករជាន់ខ្ពស់ទទួលបន្ទុកព័ត៌មានអន្តរជាតិនៃទូរទស្សន៍ CNC