លោក ឡែមឌឿន ដាលឹម ជាអតីតនិស្សិតបរិញ្ញាជាន់ខ្ពស់ពីប្រទេសចិន កំពុងបង្កើតក្លឹបដែលមានឈ្មោះថាជំនួញជំនាន់ថ្មីដើម្បីបង្រៀនយុវជនកម្ពុជាឱ្យស្គាល់ពីអ្វីទៅជា E-Commerce ឬការធ្វើអាជីវកម្មលើប្រព័ន្ធអ៊ីនធឺណែត ហើយថាតើដំណើរការនៃសង្វាក់ផលិតកម្មនេះដំណើរការបែបណា ហើយថាតើយុវជនដែលចង់ប្រកបធុរកិច្ចក្នុងជំនាញនេះត្រូវយល់ដឹងពីបញ្ហាអ្វីខ្លះ។ ការបង្កើតនេះ គឺដើម្បីបង្កើនការលើកកម្ពស់ផលិតផលក្នុងស្រុក។ អតីតនិស្សិតដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនអចលនទ្រព្យរូបនេះ រំពឹងថាគំនិតរបស់ខ្លួននឹងអាចជួយលើកកម្កើងផលិតក្នុងស្រុកទល់នឹងការនាំចូលផលិតផលពីក្រៅប្រទេសយ៉ាងគំហុក
ដឹកនាំផលិតនិងផលិត៖ ស៊ុន មេសា